ប្រទេសកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់ទី១លើពិភពលោកក្នុងចំណោម៤៣ប្រទេស ដែលពលរដ្ឋចំណាយពេលធ្វើដំណើរទៅធ្វើការយូរបំផុតរហូតដល់១០៨នាទីក្នុង១ថ្ងៃ ប៉ុន្តែគ្រូពេទ្យកូរ៉េខាងត្បូងបានព្រមានពីផលប៉ះពាល់សុខភាពជាច្រើន និងឈានទៅបាត់បង់ជីវិ.តដោយសារការចំណាយពេលយូរនៅតាមផ្លូវក្នុង១ថ្ងៃ ឬធ្វើដំណើរផ្លូវឆ្ងាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwY9hEr0BQyruX7aK3vrgvWky8HMC4JwOLdplm03ojclSg47ZrFYkx3v-IQY2rGS0WVvF3JoUR1u46mJ1HbZZv2Il7PPA62JjHON2zy1mXaZngSXaWObuEEN4DPhVl6y4Q11SP0CKeNhqjEnsovvFSugZdvHxI-MvvEncH1XP05vINW0x9EIIE7E69-ueS/s1280/photo_2025-11-25_16-11-28.jpg

    គ្រូពេទ្យនៅទីក្រុងសេអ៊ូលព្រមានថា ការធ្វើដំណើរយូរប្រឈមនឹងជំងឺធាត់ សម្ពាធឈាមឡើងខ្ពស់ ងាយបាត់បង់ជីវិត ពេលវេលាហាត់ប្រាណ និងការធ្វើសកម្មភាពសង្គមធ្លាក់ចុះ ហើយធ្វើឱ្យការបរិភាគអាហារល្ងាចយឺតយ៉ាវ ឬសម្រាកមិនគ្រប់គ្រាន់ ។ កត្តាទាំងនេះនឹងឆាប់ឡើងទម្ងន់ សមត្ថភាពហាត់ប្រាណធ្លាក់ចុះ និងសម្ពាធឈាមកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV5q4beLXooKWTsP6oYPesx_MI8XTQOmM9irtf6YrmhVe6CcTxdFJYQyRaPM1pbYP7xWvskYxlcg-88TS2cDIOCio6Mw_uoiuOsrxQRM5-Zq4FEjRBjBZL9veCvTDa24GdZjL_ViIuJXl0WwxEzulBFeClfdPGfDgbRqGVpG-ddKsyTHnQAxUORqZxQws0/s780/photo_2025-11-25_16-11-29%20(2).jpg

