ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅខេត្តនានារបស់ថៃជារៀងរាល់ថ្ងៃ ជាពិសេស នៅទីក្រុងបាងកក មានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងជាមួយសំឡេងផ្គរលាន់ ដែលធ្វើឱ្យការធ្វើដំណើរតាមផ្លូវជាច្រើនកន្លែងក្នុងទីក្រុងស្ទះចរាចរណ៍ខ្លាំង ។ លើសពីនេះ លំនៅឋានពលរដ្ឋជាច្រើនខ្នងបានលិចលង់ និងខូចខាតទ្រព្យសម្បត្តិ ដោយម្ចាស់លំនៅឋានគ្មានវិធីដោះស្រាយក្រៅពីរង់ចាំឱ្យទឹកស្រកដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr5Q4qYpbhHLmbc4BCZ1TwiSbvCi0zKZxSrKdiSJCLeKXeV5SX1HPSJ0E_5uwOykMp9gTQqGqNwlXdLj3VX52jUiZUbRvgOPGPFI0b7tA1rR9YzVy5o6r9I19wu-_EXobbVQwmX4-rxoM-ocRDX4uc0aqjYHOYCapKWMCRGpvC9uw2RN1G8ewRg74gvlNP/s2275/image_2025-09-09_11-28-12.png

តាមការលើកឡើងរបស់ពលរដ្ឋ គឺកាលពីថ្ងៃទី៦ ខែកញ្ញា កន្លងមក ភ្លៀងបានធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទឹកហូរធ្លាក់ទៅតាមផ្លូវផ្សេងៗក្នុងភូមិលាយឡំជាមួយទឹកលូ ។ ហេតុនេះ ពលរដ្ឋបានសំណូមពរទៅអភិបាលក្រុងបាងកក លោក Chadchart Sittipunt ទទួលខុសត្រូវ និងជួយដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងលិចលំនៅឋានពលរដ្ឋជាបន្ទាន់ ពីព្រោះពេលមានភ្លៀងធ្លាក់ម្តងៗ តែងតែមានទឹកជំនន់គ្រប់ពេល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7J36e0m0xRSZq8brLg_41CQY8L9-21n28TZxXzko6xVILGumIr7yzGIA7Sf2Sgc4t5D4o43zuSi_Ao2ILbQaR0N4X-ph4cqJpWPg7wpnr4tSbjhAL2ghqCbiHCjMIPTnaesXt15E0McAT91q3qMEKqh2iLVun_3o4MQyXL1eOwysdidIyk6t5M7f9kzlG/s2000/image_2025-09-09_11-28-15.png
តំបន់នានាក្នុងទីក្រុងបាងកកបានលិចលង់ដោយសារភ្លៀងធ្លាក់ជាច្រើនម៉ោង ខណៈនៅផ្លូវឈូកឆ័យស៊ីឡាតប្រាវ និងផ្លូវផាត់តាណាកាន ក៏មានទឹកលិចផ្លូវខ្ពស់ដូចគ្នា ។ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ការធ្វើដំណើរតាមផ្លូវក្នុងទីក្រុងបាងកកបានស្ទះចរាចរណ៍ខ្លាំងជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1p4ffQz5Y6eyYL5FCBhzVPwlFjZJ1tDN3XdYZFl8-P5ZrzH8fXEBTmsv5UQvDPfeTIameTZuB3F7Vy1HhyphenhyphenRAr2y-xBmT-xwWqfR_gO_A8P-7OJAtG0TqEq34TtSKJICfrXsVKX0u6iZMxmbJK3Z04eST18dqBy4IbsxXSmnoa3OKTdcwZlTtVXcBtd_5Z/s1500/image_2025-09-09_11-28-09.png

