ថ្មីៗនេះតារាចម្រៀង Park Bom សមាជិកក្រុម 2NE1 បានបង្កភាពច្របូកច្របល់នៅពេលដែលនាងបានប្រកាសថានឹងប្តឹងស្ថាបនិក YG គឺលោក Yang Hyun Suk ពីបទក្លែងបន្លំ កេងបន្លំ និងទាមទារសំណងចំនួនដែលមិននឹកស្មានដល់។ ទង្វើរបស់ Park Bom ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពផ្លូវចិត្តរបស់នាង។.png)
ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីបានលុបការបង្ហោះអំពីបណ្តឹងប្រឆាំងនឹង Yang Hyun Suk ហើយក្រុមហ៊ុន D-Nation Entertainment បានចេញសេចក្តីប្រកាស Park Bom បានបន្តរិះគន់ YG Entertainment នៅលើបណ្តាញសង្គម។ តារាចម្រៀងរូបនេះបាននិយាយថានាងត្រូវតែចូលរួមក្នុងការនិពន្ធបទចម្រៀងរបស់ YG ទាំងអស់លើកលែងតែមួយ។ ប៉ុន្តែនាងមិនត្រូវបានគេបង់ប្រាក់ ហើយក៏មិនត្រូវបានគេផ្តល់ក្រេដីតដែរ។
.png)
Park Bom បាននិយាយថា «មិនថាខ្ញុំខំប្រឹងយ៉ាងណាក៏ដោយ ក៏មិនបានផលអ្វីដែរ»។ រហូតមកដល់ពេលនេះ ទោះបីជាមានការផ្តល់ជូនការផ្សាយពាណិជ្ជកម្មរាប់ពាន់ រួមទាំងកិច្ចសន្យាប្រហែល ៦១ ដែលផ្ញើជូននាងជាពិសេស Park Bom មិនបានទទួលកិច្ចសន្យាផ្សាយពាណិជ្ជកម្មណាមួយឡើយ។ នាងក៏មិនធ្លាប់ថតរូបឱ្យទស្សនាវដ្ដីមួយដែរក្នុងអាជីពទាំងមូលនៅផលិតកម្ម YG។ លើសពីនេះ Park Bom បានចែករំលែកថា «ពួកគេធ្វើឱ្យខ្ញុំមើលទៅឆ្កួត ហើយគ្រាន់តែសើច។ YG មិនដែលបង់ប្រាក់សម្រាប់ការវះកាត់របស់ខ្ញុំទេ ខ្ញុំបានចំណាយទាំងអស់ចេញពីហោប៉ៅផ្ទាល់ខ្លួនរបស់ខ្ញុំ»។
.png)
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Yang Hyun Suk មានប្រតិកម្មគួរឱ្យភ្ញាក់ផ្អើល។ លោកហាក់ដូចជាគ្រាន់តែបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់ Park Bom ហើយមិនតូចចិត្តនៅពេលដែលតារាចម្រៀងស្រីរូបនេះគំរាមប្តឹងខ្លួនឡើយ។ ហេតុការណ៍ថ្មីៗនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអាកប្បកិរិយាខុសប្រក្រតីរបស់ Park Bom នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នាងបានទាក់ទាញការចាប់អារម្មណ៍ម្តងហើយម្តងទៀត ដោយហៅតារាសម្តែង Lee Min Ho ថាជា «ប្តី» នៅក្នុងការបង្ហោះជាច្រើន។ តារាចម្រៀងរូបនេះក៏បានដកខ្លួនចេញពីការប្រគំតន្ត្រីរបស់ក្រុម 2NE1 ដោយសារបញ្ហាសុខភាពតាមការណែនាំរបស់គ្រូពេទ្យ។
Park Bom កើតក្នុងឆ្នាំ ១៩៨៤ និងបង្ហាញខ្លួនក្នុងឆ្នាំ ២០០៩ ជាអ្នកចម្រៀងសំខាន់ក្នុងក្រុម 2NE1។ នាងត្រូវបានគេស្រឡាញ់សម្រាប់សម្លេងដ៏មានឥទ្ធិពលរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ អាជីពរបស់ Park Bom ត្រូវបានប៉ះពាល់នៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីមានព័ត៌មានលេចធ្លាយថា នាងត្រូវបានគេស៊ើបអង្កេតពីបទដឹកថ្នាំគ្រាប់ដែលមានផ្ទុកសារធាតុ Amphetamine ជាង ៨០ គ្រាប់ពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសកូរ៉េតាមផ្លូវអាកាសចាប់តាំងពីឆ្នាំ២០១០ ។ ផលិតកម្ម YG បានពន្យល់ថា តារាចម្រៀងស្រីរូបនេះ បានត្រឹមតែប្រើថ្នាំនេះតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតរបស់នាងប៉ុណ្ណោះ ដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត ពេលរស់នៅសហរដ្ឋអាម៉េរិក៕