    ការស្រាវជ្រាវផ្សេងទៀតក៏ទទួលបានលទ្ធផលដូចគ្នាដែរ ដូចជា ការស្រាវជ្រាវរបស់សាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតោន គឺអ្នកដែលធ្វើដំណើរលើសពី២៤គីឡូម៉ែត្រក្នុង១ថ្ងៃ ប្រឈមនឹងជំងឺធាត់ និងហាត់ប្រាណមិនគ្រប់គ្រាន់ ។ ក្រៅពីនេះ សាកលវិទ្យាល័យនៅស៊ុយអែតបានស្រាវជ្រាវទិន្នន័យរយៈពេល១៤ឆ្នាំ បង្ហាញថា ស្ត្រីធ្វើដំណើររយៈពេលយូរងាយនឹងបាត់បង់ជីវិតរហូតដល់៥៤% បើធៀបនឹងអ្នកធ្វើដំណើររយៈពេលខ្លីជាង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuJRkn53u_OPPFchga41OQT_8lNu-xm0SqSGWRTGvsny2n6r7SCd059bk_KrDdxiEygqLCRQcTTbhOduX2FbPK3Qicng1BVWoMONXDdr6Hm3PvL_g7MmhqERuQH13NbEN2rXy_3mD7PZL8t7rjmZqV9xNiKZIW8YchK0fQKV5AD5KP3Re17DEQ8kCw0aMg/s600/photo_2025-11-25_16-11-29.jpg
    ភាពតានតានដោយសារការធ្វើដំណើរយូរនឹងធ្វើឱ្យកម្រិតស្ករ សម្ពាធឈាម និងកូឡេស្តេរ៉ុលកើនឡើងខ្ពស់ កើតជំងឺបេះដូង ឬបាត់បង់ជីវិត ។ អ្នកធ្វើដំណើរយូរភាគច្រើនមានជំងឺធ្លាក់ទឹកចិត្ត បារម្ភ អារម្មណ៍ឯកោ ឆាប់មួរម៉ៅ សមត្ថភាពគិតធ្លាក់ចុះ ពិបាកសម្រាក មានបញ្ហាសាច់ដុំ និងឆ្អឹង ។ មនុស្សភាគច្រើនពុំអាចកាត់បន្ថយពេលវេលាធ្វើដំណើរទេ ទើបពួកគេចាំបាច់ត្រូវថែទាំសុខភាពក្រោយពីធ្វើដំណើរផ្លូវឆ្ងាយ ។ នេះបើតាមការលើកឡើងរបស់គ្រូពេទ្យកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4V1ydZXR-Mv5LHBl05V1gxtibKFkvZmfpsuqIzey2XrEpDG9HFrssIWUdOFH-IZa3aSmFGSj3MGgd3SPEnVB854_g6IM-QWSDzbuImD_y4tl7P0ycsLf9MSUIK1F9rpKuzYk6ZssXUYrYhGwA1mpNUoONHXgnACsj6KvW6iEkTFiciC-p8CJ34BNif-2J/s700/photo_2025-11-25_16-11-30%20(2).jpg

    ដោយឡែក គ្រូពេទ្យកូរ៉េខាងត្បូងម្នាក់ទៀតបានណែនាំសម្រាប់អ្នកដំណើរទាំងឡាយ បើឈរក្នុងពេលធ្វើដំណើរ គួរតែលើកជើងចុះ-ឡើងយឺតៗ ប៉ុន្តែបើប្រើប្រាស់ទូរស័ព្ទដៃ ឬអានសៀវភៅ គួរងាកក្បាលទៅឆ្វេង-ស្តាំរៀងរាល់២០នាទីម្តង ដើម្បីកុំឱ្យមានផលប៉ះពាល់ ។ លើសពីនេះ ហាមអង្គុយគងអន្ទាក់ខ្លាលើរថយន្តក្រុង ត្រូវអង្គុយឱ្យត្រង់ខ្លួនដើម្បីកាត់បន្ថយសម្ពាធលើឆ្អឹងខ្នង និងសន្លាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqMs5aoPaKM9DZgf15sScb9FSTOTtJDqOQDhP5JDoXNgWW82WaV1QtUsRhfuy-aKgS6i3daCS3BTiMfNTWFe3UlZDx3zeF_YzL55FUIkaWBJ7A5R4VAmGHQxI-7sDqvTE_SLKKE6C8tKe3x1G0E97cegugujWpbC-20d1whU08OXC2Z9mhqfToM8K06Dmp/s1280/photo_2025-11-25_16-11-30.jpg

    គួរបញ្ជាក់ថា ការព្រមានរបស់គ្រូពេទ្យកូរ៉េខាងត្បូង គឺបន្ទាប់ពីទស្សនាវដ្តី Proceedings of the National Academy of Sciences ចុះផ្សាយពីការចាត់ចំណាត់ថ្នាក់ធ្វើដំណើរទៅធ្វើការយូរបំផុត ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Autonomous University of Barcelona និងសាកលវិទ្យាល័យ McGill ឱ្យដឹងថា កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោម៤៣ប្រទេស ដែលចំណាយពេលធ្វើដំណើរទៅធ្វើការយូរបំផុត ។ ការធ្វើដំណើរលើពិភពលោក បានចំណាយពេលជាមធ្យមស្មើ៦៨នាទី ខណៈប្រទេសម៉ារ៉ុកបានចំណាយពេលធ្វើដំណើរឆាប់រហ័សត្រឹម៤៨នាទី ៕