ប្រទេសជប៉ុន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានរទេស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi នៅព្រះរាជវាំងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រ និងរ៉ែសំខាន់ ដែលភាគីទាំងពីរគ្រោងបង្កើនការផលិត និងលក់រ៉ែកម្រ ។ ការចុះហត្ថលេខាលើ MOU នេះ គឺក្រោយពីប្រធានាធិបតីអាមេរិកបានចុះ MOU ជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលធ្វើឡើងមុនពេលជួបមេដឹកនាំចិននៅកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRoNBEmvMODusueyy50Remw50ZS6ipCZ0eDYdVcZuqyY5tNzuQkJA7vIw9-tZTGTMJZSFATduNL6wKsR6eB4Nn6V1bdp0SFcBaXDBSxt-P9EtcqxE3H0l14_Yx12Xt69prCvvnoaja9cVc633EbIGWEH6vQ2Xvy_2Sw2Mc0fbEla2Ggusll1Skg14MRcB-/s900/image_2025-10-29_15-22-18.png
ប្រធានាធិបតីអាមេរិក លោក Trump បានចុះ MOU រ៉ែកម្រជាមួយប្រទេសក្នុងតំបន់អាស៊ីជាបន្តបន្ទាប់ ស្របពេលអាមេរិកកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនជាប់លំដាប់ទី១ លើពិភពលោក ។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោក Trump បានចុះ MOU រ៉ែកម្រជាមួយសមាជិកអាស៊ាន៤ប្រទេស រួមមាន ៖ ថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ូ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន ។ បន្ទាប់មក នៅថ្ងៃទី២៨ ខែតុលា លោកបានចុះ MOU រ៉ែកម្រជាមួយជប៉ុនអំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុន ។

សហរដ្ឋអាមេរិក-ជប៉ុននឹងសហការគ្នានុវត្តគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគដើម្បីគាំទ្រការផលិតរ៉ែកម្រដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងឧស្សាហកម្មជាច្រើន ។ កន្លងមក រដ្ឋាភិបាលអាមេរិកព្យាយាមចុះ MOU រ៉ែកម្រជាមួយប្រទេសនានាដើម្បីកាត់បន្ថយការពឹងផ្អែកលើចិនដែលជាប្រទេសនាំចេញរ៉ែកម្រដ៏ច្រើនបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJGHzNa-ZkgTkWmt04JCWOcTN4cA4Rsh21wTI8l1xkTu610wSWN0jXXc4FE1c9GyfbEsUIHqLM0OCKXO66oN8n_uezEmShfxO8104VP2J5sX8NttKioMn-COaT2dMkv6Xt4ep5HEpjPRnUDUdSMRfPgjQnV3WHQ5bCWSH8fmjXMQjZMl_hNEJkRP3q8dPq/s5000/image_2025-10-29_15-22-20.png

លោក Trump បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ថា ជប៉ុនជាមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក និងសរសើរលោកស្រី Takaichi កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីដំបូងគេនៅជប៉ុន ។ លោក Trump រីករាយដែលជប៉ុនបង្កើនថវិកាវិស័យការពារជាតិ និងទិញអាវុធបន្ថែមពីអាមេរិក ព្រមទាំងសន្យាថា អាមេរិកនឹងធ្វើគ្រប់យ៉ាងដើម្បីជួយជប៉ុន ខណៈលោកស្រី Takaichi ក៏ចង់រឹតចំណងមិត្តភាពជិតស្និទ្ធជាមួយអាមេរិកដែរ ។

លោក Trump ចុះ MOU រ៉ែកម្រជាមួយប្រទេសជាច្រើន ស្របពេលអាមេរិកមានជម្លោះពាណិជ្ជកម្មជាមួយចិន ហើយចិនរឹតបន្តឹងការនាំចេញរ៉ែកម្រធ្វើឱ្យប៉ះពាល់អាមេរិកដែលពឹងផ្អែកលើរ៉ែកម្រពីចិន ដោយសាររ៉ែកម្រមានសារៈសំខាន់ក្នុងច្ចេកវិទ្យាទំនើប ។ ក្នុងដំណើរទស្សនកិច្ចជាច្រើនថ្ងៃនៅតំបន់អាស៊ី លោក Trump បានធ្វើដំណើរមកកាន់ម៉ាឡេស៊ីមុនគេកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់មក ក៏បន្តដំណើរទៅជប៉ុន និងទៅកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ ។ នៅខាងក្រៅកិច្ចប្រជុំនេះ លោកគ្រោងជួបប្រធានាធិបតីចិន លោក Xi Jinping ដើម្បីពិភាក្សាពីជម្លោះពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpt2jctgA391INb2jG3M3WIJFfTJALnYrQyPk84__7sKZFIQBHXCMR9el_71g5aK8h7EraD17Lsn8Izcdgxe1xGp2o0TDvfF-X6VUoE-0Ey3ySsJZIy_Z6UpRCPUeY_WQnsLX1AkNfnfbBjqruAhh5y08usx5bep_9PhkDI3ggLqfqnLjheMnnyNf-EPWE/s1800/image_2025-10-29_15-22-15.png

គួរបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុន លោក Trump បានជួបពលរដ្ឋជប៉ុនមួយក្រុមដែលមានសមាជិកគ្រួសារត្រូវបានកូរ៉េខាងជើងចាប់ខ្លួន និងបាត់ដំណឹងរាប់សិបឆ្នាំ ហើយពលរដ្ឋជប៉ុនទាំងនេះចង់ឱ្យលោក Trump ជួយជជែកជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un សួរនាំពីសមាជិកគ្រួសារពួកគេ ថាតើនៅមានជីវិតឬអត់ ។ បើនៅមានជីវិត សូមឱ្យកូរ៉េខាងជើងបញ្ជូនមកប្រទេសជប៉ុនវិញ ។

តាមរដ្ឋាភិបាលជប៉ុន គឺកូរ៉េខាងជើងបានចាប់ជនជាតិជប៉ុន១៧នាក់ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ក្នុងនោះជនជាតិជប៉ុន៥នាក់ត្រូវបានកូរ៉េខាងជើងបញ្ជូនមកប្រទេសវិញកាលពី២០០២ រីឯ៨នាក់ កូរ៉េខាងជើងប្រាប់ថាស្លាប់ហើយ ។ ជនជាតិជប៉ុននៅសល់៤នាក់ទៀត គឺកូរ៉េខាងជើងបញ្ជាក់ថា មិនបានមកកូរ៉េខាងជើងទេ ។ លោក Trump បានបង្ហាញការអាណិតអាសូរដល់ក្រុមគ្រួសារជនជាតិជប៉ុនដែលបាត់ខ្លួននៅកូរ៉េខាងជើង និងសន្យាជជែករឿងនេះជាមួយមេដឹកនាំកូរ៉េខាងជើង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgkASUkV2ObgkSiZ2DYIOFQF5geGfgCgOG8HTCIhs7yYhGJ3dBDmyG9Ke7RCW-c3Fe4VnY0zzPjv3_l3O3BbbP4K0ll9u8P17-XiXPDV6wKyH9V3rXmrUwUjWEwtAYosU9qKlNG76Oy_cd_A-C045tYvJs0ALJ06WPbNbgXBQoY-v-OrviHi1r3f1gkpV5/s1920/image_2025-10-29_15-22-18%20(2).png