ការសិក្សាធំមួយដែលបានផ្សាយក្នុង European Heart Journal បានបង្ហាញថា មនុស្សរាងស្លីមក៏អាចប្រឈមនឹងគ្រោះថ្នាក់បេះដូង និងសរសៃឈាមផងដែរ ដោយសារជាតិខ្លាញ់លាក់ខ្លួន ឬ visceral fat។ ខ្លាញ់ប្រភេទនេះកើតឡើងនៅជុំវិញថ្លើម ក្រពះ និងពោះវៀន ដែលមើលមិនឃើញពីខាងក្រៅ។ វាមានទំនាក់ទំនងជាមួយការរលាកក្នុងរាងកាយ និងការចាស់មុនអាយុ។ នេះបើតាមគេហទំព័រ​បរទេស​ Mail Online ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsU_jtxTYxhYauyv7Z5DT3WWRqmQq1lD48eSwBHB11oXBmRH8pT4wuifl_9E1q63t0wRuM8nFSu2NPJ4KSPSe4FxW4upP3rhn6pe7egmRG6FKS2HOGbyZcN1IAZC21477y6DXtg2iEgxVjk5JB4Jwjyde1ejVxl_60zy7Kk722h7tXSVv0e-6P2rhEXTnB/s1232/photo_2025-10-02_13-50-54.jpg
អ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីមនុស្សជាង ២១០០០ នាក់ ហើយរកឃើញថា មនុស្សដែលមានខ្លាញ់លាក់ខ្លួនច្រើន មាន “អាយុបេះដូង” ចាស់លឿនជាងអាយុពិតប្រាកដ។ ពិសេសបុរសដែលមានរាងដូចផ្លែប៉ោម ឬក្បាលពោះធំ តែងតែមានគ្រោះថ្នាក់ខ្ពស់ជាង ស្របពេលដែលស្ត្រីដែលផ្ទុកខ្លាញ់ច្រើននៅត្រគាក និងភ្លៅ ឬរាងដូចផ្លែសារី មានសុខភាពបេះដូងល្អជាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqDrVW90U2G3M6Iy2c_1icUeNqgbSQsoADmevAps4JGe6CtK8KXuNpC9YFXATZmusKZOAa0MDtMVd4c42j7mjSGshf9mQ07JX2pc78JK5DXZ1SUJwWvO-CgDzG-frQ-mMKK0CfTMC3ebLGO57xdfNI6cRK8CrpHhj6jMap7E48Zd50HO3BfO4ANz1ZafmF/s750/photo_2025-10-02_13-50-53%20(2).jpg
ខ្លាញ់ជុំវិញត្រគាក ឬ gluteofemoral fat ត្រូវបានចាត់ទុកថាជាខ្លាញ់ “ការពារ” ដែលអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងទឹកនោមផ្អែមប្រភេទទី ២។ សម្រាប់ស្ត្រី មុខងារអរម៉ូនអ៊ឹស្ត្រូសែនក៏អាចជួយពន្យារភាពចាស់នៃបេះដូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5LPykDFkSz8Ya3u7cWZk_m_CCnx8Fdk3shaQfUNuxItIMlidNmXGGQL-msvJVlRs-Amck4ZJ2eAh7MUu-DuesxTILtTQmXHRjKG52lXiIYq3k9vTDxfonWF36cpcmbND9rWBS_kALVPUncXpK1WMXPDidUNMpq4aEVME2u1BKUNJ3GAIHyxD-jHtIxdtJ/s683/photo_2025-10-02_13-50-53%20(3).jpg

លោកសាស្រ្តាចារ្យ Declan O’Regan មកពី Imperial College London បាននិយាយថា៖ “តារាងកំណត់កម្ពស់និងទម្ងន់ស្ដងដារ មិនមែនជាឧបករណ៍ទស្សន៍ទាយសុខភាពបេះដូងថាល្អឬអត់នោះទេ។ អ្វីដែលសំខាន់គឺកន្លែងដែលខ្លាញ់ត្រូវបានផ្ទុក។ ខ្លាញ់ដែលលាក់កំបាំងជុំវិញសរីរាង្គគឺគ្រោះថ្នាក់ជាងទម្ងន់សរុបទៅទៀត”។ លោកបានបន្ថែមថា ការសម្រកទម្ងន់ ឬថ្នាំ GLP-1 (ដូចជា Ozempic) អាចជាជម្រើសសម្រាប់កាត់បន្ថយខ្លាញ់លាក់ខ្លួននាពេលអនាគត។ ទោះជាយ៉ាងណា បច្ចុប្បន្នអ្នកស្រាវជ្រាវកំពុងស៊ើបអង្កេតថា តើថ្នាំបញ្ចុះទម្ងន់ដូចជា Ozempic អាចជួយកាត់បន្ថយខ្លាញ់លាក់កំបាំង និងពន្យារអាយុបេះដូងបានល្អឬអត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JM7KD2ZDr-3Tw0sMTFQmifckJ4RNuQsiZ8giEeRAnT5HrTLgDal-ZZBLpqCDn7laS64BP6a568tzSslLDPxAxOkkMRlyAdDel7T8rc9NaUwRrkjVxCqt_ZrepjYgCZvz1wU7TVzChDC2kZVexQklIG_zdX9fuxLcGbUXlDA_Fc4wBjsFV9zx49EWmESF/s634/photo_2025-10-02_13-50-53%20(4).jpg
បន្ថែមពីនេះ សាស្រ្តាចារ្យ Bryan Williams មកពី British Heart Foundation ក៏បានបញ្ជាក់ថា ខ្លាញ់លើសជុំវិញបេះដូង និងថ្លើម នឹងបង្កឲ្យមានសម្ពាធឈាម និងកូឡេស្តេរ៉ុលខ្ពស់ ដែលជាហេតុធ្វើឲ្យបេះដូងចាស់លឿនមុនអាយុ។ ដូច្នេះ របបអាហារមានសុខភាពល្អ និងការហាត់ប្រាណជាប្រចាំ គឺជាវិធីមានប្រសិទ្ធភាពបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht00Diu1m0qTjawUySf9rKwW2Gd8cqx0V1h9ShfA0YdycSPR0z3TmGJCJtlkn3UjTldtJnrHiXlik3K1tY1CyyuuL9RKw9EbVTjOlq98A5bC9rwzsFFTiiK8ZuZ0g5p_DLsLjNPvn4vTddHRPiPP5oEvhEU4LV0t_CbiHig1uEqfM3L_tJ8hu6Uadinik5/s1200/photo_2025-10-02_13-50-53.jpg