អ្នកលេងទិកតុកមានការសង្ស័យពីទំនាក់ទំនងរវាងអ្នកនាង គង់ ចាន់ស្រីមុំ និងអ្នកនាង យ៉ាន លីនដា ដែលធ្លាប់តែមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នា ប៉ុន្តែពេលនេះបែរជារក្សាគម្លាតមិនឃើញសិ្នទ្ធស្នាលដូចមុនទោះបីជាចូលរួមកម្មវិធីតែមួយក៏អ្នកទាំងពីរមិនបានប្រាស្រ័យទាក់ទងគ្នាឡើយ។
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមទិកតុក បានបង្ហោះវីដេអូពីអតីតកាលរវាងពិធីការិនី គង់ ចាន់ ស្រីមុំ និងអ្នកនាង យ៉ាន លីនដា ភរិយារបស់លោក យ៉ែម សំអូន ដែលមានភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង។ អ្នកទាំងពីរគឺមានការរាប់អានគ្នាជាច្រើនឆ្នាំមកហើយ ខណៈនៅឆ្នាំ២០២២ គង់ ចាន់ស្រីមុំ បានទៅទទួល យ៉ាន លីនដា នៅព្រលានយន្តហោះបន្ទាប់ពីបែកគ្នា៦ឆ្នាំ។
នៅឆ្នាំ២០២៣ ទំនាក់ទំនងរវាង គង់ ចាន់ស្រីមុំ និង យ៉ាន លីនដា នៅបន្តកើតមានក្រោយពី គង់ ចាន់ស្រីមុំ និងស្វាមី ទៅកម្សាន្តនៅសហរដ្ឋអាម៉េរិកដោយមានការសម្តែងនៅទីនោះជាមួយនឹង យ៉ាន លីនដា។
.png)
យ៉ាងណាមិញ រយៈពេលចុងក្រោយនេះនៅពេល យ៉ាន លីនដា មករស់នៅស្រុកខ្មែរនិងផ្សារភ្ជាប់ទំនាក់ទំនងជីវិតគូឡើងវិញ បែរជាពុំឃើញ គង់ ចាន់ស្រីមុំ និង យ៉ាន លីនដា ដែលជាមិត្តជិតស្និទ្ធលែងមានទំនាក់ទំនងដូចមុន។ អ្នកបង្ហោះទិកតុកក៏បានចែករំលែកដែរថា ក្នុងពេលទៅចូលរួមពិធីមង្គលការរបស់ សុភ័ក្រ កុសុម៉ា អ្នកទាំងពីរគឺទៅចូលរួមកម្មវីធីតែមួយ ប៉ុន្តែបែរជាមិនមានប្រាស្រ័យទាក់ទង ថតរូបជាមួយគ្នាដូចជាអ្នកសិល្បៈផ្សេងទៀត។
សកម្មភាពអ្នកទាំងពីរដែលរក្សាគម្លាតពីគ្នាខុសពីមុនដូច្នេះបានធ្វើឱ្យអ្នកខ្លះមានការសង្ស័យថា ទំនាក់ទំនងមានភាពល្អក់កករ ប៉ុន្តែអ្នកខ្លះថាអាចមកពីអ្នកទាំងពីររវល់ការងាររៀងៗខ្លួនទើបមិនបានទាក់ទងគ្នាដូចមុន៕










