បន្ទាប់ពីប្រធានស្ថាប័នសម្រស់ MGI និង MUT ចេញមកនិយាយយ៉ាងគន្លើនពីថា្នក់ដឹកនាំខ្មែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចអត់ធ្មត់តទៅទៀតចេញមកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលអគតិណាវ៉ាត់។ មិនត្រឹមតែប៉ុណ្ណោះ ភឹម ស្រីនោ និងពេជ្រ វត្តីសារ៉ាវឌ្ឍី បបានពួតដៃគ្នាដាក់មួយចាស់ដៃទៅកាន់បុគ្គលនេះខណៈ វត្តី ក៏បានបកស្រាយអំពីរឿងកុងត្រាផងដែរ។

កាលពីយប់ថ្ងៃទី៣១ តាមរយៈការ Live នៅលើហ្វេកប៊ុកផ្ទាល់ខ្លួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នាងបានបកស្រាយរឿងរ៉ាវមួយចំនួនដែលពុំធ្លាប់បាននិយាយកាលពីកន្លងមក ខណៈនាងមិនអាចស្ងប់ស្ងាត់បន្តទៀតបានដោយសារតែបុគ្គលម្នាក់នោះហ៊ានប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ បវរកញ្ញារូបនេះថា កាលពី ណាវ៉ាត់ ចង់រៀបចំកម្មវិធី Miss Grand International 2024 ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលគឺនាងមិនចង់ឱ្យរៀបចំនោះទេ ព្រោះគេឆ្វែលអស់ហើយមិនថាវៀតណាម ឥណ្ឌូនេស៊ី និង មីយ៉ាន់ម៉ា សុទ្ធតែមកចង់រៀបចំ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា ណាវ៉ាត់ ចង់រៀបចំនៅប្រទេសដទៃគឺមិនចង់ចំណាយលុយច្រើននៅលើប្រទេសរបស់ខ្លួន ហើយសូម្បីតែរឿងបន្តិចបន្តួចនាងមិនទៅគេងសណ្ឋាគារ ដោយសារតែផ្ទះជិតហ្នឹងក៏ ណាវ៉ាត់ ខឹងរឿងចំណុចតូចៗ។.png)
ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបញ្ជាក់ថាបន្ទាប់ពីប្រទេសមានរឿងភ្លាមគឺនាងលុប Title តែម្តងហើយការទុកនោះគឺនាងមោទនភាពអ្វីដែលនាងខិតខំមិនមែនមោទនភាពដោយសារតែឈ្មោះកម្មវិធីនោះទេ។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញារូបនេះថាប្រជាជនថៃមួយចំនួនគឺមិនគាំទ្រ ណាវ៉ាត់ នោះទេ។.png)
ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបកស្រាយអំពីរឿងកុងត្រារបស់ ណាវ៉ាត់ គឺមានចំនួនពីរគឺ Miss Grand Thailand និង Miss Grand International ។ ចំណុចនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបន្ទោសខ្លួនឯងថាល្ងង់ជាប់ក្នុងកម្មវិធីគេហើយគេឱ្យស៊ីញ៉េក៏ស៊ីញ៉េ ទៅក្នុងស្ថាប័ន Miss Grand Thailand ដែលអាចកាត់លុយនាងបានចំនួន៦៥%ទាំងពន្ធចូលទៅក្នុងរដ្ឋាភិបាល។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងមិនអាចយកកុងត្រាមកតវ៉ាអ្វីបានទេពីព្រោះតែនាងស៊ីញ៉េរួចហើយ ហើយកុងត្រានោះគឺមិនមាននៅក្នុងដៃនាងនោះទេគឺនៅជាមួយនឹង ណាវ៉ាត់។
ជាមួយគ្នានេះដែរ ភឹម ស្រីនោ បានប្រើសំឡេងរបស់ខ្លួនដែលនាងចេះភាសាថៃ គឺបានព្រលះចាស់ដៃទៅកាន់ ណាវ៉ាត់ យ៉ាងឈឺៗនិងបង្ហើបរឿងអាស្រូវរបស់បុគ្គលអគតិរូបនេះផងដែរ៕










