តូក្យូ: ជប៉ុនបានកំពុងបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យអ៊ីនធឺណិត។ អ្នកវិទ្យាសាស្ត្រនៅ ស្ថាប័នជាតិព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង (NICT) បានសម្រេចបានល្បឿនអ៊ីនធឺណិតលឿនជាងគេបំផុតក្នុងពិភពលោក ដល់ទៅ ១២៥,០០០ ជីកាបៃ ក្នុងមួយវិនាទី (ស្មើនឹង ១.០២ ប៉េតាប៊ីតក្នុងមួយវិនាទី)។ ល្បឿននេះលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមនៅសហរដ្ឋអាមេរិកដល់ទៅ ៤ លានដងឯណោះ។ នេះបើយោងតាមប្រភព Live Science។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicuW-iQ25iMWG2q_1oKbAIZwzVdOOSSi0tL-tWPQDVuhBTDE7zDZIV6h-x_9XLb7fdTOC81CREfqWXSDGolSv0yJgNwiY73YXLyNMb5yR6L8XlE_rudgYN5z7OVLhABS0Bv2wgAwBWOJNejWFfS3agQKrCK3O31g-xCQRmgYDKgR24KWo08IF9tv1KUq-m/s1280/photo_2025-07-15_14-16-52%20(2).jpg

សមិទ្ធិផលដ៏អស្ចារ្យនេះ គឺដោយសារបច្ចេកវិទ្យាថ្មីមួយដែលមានប្រភេទខ្សែអុបទិកកម្រិតខ្ពស់ដល់ទៅ ១៩ ស្នូល។ ខ្សែអុបទិកធម្មតា ប្រើស្នូលតែមួយប៉ុណ្ណោះ ដើម្បីបញ្ជូនសញ្ញាផ្លូវពន្លឺ ប៉ុន្តែក្នុងខ្សែថ្មីនេះ សំណុំសញ្ញាផ្សេងៗបានបញ្ជូនតាមស្នូលជាច្រើនក្នុងពេលតែមួយ ធ្វើអោយល្បឿនកើនឡើងយ៉ាងច្រើន ដោយមិនចាំបាច់ត្រូវការខ្សែកាបកាន់តែធំឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVRXQKQ-uIZOqwn6lOkiKSBfoCyOw3ektL7a0DPKsNFUlvnlFLEWT4Ecvk3_4zefEG3R4EHyK9UcL8wu3H3DbYO1QXOg-VFHQMTtNohPppXTiuGmRcH9nuGZkt9SkEM-2UB-CF1yEc7Gf_3gAzNU73eWZEt1iQ8JB1r1wpTZI0zfE3W9h9KXfC0VA2wp8d/s730/photo_2025-07-15_14-16-52.jpg

ក្នុងការធ្វើតេស្ត អ្នកវិទ្យាសាស្ត្រជប៉ុនបានសាកល្បងបញ្ជូនសញ្ញាអ៊ីនធឺណិតល្បឿនខ្ពស់ តាមខ្សែអុបទិកប្រវែងជាង ១,៨០០ គីឡូម៉ែត្រ។ ពួកគេបានធ្វើអោយសញ្ញារុញទៅមុខ និងត្រឡប់មកវិញ ២១ ដង ហើយប្រើឧបករណ៍ពង្រឹងសញ្ញា ដើម្បីធានាថា វាមានស្ថិរភាព។ ដំណើរនេះបង្ហាញថា បច្ចេកវិទ្យាថ្មីនេះអាចប្រើសម្រាប់ការបញ្ជូនសញ្ញាចម្ងាយឆ្ងាយ ដោយគ្មានការបាត់បង់ទិន្នន័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdEwCDVx-Zrv4HBIl0_mHq02Ioj4RthG8UguLLbpknyn2N-AfDOhb6w0nn5nKAUL-qWuxtIy1IPatrldgbo9_jVO7zqKlYPyJn5AYwriD0G86LjtNfd8UKm-EbgD-Yek20rv0qgJOJjVmDC3p7DQkoltDQTlhyphenhyphenIW4VwDTTSFoa5eOsMzHwwhzrnattnR36/s1280/photo_2025-07-15_14-16-53%20(2).jpg
គួររំលឹកថា នេះមិនមែនជាលើកដំបូងទេដែលជប៉ុនវានបំបែកកំណត់ត្រាផ្នែកនេះ ពួកគេក៏ធ្លាប់បានឈានដល់ល្បឿនជិត ៥០,០០០ ជីកាបៃ ក្នុងមួយវិនាទីផងដែរ កាលពីឆ្នាំ ២០២៤។ ដោយឡែក កំណត់ត្រាថ្មីនេះគឺកើនជាងពីរដងទៅទៀត។ ទោះបីជាបច្ចេកវិទ្យានេះនៅក្នុងដំណាក់កាលសាកល្បងក៏ដោយ ប៉ុន្តែវាអាចនាំទៅកាន់ការផ្លាស់ដ៏ប្តូរធំនៃអ៊ីនធឺណិតជាសកល។ អ្នកជំនាញនិយាយថា វាអាចជួយដល់ បច្ចេកវិទ្យា AI, ការគណនាតាមCloud, មជ្ឈមណ្ឌលទិន្នន័យ, ការផ្សាយវីដេអូ 3D និងខ្សែអ៊ីនធឺណិតក្រោមសមុទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuk45aMPD_UPKPJPad9tcxwDVwSzD5z3AWgjiCl7MVoEP8pk23jRDQNUL_niWLd2fkwXeHtwHTcDGnZJ7FhJ1uzhO-39x6idjIr5nConfhUOSp4kgl8eu_lepO1ylP5z-aetUHAnTYPUWvpgNzdxF3pARt3RklKtYOhd48y_1C1dHfj8DGGxmfbBQ4UQuo/s1280/photo_2025-07-15_14-16-54.jpg

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ប្រជាជនមិនទាន់អាចប្រើប្រាស់ល្បឿននេះនៅផ្ទះបាននៅឡើយទេ ប៉ុន្តែវាបង្ហាញពីអនាគតដ៏ភ្លឺថ្លារបស់បណ្តាញអ៊ីនធឺណិត ដែលអាចទាញយកឯកសារធំៗផ្សេងៗបានក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ណ្ណោះ៕