ភាគខាងត្បូងនៃប្រទេសថៃត្រូវជួបហេតុការណ៍គ្រោះទឹកជំនន់ខ្លាំងមិនធ្លាប់មានពីមុនដែលបណ្តាលឱ្យពលរដ្ឋរងទុក្ខលំបាកចំនួន២លាននាក។ អំណាចគ្រោះធម្មជាតិលើកនេះហាក់ដូចជាសង្កត់កថៃយ៉ាងខ្លាំង ខណៈតារាចម្រៀង ទេព បូព្រឹក្ស ថាទេវតាមានព្រះនេត្រទណ្ឌកម្មប៉ុណ្ណោះនៅតិចណាស់។
.png)
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទេព បូព្រឹក្ស បានយកគណនីផ្ទាល់ខ្លួនបានបង្ហោះវីដេអូមួយពីចម្រៀង «យុទ្ធសង្គ្រាម » លាយបញ្ជូលរូបភាពទឹកជំនន់នៅប្រទេសថៃដោយបានបន្ថែមខ្លឹមសារលើវីដេអូថា «ថៃកើតកលិយុគតើបន្ទោសអ្នកណា សម្លឹងអ្នកត្រួតត្រានោះយើងនឹងដឹងច្បាស់ ប្រជាជនខ្មែរឈឺចាប់ បាត់បងឪពុកបាត់បង់ប្តីទាំងខ្លួនពោះធំ ម្តាយចាស់ជរា ប្រាសាទព្រះវិហារត្រូវពួកឯងកំទេចឯងបំពានដល់ទាំងទេវតាហើយ ទណ្ឌកម្មប៉ុណ្ណេះនៅស្ទើរណាស់»។

តារាចម្រៀង ទេព បូព្រឹក្ស បានបន្ថែមទៀតថាអ្វីដែលថៃទទួលបានពេលនេះគឺដោយសារតែបំពានមកលើកម្ពុជា ទេវតាមានព្រះនេត្រថៃសាងអ្វីទទួលហ្នឹង។ មិនត្រឹមតែប៉ុណ្ណោះ ទេព បូព្រឹក្ស បានអះអាងយ៉ាងមុតមាំថានាងមិនភ្លេចខ្លួនអាណិតថៃនោះទេព្រោះសួពូជជាមួយនឹងជនជាតិនេះ។ .png)
មិនត្រឹមតែ ទេព បូព្រឹក្ស ប៉ុណ្ណោះទេដែលគិតថាទេវតាមានភ្នែកដាក់ទណ្ឌកម្មប្រទេសថៃដែលឈ្លានពានមកកម្ពុជាសូម្បី តែ ស៊ុនសុដាលីកា ក៏បានលើកឡើងដែរថៃឈ្លានពានខ្មែរលោកណាក៏មានទឹកជំនន់ធ្ងន់ធ្ងរដែរ។ លីកា បានសរសេរថា «កាល ២០០៨-២០១២ ឈ្លានពានខ្មែរទឹកជំនន់ម្តង ឥឡូវ ២០២៥ ម្តងទៀត ថាមើលមិនជឿក៏ពិបាក សារនេះខ្លាំងសាហាវ»។
ជួយនូវគ្រោះទឹកជំនន់នេះ ពលរដ្ឋសុងក្លា បានរិះគន់នាយករដ្ឋមន្រ្តី អនុទីន ថាគ្មានបានការ បានត្រឹមតែមកថតរូបបង្ហោះប៉ុន្តែគ្មានដំណោះស្រាយជួយជម្លៀសពួកគេចេញពីតំបន់គ្រោះថ្នាក់៕










