ប្រទេសហ្វីលីពីន ៖ គ្រោះរញ្ជួយដីកម្រិត៦.៩រិចទ័របានវាយប្រ.ហារនៅឆ្នេរសមុទ្រកោះសេប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បណ្តាលឱ្យពលរដ្ឋហ្វីលីពីនបាត់ប.ង់ជីវិតរហូតដល់២០នាក់ និងអគារជាច្រើនកន្លែងបាក់រលំដោយសារកម្លាំងរំញ័រខ្លាំង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjusdrHapfMOtHL9167PmNYWeMVdLkQbULpuDrfg65PS_xpm4yGBIpuDTd4BfB7W9R8NGTnGcK4FmDR92_mQDNr9SVd5iRz0ixbr-6B_CP15vmDiuRf6dXL2lbj5B9bWWhbkYZcyTnPUfHXrK0TSbjJKvzBt7kh_x5NTqLD3On2XNrQf7Beg4-Z6BRjHyjy/s1280/photo_2025-10-01_08-45-04%20(2).jpg
គ្រោះរញ្ជួយដីធ្វើឱ្យតំបន់ជាច្រើនដាច់ចរន្តអគ្គិសនី អគារបាក់រលំនៅតំបន់ Visayas ដែលធ្វលឱ្យភ្នាក់ងារសង្គ្រោះព្យាយាមស្វែងរកមនុស្សស្លាប់ និងរងរបួសនៅក្រោមគំនរអគារ ។ ភ្នាក់ងារអង្កេតភូមិសាស្ត្រអាមេរិក (USGS) បញ្ជាក់ថា ចំណុចកណ្តាលរបស់គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ នៅឆ្ងាយពីទីក្រុងកាឡាប៉េ ខេត្តបូហូល ទៅកាន់ទិសអាគ្នេយ៍ប្រមាណ១១គីឡូម៉ែត្រ បន្ទាប់មក មាន Aftershocks ជាច្រើនលើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg62GH_9R3-w2zhfD7AynTOySiwyLjydYOKmx73SVh95PHiqIsGFh1N1r8zyI7lO6rI7W-QM2yEVGzvUQTsifLnhFfVwAAyBERdO86LRJB_WSUNUgTqJWsVc7jt1D6S6eBxFOPeUcLADuZMpTfJ3mYcAzRZePmbF9SloqqbBSM37du5IQR_B5Fnf3TCt6DW/s830/photo_2025-10-01_08-45-04%20(3).jpg
ទីក្រុងសេប៊ូ ដែលមានពលរដ្ឋរស់នៅជិត១លាននាក់ ទទួលកម្លាំងរំញ័រយ៉ាងខ្លាំងដោយសារគ្រោះរញ្ជួយដី ។ លោកវរសេនីយ៍ឯក Enrico Figueroa ស្នងការប៉ូលិសនៅទីក្រុងសេប៊ូ និយាយថា ឧបករណ៍អគ្គិសនីនៅលើបង្គោលភ្លើងបានផ្ទុះពេលរញ្ជួយដី ខណៈលោក Ian Poe ស្នងការប៉ូលិសទីក្រុង Villaba ខេត្តឡេយតេ បញ្ជាក់ថា រញ្ជួយដីមានរយៈពេលប្រមាណ១០វិនាទី និងធ្វើឱ្យអគារស្ថានីយប៉ូលិសរង្គើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjinl976rD9yZC_pgfQv4Kof1jEWNN2IV4jUDzjSvSOLYoVZmGEdGUu80HEyeEcdlIpj_3gKc31vK_86OpLF5uIqFOdFjy-MD-1fOso7WZEfr1LmfNjNZvDcg1sYdCFm1N8wpe6E6F9zILotWBH0Gu0iFo17hyphenhyphenDUkR9mB55uz8J8tAymQ-3MA_aPDV6mEyi/s1024/photo_2025-10-01_08-45-04.jpg

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP គឺអគារ និងផ្លូវបានខូចខាត ព្រមទាំងដាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើន ប៉ុន្តែគ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិទេ ។ ទោះយ៉ាងណា ពលរដ្ឋហ្វីលីពីននៅឆ្នេរសមុទ្រគួរតែប្រុងប្រយ័ត្នកម្រិតទឹកសមុទ្រផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងរលកសមុទ្រ ។ ភ្នាក់ងារសង្គ្រោះបានស្វែងរកមនុស្សបាត់ខ្លួននៅក្រោមអគារក្នុងទីក្រុង San Remigio និងទីក្រុង Bogo ដែលបានបាក់រលំក្រោយរញ្ជួយដី ប៉ុន្តែពិបាកស្វែងរកមនុស្សបាត់ខ្លួនដោយសារងងឹត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6hsI0woiKKd4SMowflAqs65FPIS4tvUS1ytWfL9zOaXtCZsJNOjgsa6O5XDGnTy4TumhHEi5YMLVDAjyQmFMoXJUPosjI2ZlnKnDzRY-vM0NaUT6_zVcBdqVHgpHMn1CyZSXgSPDsZwDYc7jBW7ZPjOWHKrU4yLzQxTxff1nmnhAn1W4RKXvyJG8kKaDe/s830/photo_2025-10-01_08-45-05%20(2).jpg

អាជ្ញាធរបានប្រាប់ទៅពលរដ្ឋដែលរស់នៅលើកោះ Leyte, Cebu និងកោះ Biliran នៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ ឬកុំទៅឆ្នេរសមុទ្រដាច់ខាត ខណៈអភិបាលខេត្តសេប៊ូ លោកស្រី ប៉ាមេឡា បារិខួត្រូ បាន Live តាមហ្វេសប៊ុកប្រាប់ពលរដ្ឋតាំងស្មារតី នៅឆ្ងាយពីរបងថ្ម ឬការដ្ឋានសាងសង់ ព្រមទាំងប្រយ័ត្ន Aftershocks លោកស្រីបានទំនាក់ទំនងជាមួយអាជ្ញាធរដើម្បីវាយតម្លៃស្ថានការណ៍ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3vxkPw292AvHRB9mwijIj_FocfcZ87idxuWPa9J27p2oU_Y35UzEe2WwU1Hf1tb0-tHHdRmQ4JUKnQ5O2rjdKafz8cLAu6iQRcWpkvlHI05TAaQ1q4KiGrkkp-YSKmDXhMeY4GmDnZbiH0g8rh1vEmOIAkZakUiEUSJXXnXn6Ai2_rR8cfcQoqQbOSBN8/s830/photo_2025-10-01_08-45-05.jpg