បន្ទាប់ពី តារាសម្តែង Xu Lisha ចោ.ទប្រកាន់ Xu Kai ផិ.តក្ប.ត់ហើយក្រឡាស់សម្តីមកវិញមិនទាន់បានប៉ុន្មាន ពេលនេះតារាសម្តែងរូបនេះកំពុងប្រឈមនឹងការចោទប្រកាន់មួយទៀតអំពីការលេងល្បែងស៊ីសង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaFzzUiZu_hegnWNTTkOqT6odXfK6mOLNO5tGBGJxgCl2AGQiCP6fKOYtLM_bByafDm9yosCt9E2oOjWnikB3yY7BOlIfkAyLKDIEStooHg0BgkY3yHwllkSQk2e6-s3W1cMarYHqMtqmvL3E6vwS3zc647L1hPVuIF9NqtS4Oy9QWLJjLfhNdGVMOmZVw/s2048/image_2025-09-08_15-43-21.png
នៅថ្ងៃទី៨ ខែកញ្ញា ពាក្យគន្លឹះ Xu Kai ត្រូវគេចោទថាលេងល្បែងស្រាប់តែឡើងដល់ចំណាត់ថ្នាក់កំពូល ១ នៅលើ Weibo ដែលទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គមចិន។យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ការចោទប្រកាន់ជាបន្តបន្ទាប់បានលេចចេញភ្លាមៗបន្ទាប់ពីតារាប្រុសរូបនេះបានចែករំលែកការលាគ្នាអំពីភាពយន្តរបស់លោកដែលទើបបញ្ចប់ការចាក់ផ្សាយ ក្រោយពីរឿងអាស្រូវជីវិតឯកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTZGW0h7ugqBYLYV7jqLDA9XMVrSzgcEMK1gDeXbSBIh0P3GRvW4-LJr6-AXkJbB-n8uWFnDR3m7vIFYkTUYVVlBLqcBpPko0iiQo5JxJFqNf-fw8zyE7ER12xiQWN2q_9H4I9P4Yxy5UB6Us-nSbao2axrmo91NMzWcAiVPqZvHKl0GJUFwNiL6pqu73w/s2000/image_2025-09-08_15-43-22.png
មានការចោទប្រកាន់ថា Xu Kai លេងល្បែងស៊ីសងដោយជារឿយៗតារាប្រុសរូបនេះបានប្រមូលផ្តុំជាមួយក្រុមមិត្តភក្តិជិតស្និទ្ធដើម្បីលេងបៀ ដោយចំនួនទឹកប្រាក់ឈ្នះ ឬចាញ់ក្នុងមួយហ្គេមមានចាប់ពីពីរបីពាន់ទៅរាប់ម៉ឺនយ័ន។ ប្រភពខ្លះក៏បាននិយាយផងដែរថា ប្រតិបត្តិការទាក់ទងនឹងល្បែងស៊ីសងសរុបរបស់ Xu Kai អាចមានចំនួនរាប់លានយ័នរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKzbCrZWZdf6ZDTFqsf_o5shUkKS2ZIZthuunuKqHacQ3HTdYoaaJmp2k-InWCyB5VVjDaOhhwv5-x7eFAD5orU1sP1o55GotERiAsgBXh5YdXnWj6aQSOQt-Cgu-9rGWUEi-Xh0lMVlNLwkBX6_Hsz18U3SLPQXshdFcUbgGSDyFAHdCtXUddaJjrx5hZ/s1620/image_2025-09-08_15-43-23%20(2).png
គួរកត់សម្គាល់ថា វីឡាឯកជនរបស់ Xu Kai នៅ Hengdian ត្រូវបានពាក្យចចាមអារ៉ាមថាបានក្លាយទៅជា កាស៊ីណូឯកជន។ រូបថត Screenshot នៃការជជែក ប្រវត្តិផ្ទេរ និងវីដេអូថតនៅសណ្ឋាគារ Qingdao ក្នុងឆ្នាំ២០២៣ ដែលជាពេលដែលលោកកំពុងថតរឿង As Beautiful as You» ត្រូវបានចេញផ្សាយជា ព័ស្តុតាង នៃការលេងល្បែងរបស់តារាសម្តែងរូបនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirdh-tsLCGQVERDTmwYvHUrHovdTt4R7MMTGK8QaPqtIpu27jcIqTQWsR_LlIYQL88dgTgWPCGB3kfb9ROVmOYIwvw8VrTXouL6g2enqX8PMOpQLU5vpsGpKUmdnQtygrdvA0tjdUfUcPE605mDPZZ2hdXelHpjOQe8YxkTFwMTLBp766mBeU8wKEXRU1o/s2048/image_2025-09-08_15-43-23.png
