ភ្នំពេញ៖ សារព័ត៌មានអន្តរជាតិដ៏ល្បីលំដាប់ពិភពលោករបស់អង់គ្លេស BBC បានចុះផ្សាយពីស្ថានភាពជនភៀសសឹកកម្ពុជាថាមានភាពភ័យខ្លាចក្នុងការត្រឡប់ទៅផ្ទះវិញ ក្រោយយោធាថៃបានវាយប្រហារល្មើសច្បាប់អន្តរជាតិ បន្សល់នូវគ្រាប់មិនទាន់ផ្ទុះ និងឧស្ម័នពុលនៅពាសពេញភូមិ និងផ្ទះរបស់ពួកគេ។ សារព័ត៌មាននេះ ក៏បានចុះទៅសង្កេតមើលដោយផ្ទាល់ពីភាពខ្វះខាតនៅជំរុំភៀសសឹក និងឡើងទៅមើលការខូចខាតរបស់ប្រាសាទព្រះវិហារ ក្រោយការទម្លាក់គ្រាប់របស់យោធាថៃ។.jpg)
ស្ថានភាពជាក់ស្តែងនៅជំរុំភៀសខ្លួនកម្ពុជា ក្រោយការសម្ភាសន៍ជាមួយប្រជាជនស្លូតត្រង់កម្ពុជា ជាមួយស្ថានភាពខ្វះខាត និងភាពភ័យខ្លាចក្នុងការត្រឡប់ទៅផ្ទះវិញ ក្រោយថៃបានវាយប្រហារល្មើសច្បាប់អន្តរជាតិ បន្សល់នូវគ្រាប់មិនទាន់ផ្ទុះ និងឧស្ម័នពុល។
យោងតាមខ្លឹមសារអត្ថបទរបស់ BBC កាលពីថ្ងៃចន្ទទី៨ ខែកញ្ញា បានឲ្យដឹងថា៖ ប្រជាជនកម្ពុជានៅតាមបណ្ដោយព្រំដែនបានរងទុក្ខលំបាក និងបាត់បង់ផ្ទះសម្បែងក្នុងភាពតានតឹងព្រំដែនជាមួយប្រទេសថៃ ខណៈដែលភាគីថៃបានប្រើបន្លាលួសព័ទ្ធយកដីសហគមន៍កម្ពុជាក្បែរព្រំដែន បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។.png)
ជាមួយគ្នានេះ BBC បានលើកពីសំដីរបស់ពលរដ្ឋភៀសសឹកកម្ពុជាយ៉ាងដូច្នេះថា៖ ពួកគាត់មានភាពភ័យខ្លាច និងមិនហ៊ានក្នុងការត្រឡប់ទៅផ្ទះវិញទេ ក្រោយស្ថានការណ៍មិនទាន់ល្អប្រសើរនៅឡើយ ដោយសារមានគ្រាប់មិនទាន់ផ្ទុះក្នុងតំបន់របស់ពួកគាត់ ដែលបានបន្សល់ពីការបាញ់គ្នាក្នុងរយះពេល៥ថ្ងៃ ព្រមទាំងការប្រើប្រាស់ឧស្ម័នពុលរបស់ភាគីថៃ បណ្តាលឲ្យពួកគាត់មិនហ៊ានក្នុងការត្រឡប់ទៅវិញ។

នៅក្នុងភូមិជោគជ័យ អ្នកស្រុកនិយាយថា ទាហានថៃបានបង្ខំពួកគេឱ្យចាកចេញពីផ្ទះសម្បែង និងស្រែចម្ការកាលពីថ្ងៃទី១៣ ខែសីហា ជាកន្លែងដែលប្រជាជនកម្ពុជាបានរស់នៅ និងធ្វើការជាច្រើនទសវត្សរ៍មកហើយ ដោយទាហានថៃទុកពេលតែប៉ុន្មាននាទីប៉ុណ្ណោះដើម្បីប្រមូលរបស់របរ។ អ្នកភូមិម្នាក់ឈ្មោះ Huis Malis បានប្រាប់ BBC ថា «ខ្ញុំបានសួរទាហានថៃថាតើខ្ញុំអាចត្រលប់ទៅយកឆ្នាំងបាយរបស់ខ្ញុំវិញបានទេ ពួកគេបានឱ្យពេលខ្ញុំត្រឹមតែ ២០ នាទីប៉ុណ្ណោះ»។
សារព័ត៌មានយក្សដ៏ល្បីមួយនេះ ក៏បានឡើងទៅដល់ប្រាសាទព្រះវិហារ ដើម្បីមើលឃើញការប៉ះពាល់បាក់បែកលើប្រាសាទ ដោយសារការបាញ់កាំភ្លើងធំរបស់ថៃកាលពីចុងខែកក្កដា។ ពួកគេបានបង្ហាញថាជណ្តើរថ្មបុរាណរបស់ប្រាសាទចំនួន២ ត្រូវបានខូចខាត ខណៈផ្នែកផ្សេងទៀតក្នុងប្រាសាទ ត្រូវបានបាក់បែប ដែលជាការប៉ះពាល់យ៉ាងខ្លាំងដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះក្នុងបញ្ជីនៃអង្គការUnesco។
.jpg)
លើសពីនេះ កម្ពុជាបានអំពាវនាវទៅអង្គការយូណេស្កូជុំវិញការខូចខាតប្រាសាទព្រះវិហារ ហើយអំពាវនាវឲ្យមានការដោះលែងទាហានកម្ពុជា១៨នាក់ដែលថៃចាប់ជាចំណាប់ខ្មាំងក្រោយបទឈប់បាញ់។ ខណៈថៃនៅតែចោទទាហានកម្ពុជាថាដាក់គ្រាប់មីននៅតាមព្រំដែនដែលបានធ្វើឲ្យទាហានថៃរងរបួស និងធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ ទោះបីកម្ពុជាបដិសេដមិនបានធ្វើក៏ដោយ។

ដើម្បីបកស្រាយពីការចោ.ទប្រកាន់នេះ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ BBC ថា «ស្រមោចមិនអាចវាយប្រហារដំរីបានទេ» ប្រជាជនកម្ពុជាចង់បញ្ចប់ជម្លោះ និងកសាងទំនាក់ទំនងឡើងវិញជាមួយប្រទេសថៃ។ ប៉ុន្តែការថប់បារម្ភនៅតែមានព្រោះប្រទេសកម្ពុជាដែលក្រីក្រជាង និងតូចជាង មានការភ័យខ្លាចថាត្រូវបានឈ្លានពានដោយប្រទេសថៃជិតខាងដ៏ធំរបស់ខ្លួន៕
		
	









