Kim Soo Hyun បានរក្សាតំណែងលេខ ១ ក្នុងតារាង Star Ranking សម្រាប់តារាប្រុសរយៈពេល ១១ សប្តាហ៍ជាប់គ្នា។ នៅក្នុងការស្ទង់មតិសម្រាប់សប្តាហ៍ទីពីរនៃខែកក្កដា (លើកទី ១២១) ។ នៅថ្ងៃទី ១៧ ខែកក្កដា Kim Soo Hyun ទទួលបាន ៧៥,៥៨០ សម្លេងដោយបន្តរក្សាតំណែងនាំមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbQOgARLdr_RhF_5GyqTEBss3K4o3qvs9x7lAbVMyZSIkygMZ8C9nUnipJbdilE-IlR-VgKQTKZmvPgfAaZH7w4XVEhbY07vPrB1A37KNuY_kv9Yv59AI5XaXW7I2UwlOLteNHrEJXu9zZyoEWSsDchkGl11DqNVA49QGAZQSkCYVT-hHrqpWI5vTQgpEQ/s2048/image_2025-03-15_16-05-13.png

ក្នុងបញ្ជីចំណាត់ថ្នាក់ទី ២ នៅសប្តាហ៍នេះគឺ Lee Jun Ho ទទួលបានការបោះឆ្នោត ២៩,២៦៩ ហើយ Byeon Woo Seok ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹង ១៧,២៩៩ votes។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBpYAJ7PWVTH-oIvZ2iTx-ysK0F818kkw7DqGnX17yQFaAiCJzXnk7d5dJF2-E8riQWbJ0u061JQr9wdszw0H8i3jBQlByn12DEokgoJ7gnQr6FpX276qIm26jcrmgKnwp-JJcc9OD-4NMpZHHm7UvkDsvBdwk2AIOQIgP6ovp5evbWt1Fox22l4YZ1E11/s961/image_2025-03-15_16-05-11%20(2).png
Star Ranking គឺជាការស្ទង់មតិចំណាត់ថ្នាក់ដែលអ្នកគាំទ្រចូលរួមបោះឆ្នោតឱ្យតារា ដែលពួកគេពេញចិត្ត ។ នៅពេលបោះឆ្នោតតាមរយៈឧបករណ៍ចល័ត អ្នកប្រើប្រាស់ក៏អាច ទទួលបានវិញ្ញាបនបត្របោះឆ្នោតផងដែរ ហើយតារានឹងទទួលបានការលើកទឹកចិត្ត ផ្សេងៗ អាស្រ័យលើចំណាត់ថ្នាក់របស់ពួកគេ។ ជាពិសេសតារាដែលកាន់តំណែងលេខ ១ ក្នុងរយៈពេល ៤សប្តាហ៍ជាប់គ្នានឹងត្រូវបានផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូខាងក្រៅ ហើយអ្នកគាំទ្រក៏អាចដាក់វីដេអូគាំទ្រដើម្បីចាក់នៅលើផ្ទាំងប៉ាណូទាំងនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLq4kD0DAcBPMTueb5iYA2xZuOduAFGa-C3Rg2CADEpz8R1kl_QD_AIPYrvaF8SbybeT4sMv7B_Lcyb9Msz_ODoruRZDzvtPAicXEtqEJirkvXjlbFf6AlnowzwJ_MzV8QuF89w-TPnmfya7i9CLohWTgyszGjZQ38xXuiw_Bv9yXx1pBsJBAy46VG_RAC/s1066/image_2025-03-15_16-05-12%20(2).png

ការដែល Kim Soo Hyun នៅតែឈរលេខ ១ នៅលើ តារាង នេះបង្ហាញថាលោកមាន អ្នកគាំទ្រយ៉ាងខ្លាំង។ Kim Soo Hyun មិនទាន់ដោះស្រាយរួចរាល់ជាមួយនឹងរឿងអាស្រូវស្នេហាជាមួយតារាសម្ដែង Kim Sae Ron នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIZsc4P5H0E9drJKO0HefPKrWoP1_TtIIX5p5Pzc6SHBVqxR9_Qr685PWM38MxPBA3RsVV2vZoKXOSA1cXn0KcMLDhyphenhyphenRkEh-fTBwP2FCgblf6W4HX-9fBZ53NXm6451pliQZzssAtZr8K9-99tJLPS16EV7REnGD19xmeNyOQK5ksmYnfXa_9K_B8tCMXx/s1608/image_2025-03-15_16-05-12.png

Garo Sero និងក្រុមគ្រួសាររបស់ Kim Sae Ron បានចោទប្រកាន់តារាសម្តែងរូបនេះថា មានទំនាក់ទំនងគ្នានៅពេលដែល Kim Sae Ron នៅមិនទាន់គ្រប់អាយុ។ ពួកគេបាន ចោទប្រកាន់ Kim Soo Hyun ថាបានបង្ខំនាងឱ្យសងបំណុលរហូតដល់ ៧០០លានវ៉ុន បន្ទាប់ពីនាងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការបើកបរក្នុងស្ថានភាពស្រវឹងក្នុងឆ្នាំ២០២២។ ភាគីរបស់ Kim Soo Hyun បានបដិសេធការចោទប្រកាន់ទាំងអស់ហើយបានប្តឹង ជំទាស់។ ចាប់តាំងពីផ្ទុះរឿងអាស្រូវមក តារាប្រុសបានរងការខូចខាតយ៉ាងច្រើន ដោយសារតែម៉ាកមួយចំនួនទាមទារសំណង។ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនិតិវិធីច្បាប់៕