ម៉ាច ដាវី បានចេញមកបញ្ជាក់ម្តងទៀតអំពីរឿងរៀបការដោយទទួលស្គាល់ថានាងពិតជា ធ្លាប់រៀបការមែន ប៉ុន្តែការរៀបការនោះគឺធ្វើទៅតាមឪពុកម្តាយហើយមិនបានរស់ នៅជាមួយគ្នាឬមានអេតាស៊ីវិលឡើយ។ លើសពីនេះ ម៉ាច ដាវី ក៏ទម្លាយរឿងក្តៅ គគុកពីបវរកញ្ញាប្រកួតរួម ជំនាន់របស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs5I2-QpqBnY67PR50xy2B9kZkr6HxtXKxx361zkJu5uNrz4l_OVuTPO9px17fZgvycBsCnmPco3ilO6mQQEUqO9LZasjkD8HjKXKPUY7_ptZxjS-H7DPtMndEuaEs-IMl00ghVY1N1NpHj91mmEbfxHKRFWVU1DzVKBgbSdhpSC75c4tI_bQRUZTVOSnO/s960/image_2025-07-12_13-59-56.png

នៅក្នុងកម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ ម៉ាច ដាវី បាននិយាយថាការប្រកួតបវរកញ្ញាគឺមានគ្រប់រូបភាពមិនមែនមានតែក្នុងរឿងប៉ុន្តែមានក្នុងជីវិតពិតក្នុងនោះមានទាំងភាពច្រណែន ជាន់គេដើម្បីឡើងខ្លួនឯង ដើម្បីកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញ។ ដាវី បានទម្លាយថានាងបានស្គាល់បវរកញ្ញាម្នាក់តាមរយៈការថតរឿងជាមួយគ្នាហើយនាងបានហៅថាប្អូនស្រី ។ លើសពីនេះអ្នកទាំងពីរគឺជាមិត្តភក្តិល្អ មានរឿងអ្វីតែងតែចែករំលែកគ្នា តែទីបំផុតគាត់បានធ្វើឱ្យនាងខកចិត្តនិងអន់ចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKOYcAsAucIRcp0XSaS-t-mrfsTT1FT4rdey7RI4vZbL_gWKwk2DA2cs6x3xR_ZjbZDZxgcGDFBZR7vz1_jUp64BiOt5ijZ2ZCmy8m4fBScWEz4bxTafJdrEAMgSEEsBA_nshhv8yfyFN5pGyu1ygcj6ZoSdudnZX0yYFymXg9o2x2AgAiCMJPRzAB-83/s2048/image_2025-07-12_13-59-57.png

ម៉ាច ដាវី ថាអតីតមិត្តសម្លាញ់របស់នាងជាមនុស្សម្នាក់ដែលអត្មានិយមហ៊ានធ្វើគ្រប់បែបយ៉ាង ហ៊ានជាន់មិត្តភក្តិដើម្បីកេរ្តិ៍ឈ្មោះ។ ដាវី បានបង្ហើបថា បុគ្គលនោះគឺជាដៃគូប្រកួតកម្មវិធីបវរកញ្ញា Miss Grand ជាមួយគ្នា។ មុននឹងដាក់ពាក្យចូលប្រកួត ម៉ាច ដាវី បានសួរអតីតមិត្តភក្តិម្នាក់នោះថាចូលរួមប្រកួតឬអត់ហើយមិត្តភក្តិនោះបានឆ្លើយបដិសេធ តែនៅពេលនាងបានមកុដនៅក្នុងថ្នាក់ខេត្តក៏បានលេចឮដំណឹងថាគាត់បានចូលរួមប្រកួតដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeVcKxibIxVit9q9h4ewDpbhvSNmvbbzSPej1gjUKVgl0fXN-aAILe6fsSt3M97mfiIeioTqCLGKaLH-3bjlMZVxFb9G08OfNqLfQnJu1tg73eV7VkiYde7YdTIKKCdqUTeVoZ0Fx3b4RLrbQ9CnD6D2hhGn2-toGLAow-qPZMg0R2iguk9NdXk_gHNP_i/s2048/image_2025-07-12_13-59-59.png

អ្វីដែលធ្វើឱ្យនាងមិនអស់ចិត្តដល់សព្វថ្ងៃនេះគឺរឿងរ៉ាវដែលនាងបានចែករំលែកហេតុអ្វីបានជាហ្វេនរបស់គាត់ដឹងទាំងហ្វេនមិនបានស្គាល់នាងថាជាអ្នកណាសោះ ហើយពេលហ្វេន វាយប្រហារទម្លាយរឿងរៀបការរបស់នាងឡើងមកហេតុអ្វីមិត្តសម្លាញ់មិនជួយនាង ទាំងដឹងថាមិនមែនជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWtMRUOATJHJpAH92CC5dSx7fz9arnc2h0lSxaFPM32ZUFXpcMFbZoUF_UnZan8BuC_JaY5doMcFVfcE9S_t-44-1e4kJXvfMXh69WIsCVQnE-jdMZS4wm6g69oyPLyx2Z5jNT5okDUCtbB0s_Za36UIxlM9Ed6zMgaYvHJQiVCZacgzNDkOV83WRlKJfG/s2048/image_2025-07-12_14-00-01.png

មិត្តភាពក្លែងក្លាយនេះ ម៉ាច ដាវី ថានាងមិនសោកស្តាយទេដែលអតីតមិត្តសម្លាញ់ធ្វើ បែបនេះដាក់នាងប៉ុន្តែបានធ្វើឱ្យនាងបានស្គាល់ពីមុខមាត់ពិតប្រាកដហើយមិនអាចបន្តមិត្តភាពបាន។ ចាប់តាំងពីមានរឿងចម្រូងចម្រាសមក ម៉ាច ដាវី ថាអ្នកទាំងពីរគឺមិន បានទាក់ទងគ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4zStSs4FHMSiPn0I4qYQJDPH0JwTbNVIwwM9wXVmshHug7rpxYGHktPmPh_IEbPPjVAJUnTxS89ws7QTckVbWeWpkmQIdzlOFBMCDO7Wl04i3r5-a06gQ0aGP_XTYvsXgDmd-X6yHR7Ropu4wrFxvx2SX60okPnHZKFMZbywagBLO_soq6d71c5QWtR7v/s2048/image_2025-07-12_14-00-02.png

ជាមួយនឹងការបង្ហាញពីភាពឈឺចាប់នៃមិត្តភាពក្លែងក្លាយ ម៉ាច ដាវី ក៏បានបញ្ជាក់ពីរឿងរៀបការរបស់នាងផងដែរគឺនាងពិតជាធ្លាប់បានរៀបការមែន ប៉ុន្តែនោះគ្រាន់តែជាកម្មវីធីជប់លៀងមួយ ហើយនាងស្របតាមឪពុកម្តាយព្រោះពេលនោះនាងស្ថិតក្រោមការគ្រប់គ្រង។ ទោះជាយ៉ាងណា នាងមិនបានរស់នៅជាមួយគ្នានោះទេព្រោះនាងគ្មានចិត្តស្រលាញ់ហើយក៏បញ្ចប់ទំនាក់ទំនងនោះខណៈការរៀបការនោះគ្មានអេតាស៊ីវិលឡើយ៕