តារារ៉េបវ័យក្មេង អូជី ហ្គូនឌិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាថ្មីបន្ទាប់ពីទម្លាក់បទចម្រៀងខ្លីនៃបទថ្មីរបស់ខ្លួន។ មនុស្សជាច្រើនគិតថា អូជី គឺច្រៀង Diss សង្សារចាស់និងក្រុមគ្រួសារមិនពេញចិត្តអាល័យអ្នកចាស់គឺជាសេដ្ឋី ប៉ុន្តែលោកបានចេញមកបដិសេធ។

កាលពីថ្ងៃទី១ ខែតុលា អូជី ហ្គូនឌិន បានបញ្ចេញវីដេអូខ្លីនៃបទ «ស្រវឹង» ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «គ្រួសារអូនមិនពេញចិត្តបង » និងខេបសិននៅលើគណនីទិកតុកថា « Stop Play with me» ។ អូជី បានខម្មិនបញ្ជាក់ប្រាប់ទៅកាន់ទស្សនិកជនថា «នេះជា Spoil បែប Story Telling ហើយលោកពុំដែលបានចេញចម្រៀងបែបនេះពីមុនមកនោះទេ»។

ទោះយ៉ាងណា វីដេអូចម្រៀងខ្លីនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិរិះគន់ម្ចាស់ពានវ័យក្មេងរូបនេះដោយចោទប្រកាន់លោកថាដៀលសង្សារចាស់ ពេលបែកគ្នាហើយបែរជាចេញមកច្រៀង Diss មនុស្សស្រីទៅវិញទាំងដែលពីមុនល្អូកល្អិនជាមួយគ្នា។ គណនីខ្លះទៀតថែមទាំងបញ្ចេញមតិថា អូជី មិនសមធ្វើជាម្ចាស់ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZLgCFaqdajj9gFuBnDAr7asyP7-9tM5XI5KWwpiAyIgpbYBlpaHJM0e10p9DOkbPRUwjjGY1tpG80TFZDjuSFA7Wfo8rmF3wS2grPgX7gwVHku0JIQH0225HLjknClaHY0TyaM2e9Ubw-TjEl5W0YeQ5kY-AjlqpKmj13I9VthYf1iwjmfPBvsGOk4Tj/s1206/image_2025-10-02_09-14-20.png

សន្ទុះនៃការបញ្ចេញមតិវែកញែកយ៉ាងច្រើនពីសំណាកទស្សនិកជនអំពីខ្លួន អូជី ហ្គូនឌិន បានបញ្ចេញសំណេរមួយដោយក្តីអន់ចិត្តថារូបលោកធ្វើអ្វីក៏ខុស។ អូជី បានបង្ហោះថា «អួយខ្ញុំអត់យល់ទេ.!! ម្តេចក៏មួយនេះវាធ្វើអីក៏ខុសអ៊ីចឹងព្រះជាម្ចាស់ បទស្នេហា Story Tellingមិនឱ្យខ្ញុំនិយាយពីស្នេហា!!! ឱ្យខ្ញុំច្រៀងបទស្នេហា និយាយពីប្រធានបទ Gangstar បានដោយរបៀបណា?? គ្នាយើងបើថាជាន់គឺជាន់ទាល់តែក្បាលកប់ ដល់បាតងើបមុខលែងរួច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMjHHH08OQPAmBYSn5e9l4Owuqj0UkR1PfcbSnV3OslF1CQZ_odEEGbMQwSxFtSw9L-FIQwPXUxN2YoUImu9sc0VA-ij77_ZF_sUe9TwPNXEAiHo6zRpqpdi73pO54xS9zopiNYRBcemyCWtGn5zf0zC7B0cGzip_wStX4IKEJmXAnzbmXjxCrQKY3FI5S/s2048/image_2025-10-02_09-14-23%20(2).png

មិនត្រឹមតែបង្ហោះខ្លឹមសារខាងលើនេះនោះទេ អូជី បានចេញវីដេអូបកស្រាយតែម្តងអំពីបទចម្រៀងរបស់ខ្លួនដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ដើមកំណើតបទ ស្រវឹង [ Sroverng ] សូមបងប្អូនរៀនបើកចិត្តអោយទូលាយផង ព្រោះសម្ដីនៃការនិយាយអាច សម្លាប់មនុស្សបានដោយមិនដឹងខ្លួន!។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQIDApS1axkyWwgQ-nqOfzb38yVsMjPy-Q8oO8clnJ4kK84CkOQuoLCSaaCBm-cFdgZagvU9VobVDo1zySX3IHkodwpWyuigXYhJoZKnlMwKCpIFm7ikppU04tucINlqYyWl-TE2EllnLhzPSHoDBt_nhtvnKNhCsZI9B7QDkq2khEiOVtF4SXR45zvSa/s2048/image_2025-10-02_09-14-21.png

ក្នុងឃ្លីបវីដេអូនេះ អូជី បានបញ្ជាក់ថា បទចម្រៀងនេះលោកធ្វើតាំងពីខែ៥ មកម្ល៉េះតាំងពីមិនទាន់មានរឿងអ្វី ហើយលោករវល់ការងារផ្សេងទើបតែបាន Mix ហើយ ប៉ុន្តែបែរគេបញ្ចេញមតិបែកអូរហូស្ទឹង វាយប្រហារមនុស្សទៅវិញ។ ក្នុងនោះដែរ អូជី ក៏បានលើកឡើងដែរថានៅជុំវិញមជ្ឈដ្ឋានខ្លួនបើមានរឿងអ្វីហើយគឺជាន់តែកប់។ អូជី បានស្នើឱ្យទស្សនិកជនរៀនបើកចិត្តឱ្យទូលាយមុននឹងចុចផុស ត្រូវមានការគិតពិចារណាព្រោះសម្តីខ្លះអាចសម្លាប់មនុស្សបាន។ ម្ចាស់ពានរូបនេះថា ពាក្យសម្តីអាចធ្វើឱ្យមនុស្សបាក់ទឹកចិត្តលែងចង់ធ្វើអ្វី អាចមានអារម្មណ៍ឈានដល់បញ្ចប់ជីវិត៕