រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ថៃបានល្មើសការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយដើរល្បាតខុសពីតម្រាយផ្លូវចាស់និងបង្កើតតម្រាយផ្លូវថ្មីក្នុងដែនអធិបតេយ្យរបស់កម្ពុជា ទើបបណ្ដាលឱ្យទាហានថៃដើរគ្រាប់មីនដែលមិនទាន់ផ្ទុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG966NWlkTWGwUlWvBEox5oaX0TsBLzjsWJrL4M6DbfdNbttYpBPi3L8TtTrvxN-Oxdw0A4nZ4hmNfePlIMTooGvW0XV_nzrE_FHD1jEFW8YeoXMXtBXpegi-X_b_p9OzxgagE1Mp1IOrS1PoUriYE5T5p9GJrByvYwNHBZJtIkaE_5gRKe8FQx6ns4g4V/s750/photo_2025-07-21_08-29-12.jpg
យោងតាមសារបង្ហោះរបស់ក្រសួងការពារជាតិ នាថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺបណ្ដាលមកពីទាហានថៃបានដើរល្បាតខុសតម្រាយផ្លូវចាស់ ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQMVHWvDOUQfdE1VqtEMojVRoEMGk-eJgoxbPQ9eplCizOWbykIwxuIrx897n4u6Sg0sx_QPxmnLCm887-Bni50BJrlw-f8QvuVUzrU5dJ9VJJr_nunXmbMJ-HYuiy0hPbX6SH21qbkLtgoGY3v9ivu8gt21hNrB3cyhO4u2JHXJgeeGqPVUu6K35DZf0/s1280/photo_2025-07-21_08-29-13.jpg
ក្រសួងបានបន្ថែមថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVSK8AJ2G5NanElsbeIoCE8QoPbz6ST5jZgH6WWUN62E2RdRfSAqbujP-8N_mZXpcz6n-O_KiSXflAD9xP3_vLcKLkcGEZiWW2flifwSgw9Zt5yRs9E997fXsDLm9pH6-dEo2fpVMtBtRkQOPsiWeZbelxHDedlk3JnBNWAKRLkpEmvf1GnHI_hIrjkyoZ/s1280/photo_2025-07-21_08-29-13%20(2).jpg

ជាងនេះទៅទៀត បើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា តំបន់ដែលកើតហេតុខាងលើនេះ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq8Qb3LQYOlsR9jVUCkLrHpsqG48GPkYZmxyf1WX4IgcPh4flrUBzzbIT6SkhwJOwmVysWhbkh03kxGu1PJl2HZLCO8vUD3JVHcUCJyZs7bbuR62u-MvWAe587igdtcFKmtGXxCU07j7alck_FmU_X1dLUcUt-OHdBJKqkuZip-y7RCpqHVt0HmU0d0MCW/s1280/photo_2025-07-21_08-29-13%20(3).jpg

ជាមួយគ្នានេះ ក្រសួងបានរំលឹកភាគីថៃសារជាថ្មីថា ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិមិនអាចបានតែនិយាយ ប៉ុន្តែគ្មានសកម្មភាពនោះទេ ដូច្នេះកម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់៕