ថៃ៖ លោក ប៊ុនសុីន ផាតក្លាង មេបញ្ជាការភូមិភាគ២ថៃ បានចេញមុខបដិសេធការចោ.ទប្រកាន់ថាកន្លងមកលោកចង់ធ្វើសង្រ្គា.មជាមួយកម្ពុជាដើម្បីឡូយ ឬចង់បានមុខមាត់ និងថែមទាំងបានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បី «ថើប» មេទ័ពកម្ពុជា ប្រសិនបើមេដឹកនាំកម្ពុជាស្មោះត្រង់ ហើយសន្យាថានឹងមិនប្រយុទ្ធជាមួយថៃជារៀងរហូត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

នៅព្រឹកថ្ងៃទី2 ខែកញ្ញា ឆ្នាំ2025 ស្ថិតក្នុងពិធីជួបជុំធ្វើបាឋកថានៅសកលវិទ្យាល័យ Thammasat លោកប៊ុនសុីន បានកលើកឡើងស្តីពីទំនាក់ទំនងកម្ពុជា-ថៃថា តាមពិតជម្លោះភាគច្រើនតែងកើតចេញពីបញ្ហាព្រំដែន និងការប្រើប្រាស់ផែនទីខុសរបស់ភាគីកម្ពុជា។ លោក ប៊ុនសុីន បានចោ.ទមេដឹកនាំកម្ពុជាពីបទបង្កឲ្យមានការប៉ះទង្គិចគ្នា ដោយប្រើកម្លាំងទាហានមុនការចរចា និងញុះញង់ឲ្យមានចលនាជាតិនិយម ហើយបង្វែរសាច់រឿងថាថៃជាអ្នកឈ្លានពានកម្ពុជាទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

ជុំវិញការលើកឡើងអំពីលទ្ធភាពនៅក្នុងការផ្សះផ្សារគ្នា មេទ័ពជិតចូលនិវត្តន៍រូបនេះបានគូសបញ្ជាក់ថា ប្រសិនបើមេដឹកនាំកម្ពុជាបង្ហាញភាពស្មោះត្រង់ លោកជឿថាសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរនឹងអាចធ្វើទៅបាន ហើយលោកសុខចិត្ត “ថើប” មេទ័ពកម្ពុជាក៏បាន ដើម្បីបង្ហាញពីសុច្ឆន្ទៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVDi5A9bqnq26-aar5xVSK0UiNhrdHNox-EzoadRsTbgeWScLtEUpc_dQebLddHEgVQECgnW_HAM6-1LBWvNpjtfSfdzXsptxgMMuuK2kg6rowL9uJTBig_lbD23xkjU1pgN5JcfKr_xT1qFyvQCgpMEnmzJwClWkR-iLxgjCDyj15FB1u68g4J8Ky5NdC/s1280/photo_2025-09-02_16-02-52.jpg

ដោយឡែក ចំពោះកន្លងមកដែលតែងមានមតិចោ.ទប្រកាន់មកកាន់លោកថាជាមនុស្សចង់យកមុខមាត់ តាមរយៈការពាក់ឯកសណ្ឋានយោធាចូលរួមក្នុងគ្រប់កម្មវិធីដែលលោកត្រូវបានអញ្ជើញនោះ លោក ប៊ុនសុីន បានពន្យល់ថា វាមិនជាការចង់បានភាពឡូយឆាយ ឬចង់ឲ្យគេសរសើថាសង្ហានោះទេ ប៉ុន្តែកាលដែលលោកពាក់ឯកសណ្ឋានបែបនេះ គឺដើម្បីរំឭកពីការប្រយុទ្ធដែលបានសម្លា.ប់ទាហានថៃ 18នាក់ និងបានបណ្តាលឲ្យរាប់រយនាក់រងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjixV1hhkT0UOfIt8W-cwWap8n6AqxdMFQRsjOzipYyQTIbxNoxqvDsmsT8wD0c3HwwJDOwH39KDuNjnsXUVwNlmUpJyidMEz3TpsFIHfWyG4ypNHcAv-9_L7YDAELEoPFYFpC8x4g3fVOqeYNzi9LAo1bI-YYNUq3E6xUjd-2IX6voXPOLwjFOoVwlgULZ/s750/photo_2025-09-02_16-02-51.jpg

គួរបញ្ជាក់ថា លោក ប៊ុនសុីន ផាតក្លាង នឹងត្រូវចូលនិវត្តន៍ជាផ្លូវការនៅថ្ងៃទី30 ខែកញ្ញា ខាងមុខនេះ។ ការប្រកាសថានឹងចូលនិវត្តន៍នេះ ធ្វើឲ្យពលរដ្ឋថៃជាច្រើន ជាពិសេសក្រុមជ្រុលនិយមដែលតែងចង់បានសង្រ្គា.ម មានការសោ.កសៅជាខ្លាំង ព្រោះនៅក្នុងជម្លោះជាមួយកម្ពុជាកន្លងមក មេទ័ពរូបនេះតែងបង្ហាញពីមហិច្ចតាចង់ពង្រីកទឹកដី ប្រើប្រាស់អំណាចកងទ័ពគាបសង្កត់ និងរំលោ.ភបំពានកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHFAK95zCqlCsmWTLg-S0Cs03fRkpwL3AvDghsIpR-1r5g1tc8GdVQZ-5u3IKNlZ4_F3WsjEjdEWplXGTrQGdVIhvgTybZBsglChtrVAgRuxV5pCZr3Ed_y8qtyur2a0o4KRnSZRXw42vzR1fWuyhW9eexDQ0fKt_a3Bg13Fq3oFaFAuVKOaYvjJtLCnK/s698/photo_2025-09-02_16-02-50.jpg
មិនត្រឹមតែជាអ្នកបំពានកម្ពុជាមុនប៉ុណ្ណោះទេ មេទ័ពរូបនេះក៏ពូកែខាងបំភ្លៃព័ត៌មានទាក់ទងនឹងស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ញុះញង់ឲ្យពលរដ្ឋថៃគាំទ្រអំពើហិង្សាប្រដាប់អាវុ.ធ និងចង្អុលមកកម្ពុជាថាជាអ្នកមិនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទីវិញ៕