ចំណែកតំបន់នៅជុំវិញទីក្រុងបាងកកមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបណ្តាលឱ្យទឹកលិចផ្លូវពិបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ ។ ជាក់ស្តែង កាលពីថ្ងៃទី៦ ខែកញ្ញា ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់រ៉ាមកំផែង បណ្តាលឱ្យទឹកជំនន់មានកម្ពស់ចាប់ពី៣០សង់ទីម៉ែត្រ ទៅ៤០សង់ទីម៉ែត្រ រថយន្តតូចៗបើកបរនៅតាមផ្លូវខូចខាតជាច្រើនគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8YdLZJSkZUJrntFUqcPzUFlilFJ_I9WgS3N39wFcKkYzq4v8kSxg-BpYWkgaeE7jfw-rLZNp3DGBx9FPTc4wpEDqDaXHORbk3U9f3N12QFya6obVpVOgfWIFMveZXYhKb7smrBETuS1eNFcwN6HudL7accY3wuKyGCEqpKZ9abCWNsug363JSfVO0_DUR/s1200/image_2025-09-09_11-28-10.png

អភិបាលក្រុងបាងកក លោក Chadchart Sittipunt និងភ្នាក់ងារបង្ហូរទឹកបានចុះពិនិត្យមើលក្នុងតំបន់រ៉ាជដាំណឺនដែលមានទឹកលិចខ្លាំង ជាពិសេស នៅកន្លែងសាងសង់ផ្លូវរថភ្លើងអាកាសពណ៌ស្វាយ កាលពីថ្ងៃទី៦ ខែកញ្ញា ។ លោកថា រយៈពេល៣ឆ្នាំមកនេះដែលលោកកាន់តំណែងជាអភិបាលក្រុងបាងកក ផ្លូវនៅតំបន់រ៉ាជដាំណឺនពុំធ្លាប់លិចលង់បែបនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKOju9vf91hSt7EdMj6HMhZi5wIiG9ogqRbI16IwDeGs1gtdaApcV6xdnFglNXoP4dYld72_oOPlEzCTaIDF2kXWpIygNVuwJl9TincALlchBNgDZT6XCjJCRhhumNgQl_DP5cicg2XL_5ZdI4UlIIEl9aezv8yJbL5QklRSUlRUH6WsjgDS2-JrItT7GL/s1080/image_2025-09-09_11-28-11.png

វាអាចបណ្តាលមកពីការសាងសង់ផ្លូវរថភ្លើងអាកាសក្នុងតំបន់នេះ ទើបលោកជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្លូវរថភ្លើងអាកាសស្វែងរកមូលហេតុ និងការពារកុំឱ្យទឹកលិចខ្លាំងទៀត ។ ក្រៅពីនេះ លោកបានបញ្ជាឱ្យមន្ត្រីយកម៉ាស៊ីនបូមទឹកមកកាន់តំបន់លិចទឹកដើម្បីដោះស្រាយបញ្ហាឱ្យពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj-xQ0wSJ8u_qw8QRVybStZwQDiVvJeO9Vv05-9g5vobXDKpHaz1fyXEq_YPMouJWTQbykyBDSp28X0X-XV__5QpX1eOhAtOwuGYNu9yc8viJeiMjRSthVEdsswd0oBOX9lql9WOwwr0sd7rj6_L_15D3PrMhqzi4eJ8YX42y4RoDHcOcjbVB4mX2XZm2n/s1024/image_2025-09-09_11-28-14.png

គួរបញ្ជាក់ថា ទីក្រុងបាងកករបស់ថៃប្រឈមនឹងបញ្ហាទឹកលិចយូរមកហើយ ដោយសារការចោលសំរាមពាសវាលពាសកាលបណ្តាលឱ្យស្ទះប្រព័ន្ធលូបង្ហូរទឹក ។ បើតាមអ្នកជំនាញ គឺទីក្រុងបាងកកប្រឈមនឹងការលិចទឹកនាថ្ងៃអនាគត ទើបអ្នកជំនឿស្នើឱ្យរដ្ឋាភិបាលថៃពិចារណាបង្កើតទីក្រុងថ្មីនៅតំបន់ខ្ពង់រាបដើម្បីកុំឱ្យទឹកជំនន់លិចទីក្រុង ៕