ខែត្រជាក់បានចូលមកបណ្ដើរៗហើយ ដោយនៅប្រទេសកម្ពុជាយើង នឹងមានអាកាសធាតុត្រជាក់រយៈពេល ៩ ថ្ងៃ។ ជាមួយគ្នានេះការងូតទឹកនៅពេលយប់ ក្នុងអាកាសធាតុត្រជាក់ ឬទឹកត្រជាក់ អាចបង្កើនហានិភ័យនៃជម្ងឺដាច់សរសៃរឈាមខួរក្បាលសម្រាប់អ្នកងាយរងគ្រោះ ជាពិសេសនៅក្នុងរដូវរងារតែម្ដង។.jpg)
បើយោងតាមគេហទំព័រសារព័ត៌មានមួយ នៅប្រទេសវៀតណាម រយៈពេលត្រឹមតែមួយខែ កាលពីឆ្នាំ ២០២៤ ការកើនឡើងនៃអត្រាអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលគួរឲ្យព្រួយបារម្ភ ពី ១០-១៥% ក្នុងខែរងា បើប្រៀបធៀបនិងខែធម្មតា។ នេះបានមកពីរបាយការណ៍មន្ទីរពេទ្យយោធា ១៩៨ នៃប្រទេសវៀតណាម។.jpg)
ការប៉ះពាល់ភ្លាមៗទៅនឹងទឹកត្រជាក់អាចបណ្ដាលឲ្យសរសៃឈាមរួមតូច ពិបាកក្នុងការរក្សាកម្ដៅក្នុងរាងកាយ ដែលនេះធ្វើឲ្យសម្ពាធឈាមឡើងភ្លាមៗ។ នៅពេលដែលសម្ពាធឈាមកើនឡើងយ៉ាងឆាប់រហ័ស នាំឱ្យអាត្រាចង្វាក់បេះដូងដើរលឿន និងសាច់ដុំបេះដូងមានភាពតានតឹង។.jpg)
បន្ថែមលើនេះ ការងូតទឹកពេលយប់នៅពេលដែលអាកាសធាតុចុះត្រជាក់ អាចបណ្ដាលឱ្យឈាមមានកំហាប់ខ្ពស់ និងក្លាយជាស្អិត ដែលជាលទ្ធផលនៃការកក់ឈាមដែលនាំឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ ទោះបីជាវាមិនបង្កគ្រោះថ្នាក់ ១០០% ចំពោះមនុស្សទូទៅក៏ដោយ ប៉ុន្តែវាងាយកើតឡើងចំពោះមនុស្សដែលមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងស្រាប់ ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ឬមានប្រវត្តិជំងឺបេះដូងពីមុន។.jpg)
ហេតុនេះដើម្បីធានាសុវត្ថិភាពក្នុងការងូតទឹកក្នុងរដូវរងារ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងស្ថាប័នសុខភាពដូចជា NHS បានណែនាំឲ្យអ្នកគួរតែ៖
-ងូតទឹកក្ដៅឧណ្ហៗ ជំនួសឲ្យទឹកត្រជាក់
-ត្រូវប្រាកដថាសីតុណ្ហភាពនៅក្នុងបន្ទប់ទឹក នៅមុនពេលងូតទឹកនិងក្រោយពេលងូតទឹកគឺស្មើរគ្នា
-កុំប្រញាប់ចាក់ទឹកច្រើនពេកនៅលើក្បាល គួរចាក់ទឹកម្ដងបន្តិចៗ លើខ្លួនដើម្បីឲ្យរាងកាយសម្របខ្លួននឹងសីតុណ្ហភាពប្រែប្រួល
-ជាពិសេសមិនគួរងូតទឹកនៅពេលយប់ជ្រៅពេកជាដាច់ខាត៕










