តារាសម្តែង Tian Xuning បានបដិសេធពាក្យចចាមអារ៉ាមដោយបញ្ជាក់ថាលោកនៅ លីវ មិនទាន់រៀបការ និងមិនទាន់មានកូន។ លើសពីនេះតារាសម្តែងរូបនេះនឹងប្រើនីតិវិធីច្បាប់ ដើម្បីការពារសិទ្ធិរបស់ខ្លួន។

នៅថ្ងៃទី១១ ខែកក្កដា Tian Xuning បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលបង្ក ចម្រាសចម្រាសយ៉ាងខ្លាំងនារយៈពេលចុងក្រោយនេះ។ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា «សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Tian Xuning។ ការពិភាក្សានាពេលថ្មីៗនេះអំពីខ្ញុំបាន ទាក់ទាញការចាប់អារម្មណ៍ជាច្រើនគ្របដណ្ដប់លើមតិសាធារណ: និងបង្កឱ្យមានការ យល់ច្រឡំដែលមិនចាំបាច់ដល់មនុស្សគ្រប់គ្នា។ ខ្ញុំពិតជាសោកស្តាយណាស់។
ខ្ញុំនឹងពន្យល់ពីស្ថានភាពអាពាហ៍ពិពាហ៍ និងកូនរបស់ខ្ញុំជូនប្រិយមិត្តជាលើកចុងក្រោយ៖ បច្ចុប្បន្នខ្ញុំនៅលីវ មិនទាន់រៀបការ និងមិនដែលមានកូន។ ជាការឆ្លើយតបទៅនឹង ការរីក រាលដាលជាបន្តបន្ទាប់នៃសេចក្តីថ្លែងការណ៍មិនពិតខ្ញុំបានប្រគល់ឱ្យក្រុមមេធាវីដើម្បីដោះស្រាយវា។ ខ្ញុំនឹងប្រើប្រាស់អាវុធស្របច្បាប់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្រប ច្បាប់របស់ខ្ញុំ។
លើសពីនេះ ខ្ញុំសូមប្រឆាំងដាច់ខាតនូវអាកប្បកិរិយាណាមួយដែលប៉ះពាល់ ដល់សុវត្ថិភាព ហោះហើរ និងរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។ ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះភាពរអាក់រអួលដែលបានកើតឡើងចំពោះអ្នកដំណើរនិងបុគ្គលិកផ្សេងទៀត។ ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាឱ្យគោរពច្បាប់ ចេះយោគយល់ និងគោរពគ្នាទៅវិញទៅមក ហើយរួមគ្នារក្សាបរិស្ថានសាធារណៈឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់។ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់មិត្តភ័ក្តិទាំងអស់ដែលគាំទ្រ ជឿជាក់ និងត្រួតពិនិត្យខ្ញុំ។ នៅពេលអនាគតខ្ញុំនឹងបំពេញទំនួលខុសត្រូវរបស់ខ្ញុំដោយស្មោះស្ម័គ្រក្នុងនាមជាបុគ្គលសាធារណៈ ទុកអនាគតកាល និងផ្តល់ការទុកចិត្តមកវិញ។

Tian Xuning បានសាងភាពល្បីល្បាញនាចុងក្រោយនេះតាមរយៈរឿងភាគ BL «Reverse Love» សម្តែងជាតួអង្គ «Chi Cheng» ។ ប្រជាប្រិយភាពរបស់លោក បានកើនឡើងយ៉ាងខ្លាំង ក្រោយមកបានផ្ទុះរឿងចម្រូងចម្រាសជាបន្តបន្ទាប់ជុំវិញ ទំនាក់ទំនងផ្ទាល់ខ្លួន។ កាលពីថ្ងៃទី៦ ខែកក្កដា ក្រុមហ៊ុន Tian Xuning បានឆ្លើយតបនឹងភាពចម្រូងចម្រាសដោយបានបដិសេធម្តងរួចមកហើយប៉ុន្តែស្ថានភាពនៅតែវឹកវរ។ Tian Xuning ក៏ត្រូវបានហ្វេនងប់ងល់តាមយាយីយ៉ាងខ្លាំងសូម្បីតែ នៅលើយន្តហោះក្តី៕










