ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ សារព័ត៌មាន អ្នកនយោបាយ និងពលរដ្ឋថៃ បានចោទប្រកាន់ចិនបញ្ជូនអាវុ.ធឱ្យកម្ពុជាដើម្បីធ្វើសង្គ្រា.មជាមួយថៃ ក្រោយពីសារព័ត៌មាន New York Times ចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៥ ថា ចិនផ្គត់ផ្គង់អាវុ.ធដល់កម្ពុជាស្របពេលមានជម្លោះព្រំដែនជាមួយថៃ ។ ព័ត៌មាននេះធ្វើឱ្យអ្នកនយោបាយថៃស្នើឱ្យស្ថានទូតចិនស្រាយបំភ្លឺឱ្យបានច្បាស់លាស់ តើចិនពិតជាបញ្ជូនអាវុ.ធឱ្យកម្ពុជាដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGKcpFOfFhVQkATdFPc-acj9Hpm6O9GBFcPf43gl4R9fuiTY48eYt7YF5RyKzdnxkI0i53MuyekzJKRMtfHgWl5nM46ILpDNRX8S0vIHDM8WSWcBXerZIr2EMVxBeoC_b9HWNS36EMakNMPvGppEaA7O4Rq5YElNeATyAzMvuRN0Moy-Gj6EwzOIwr4O23/s1800/image_2025-10-03_10-49-18.png
ស្ថានទូតចិនប្រចាំប្រទេសថៃ បានច្រានចោលព័ត៌មានបញ្ជូនអាវុ.ធឱ្យកម្ពុជាធ្វើសង្គ្រា.មជាមួយថៃ និងបញ្ជាក់ថា ចិនពុំទទួលបានផលប្រយោជន៍ពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរទេ ។ ការបដិសេធរបស់ស្ថានទូតចិន ដោយសារគ្រប់សារព័ត៌មានថៃបានចុះផ្សាយចិនបញ្ជូនអាវុធឱ្យកងទ័ពកម្ពុជាដែលថៃពុំអាចទទួលយកបាន ខណៈចិនមានទំនាក់ទំនងល្អជាមួយថៃ ហើយប្រទេសទាំងពីរទើបតែធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KaE0h9uJ-sZKVVTKTuoFcR6xly1kvMgEr7iFDiS1JHonQ0WZAArwRtcNkmT6TzhS72A-nOAB7qNvszPCBtROlIEmOMJ87-KRS8Sn4lM4VYvQ3EfgW_Rt6KBEO_g2e4S7nHtaDtLXNaczxo8D_LEC6QBf-bXBFFzrgm4K6wtsU9g4MgkCiME7lryHy0aX/s1140/image_2025-10-03_10-49-20%20(2).png
កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ហ្វេសប៊ុកផេករបស់ស្ថានទូតចិនប្រចាំប្រទេសថៃបានសរសេរថា ចិនពុំបានបញ្ជូនអាវុធកងទ័ពណាមួយទៅឱ្យកម្ពុជាដើម្បីធ្វើសង្គ្រាមជាមួយថៃទេ ។ តាមមន្ត្រីស្ថានទូតចិន គឺតាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក្នុងឋានៈចិនជាមិត្តរបស់ប្រទេសទាំងពីរ ចិនបានព្យាយាមធ្វើឱ្យស្ថានការណ៍ធូរស្រាល ។ ចិនពុំបានបញ្ជូនអាវុធណាមួយឱ្យកម្ពុជាធ្វើសង្គ្រាមជាមួយថៃឡើយ រីឯអាវុធរបស់ចិននៅកម្ពុជាបច្ចុប្បន្ន គឺបានពីគម្រោងសហប្រតិបត្តិការកម្ពុជា-ចិន កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcAGHiejYZoMAPCtjZih3e0-aXUuMtNharmixt1QS6BU9NA9l2gvFBfgd3jJh-oqEtJNgPPEdndEWoZ_CRekOuHpkgncCZ_Aiv6WO7D6W9SKlFOkow8L2uJT9lUqSmSSt4VJ4m05RzMKggF7d4u_tSdhOcUpOsQ26kqwigs5aqrci8oqNQmNIelAvrvXxC/s1280/image_2025-10-03_10-49-20%20(3).png

ចិនពុំទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនពីជម្លោះព្រំដែនកម្ពុជា-ថៃទេ ប៉ុន្តែចិនបានគាំទ្រឱ្យសមាជិកអាស៊ានជំរុញការដោះស្រាយជម្លោះតាមវិធីរបស់អាស៊ាន ។ ចិនរីករាយក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសផ្សេងៗក្នុងតំបន់ ហើយចិនដើរតួនាទីជំរុញបទឈប់បាញ់ប្រកបដោយនិរន្តរភាព ក៏ដូចជាស្តារសន្តិភាពនៅតំបន់ព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje0eEbYAGeva1A0lQpIorrdtIDFBRu4i1_P9zL7HKHv-2lACfB-p4S_S3ySzJhgbkdT3u7JD7s0UXk54MmWg83dzzHvzNbjiSD_9yt0_J0CORY37hg0FBg1XmoPb4b4UpHJWX5fUM8WhBzEwdIlGMU1afjoqaVHeD55xr8pPeAH7tPuAFrj4Lfok7MIzy7/s750/image_2025-10-03_10-49-20.png
ចិនសូមអំពាវនាវឱ្យបុគ្គលពាក់ព័ន្ធគិតពីសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសេចក្តីសុខរបស់ពលរដ្ឋ ដើម្បីឱ្យជម្លោះព្រំដែនរវាងកម្ពុជា-ថៃធូរស្រាលវិញ ។ ចិនពុំគាំទ្រការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងអាក្រក់ និងញុះញង់ឱ្យមានភាពវឹកវរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwpoREN0ZEGJPWL6LZFT76QwW0l-uzY7e-i_QRQw_7NmksXDe7Bq7y6jjU1gIf-2Yd8wqrREs1HjmLX5kPCnMq8HSfJsUvAooJ6Np-531oAqlKeARKhkmGeU2xmc_CHC08C-Tk__w8T7hBB4nD7m8CB935_XmHeNDYr2cmS6k1ifJAy_rA6U9wp5NTy8zC/s897/image_2025-10-03_10-49-21.png
គួរបញ្ជាក់ថា ព័ត៌មានចិនបញ្ជូនអាវុធមកឱ្យកម្ពុជានេះ ត្រូវបានសារព័ត៌មាននានារបស់ថៃយកទៅចុះផ្សាយព្រោងព្រាតធ្វើឱ្យមានមតិវែកញែកយ៉ាងច្រើនពេញបណ្តាញសង្គមប្រទេសថៃ ៕