លើសពីនេះ ទស្សនិកជនក៏បានរំឮកដល់សាច់រឿងតាំងពីចុងឆ្នាំ ២០២១ នៅពេលដែល Xu Kai បានចូលរួមជាមួយក្រុមការងារភាពយន្ត Snow Eagle Lord រូបលោកត្រូវបានគេនិយាយថាបានឈ្នះបៀចំនួន ៨,០០០យ័នក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់មកបានផ្ទេរប្រាក់ចំនួន ៦,០០០ យ័នទៅឱ្យអតីតមិត្តស្រីឈ្មោះ Xu Lisha ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKgE8wzbNixu3fXzOWwpGF1EuW07_1zEmvuVqBeBKT_k7IJnHkV7dn1vqeg_Nq5U2McQEpR3Rrh7dABJtyEcqfx0Y8qq_wQbXZPhPPBYTRUvjeVAcu2qgK28MH8hiGjNIG3DgZrKwYJB8YkiGRD3GCfKP_IKsHmxnIrO7knldXEHXC1LPCO_9tFxoeE-bC/s1280/image_2025-09-08_15-43-25.png

ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា ប្រសិនបើការចោទប្រកាន់ខាងលើត្រូវបានបញ្ជាក់នោះ Xu Kai អាចប្រឈមនឹងហានិភ័យផ្លូវច្បាប់។ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន ការប្រមូលផ្តុំគ្នាលេងល្បែងក្នុងគោលបំណងរកប្រាក់ចំណេញ ឬចាត់ទុកល្បែងស៊ីសងជាអាជីពអាចប្រឈមនឹងការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល ការកាត់ទោស ឬដាក់ពន្ធនាគារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3dey2ExcZh7bT4E4P-QA8L7pkHIMtliA-FhZ_f0shVBhIhHRkcShrLhgx8Eg8RYsJucL9k8_dFEFAB62xYCjHgAf3Qm3ujhaa-13qxUXcqP3oldW99k6umE5n-fOv_bU3vLTfURUfqImEVdD9E4pgWJb8OPhsBry-DF2Q7q3TpfqGjIAPLBInXRoTIZR_/s2341/image_2025-09-08_14-28-02.png
គិតត្រឹមរសៀលថ្ងៃទី៨ ខែកញ្ញានេះ Xu Kai និងក្រុមហ៊ុនគ្រប់គ្រងរបស់លោកមិនទាន់បានផ្តល់ការឆ្លើយតបជាផ្លូវការនៅឡើយទេ។ ទន្ទឹមនឹងនោះ មជ្ឈដ្ឋានអនឡាញមានការបែកគំនិតដោយភាគីម្ខាងរិះគន់តារាប្រុសរូបនេះចាស់ដៃ និងភាគីម្ខាងទៀតអំពាវនាវឱ្យរង់ចាំការផ្ទៀងផ្ទាត់ព័ត៌មានពីអាជ្ញាធរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX8piSTsg3vzTCm2gkUDkGBgIZtw7VoU0rbr2ssHmnT3ektTHQkrHqrYgQhN_n2EdxQEBqMiGwnsGfwhv9E2kIsjjorI_EPnDY1VmKXNMA5k0-kGoRzMx2P-BVR9yyea9vWgsZMwrFfLn-M5pxIHVjwIL7Xz3MG8ZqOBurwI5jWjLiIJM_W6XzQY1JvyMs/s626/image_2025-09-08_14-28-01.png

តាមប្រភពព័ត៌មានពី Sohu បានចុះផ្សាយថា ប៉ូលិសក៏បានកត់សម្គាល់លើបញ្ហារបស់ Xu Kai ដែលត្រូវបានគេចោទប្រកាន់នេះផងដែរ៕