ប្រទេសកូរ៉េខាងត្បូង ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្កើតច្បាប់ថ្មីពុំអនុញ្ញាតឱ្យកូនសិស្សកម្រិតបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យលេងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗពេលកំពុងរៀនក្នុងថ្នាក់ ហើយច្បាប់នេះនឹងអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២៦ ។ បន្ទាប់មក នឹងមានការហាមឃាត់កូនសិស្សលេងទូរស័ព្ទនៅបរិវេណខាងក្រៅថ្នាក់រៀនផងដែរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAP2XKX1DjBbSO46of9IOoIrkY3Lm03wq3C1lROBC56J2tpT9nP0LGij-9niT6PpZ8RTUumlD5TtgDBKq2V5IVdor1FCsJZ7jztUSHkO5fGr9NYiJunQOCBPfZ7GXpET5vZF8Imml8U-kRhn9v5sRQ2wyy0KAsP-p-NQ7tu-3yl6cuVyy_WH634bSasxkW/s1280/image_2025-07-10_16-16-16.png

ការបង្កើតច្បាប់ហាមកូនសិស្សលេងទូរស័ព្ទក្នុងថ្នាក់រៀនកើតឡើងដោយសារគ្រូបង្រៀន និងអាណាព្យាបាលសិស្សបារម្ភពីផលប៉ះពាល់ដោយសារទូរស័ព្ទស្មាតហ្វូនរំខានអារម្មណ៍កូនសិស្ស និងប៉ះពាល់លទ្ធផលការសិក្សា ។ មតិគាំទ្រការហាមឃាត់កូនសិស្សលេងទូរស័ព្ទក្នុងថ្នាក់រៀន យល់ឃើញថា ការរឹតបន្តឹងប្រើប្រាស់ទូរស័ព្ទនឹងជួយឱ្យកូនសិស្សផ្តោតអារម្មណ៍លើការសិក្សា បង្កើនទំនាក់ទំនងជាមួយមិត្តភក្តិ និងកាត់បន្ថយបញ្ហាការមើលងាយក្នុងបណ្តាញសង្គម ។ ប៉ុន្តែមតិពុំគាំទ្របានសួរពីប្រសិទ្ធភាពការអនុវត្តច្បាប់ និងផលប៉ះពាល់រយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqUOHj28gBvLmN4lDgxS7IXtdZKSIFp0oti-tO6mZAlBwqsZ9ratcoeMwjJKtDLtCK8Z1KFJrmIQuyV2CuNZCEeYFv0NZM_glphBHBKfIO_yZkvKveEI9Rkr4uk8QvQaw3lhpYaOvSZRxSIdiu0P-WaP66JbDYi0mhB2HDnxwxlqXVA7gBlcE2VdnnTEXO/s1200/image_2025-07-10_16-16-17%20(2).png

គណៈកម្មការអប់រំរបស់សភាកូរ៉េខាងត្បូងបានអនុម័តវិសោធនកម្មច្បាប់អប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីបង្កើតគោលការណ៍រឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននៅសាលារៀន ។ ទោះជាក្រសួងអប់រំណែនាំឱ្យរឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននៅសាលារៀន តាំងពីខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែការធ្វើវិសោធនកម្មច្បាប់លើកនេះនឹងបង្កើនទម្ងន់ផ្លូវច្បាប់ឈានទៅអនុវត្តជាក់ស្តែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbz08zM3zlxDOwpiyCJGKbyHSn4AZC9THXgFjaF72-ENW9yD7jVLJEW97Hsb_EjNbY3_7yKVQxyl3MqJu6Xyb9k58BGEgrxdX5K1D-Khn2QY65E8KwDNQJY2qddfxNhr3CepM7s-I_mn_E3PeH-SvDc9Cjgfu4q7fmo1Tb86wwryEpTk9JaHURrj-NxGNI/s1200/image_2025-07-10_16-16-17.png
តាមសេចក្តីព្រាងច្បាប់នេះ គឺកូនសិស្សគ្រប់កម្រិតនឹងត្រូវហាមឃាត់ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនពេលកំពុងរៀន លើកលែងតែករណីមួយចំនួន ដូចជា ៖ កូនសិស្សមានតម្រូវការពិសេស ឬចាំបាច់ត្រូវប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនសម្រាប់ការសិក្សា ឬមានហេតុការណ៍បន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pXxMQz6rVtUNO_k-yCWPmPSVxtNt7zIAcqgQEvQxFzHQlK_GDzRKT3bWRei82ykokziKwkb9lIuQK_hqGMCOMQpM0tXjpvQYRqRa49y4yuO6Vpod26t3jYFBvLAzy_tWbnnTFYIEdV8nNh0abUG6Z03NN7fMvB02ygEo-Qhw0DmvyrwIjoLQs-RzKiLu/s1280/image_2025-07-10_16-16-17%20(3).png

ក្រៅពីនេះ សាលារៀនក៏អាចហាមឃាត់ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននៅក្រៅថ្នាក់រៀនផងដែរ ឱ្យតែកូនសិស្សស្ថិតនៅបរិវេណសាលារៀន ។ គ្រូបង្រៀននឹងមានអំណាចគ្រប់គ្រងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ករណីគ្រូចាំបាច់ត្រូវរក្សាបរិយាកាសការរៀនសូត្រ ។ សេចក្តីព្រាងច្បាប់នេះទទួលបានការគាំទ្រពីគណបក្សនយោបាយធំៗទាំង២ ហើយរំពឹងថា រដ្ឋសភានឹងអនុម័តនៅខែសីហា ខាងមុខ ៕