នៅថ្ងៃទី២៣ ខែតុលា Liu Yifei បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅពេលនាងបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍គម្រប់ខួប ២០ឆ្នាំនៃទស្សនាវដ្តី Vogue China ។ តារាសម្តែងរូបនេះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងសម្រស់និងសំលៀកបំពាក់ដែលនាងស្លៀកចូលរួម។
.png)
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថារ៉ូបនេះត្រូវបានតុបតែងដោយផ្កាប៉ាក់ដោយដៃជាមួយនឹងមនុស្សច្រើននាក់និងចំណាយពេលជាង២០០០ ម៉ោងដើម្បីធ្វើវា។ ចំណែកគ្រឿងអលង្ការលំដាប់ខ្ពស់ពី Bvlgari ដែលជាម៉ាកប្រណីតត្រូវបានគេដឹងថាមានតម្លៃរហូតដល់១០០លានយ័ន។ ដើម្បីបំពេញរូបរាងជាមួយនឹងប្រធានបទ Liu Yifei បានបន្ថែមគ្រឿងលម្អផ្កាតូចៗយ៉ាងឆ្លាតវៃនៅលើសក់របស់នាង។ រូបភាពនេះក៏បានធ្វើឱ្យអ្នកគាំទ្រនឹកឃើញពេលដែល Liu Yifei សម្តែងក្នុងរឿងកាលពីឆ្នាំ២០០៣ ផងដែរ។ 
បន្ទាប់ពីព្រឹត្តិការណ៍ Vogue រូបរាងទេពអប្សរផ្ការបស់ Liu Yifei បានបន្តធ្វើឱ្យកក្រើកបណ្ដាញសង្គម ហើយបានក្លាយជាTrend ថ្មីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ បុគ្គលមានប្រជាប្រិយជាច្រើននៅលើ Douyin បានតុបតែងខ្លួនតាម Liu Yifei ដែលធ្វើឱ្យល្បីកក្រើកនៅលើបណ្តាញសង្គមចិន។ នេះមិនមែនជាលើកទីមួយទេដែល Liu Yifei «បង្កើត Trend »ដោយសាររូបភាពរបស់នាង។

កាលពីឆ្នាំមុន រូបភាពរបស់ Liu Yifei ដែលដើរតួជា Huang Yimei ងើបក្បាលឡើងញញឹមក្នុងរឿង «The Tale of Rose» បានកើតឡើងម្តងទៀត ហើយត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតប្រើប្រាស់ជារូបភាព Profile របស់ពួកគេនៅលើបណ្តាញសង្គមចិន។ បន្ទាប់ពីធ្វើការជាច្រើនឆ្នាំ Liu Yifei នៅតែបញ្ជាក់ជំហររបស់នាងថាជាតារាកំពូលក្នុងចំណោមតារាស្រីចិនជំនាន់ទី ៨៥ ។
នៅក្នុងព្រឹត្តិការណ៍ Vogue China ឆ្នាំនេះ Liu Yifei គឺជាតារាដែលមានសន្ទស្សន៍ Wechat ខ្ពស់បំផុត ជាមួយនឹងការស្វែងរក ការពិភាក្សា និងការចែករំលែកឈានដល់ ១៤៩លាននៅថ្ងៃទី ២៣ខែតុលា។ បន្ទាប់មកសន្ទស្សន៍ Wechat របស់ Liu Yifei បានបន្តកើនឡើងដល់ជាង ៤០០ លាននៅថ្ងៃទី ២៤ ខែតុលា ដោយលើសតារាផ្សេងទៀត។ នៅ Douyin តារាសម្តែងរូបនេះកាន់កាប់ការស្វែងរកដែលកំពុងពេញនិយមជាមួយនឹងសន្ទស្សន៍សីតុណ្ហភាពលើសពី ២.២ លាន។ ប្រជាប្រិយភាពរបស់តារាស្រីរូបនេះនៅលើ Weibo ក៏កាន់កាប់កំពូល ១ជាមួយនឹងការពិភាក្សាជាង ១៣០លាន និងមានពាក្យគន្លឹះពេញនិយមជាច្រើន៕










