វីដេអូដែលមានសត្វដំរីឈ្មោះថា Lucky ដែលរត់តាមលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរីនេះតាំងពីអាយុ៦ខែបានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំងពោរពេញដោយក្តីអាណិត។ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា បាននិយាយថានាងមិនដឹងពីមូលហេតុពិតប្រាកដដែលអ្នកមើលថែដំរីនេះចាកចេញនោះទេ ប៉ុន្តែសង្ឃឹមថានឹងមានដំណោះស្រាយដ៏ល្អ។ ចំណែក Marie Thach វិញបានបង្ហើបថារឿងដំរី lucky គឺជារឿងដែលពិបាកនិយាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyEPpsH1lr1cwq7is3MgJoH0a14PZLiEIcoxZfQaGMYgXrTrE2pECr_A8LOtG2BjgzQzQ_hLn-SwEgIGk5VAiEJCZYLD4RnUU_AccCI95T116RvpLxDwe9LybWaeVDWEEyQrnI3MDRrX7TJ2rDkI3a6qUbfzCfWMGKTRlPryljk7Jvzr3Kn7ZMZEX9PBA4/s1280/image_2025-07-01_13-52-26%20(2).png
នៅថ្ងៃទី១ កក្កដា ពិធីការិនីនិងជាតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា មានក្តីរំជួលចិត្តយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ហើយបានលើកឡើងនៅលើបណ្តាញសង្គមអំពីដំរី Lucky និងលោក ទ្រី ស៊ីថេង ថា « ខ្ញុំមិនដឹងមូលហេតុច្បាស់នៃការចាកចេញរបស់បងប្រុស នោះទេ តែខ្ញុំអាចទាយដឹងរយៈពេល៣០ឆ្នាំដែលបងមើលថែកូនៗគឺពោរពេញដោយ ក្តីស្រលាញ់ ទឹកចិត្ត និងមនោសញ្ចេតនាជ្រាលជ្រៅដែលលុយមិនអាចទិញបាន តើអាចមានដំណោះស្រាយដ៏ល្អណាមួយដែលអាចឱ្យបងប្រុសវិលត្រលប់មកជួបជុំកូនៗវិញបានទេ Lucky មិនដឹងនឹកប៉ាគេយ៉ាងណាទេ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSecEvAeetisBIpq0UDSvL2yirt6GzZUgGHGYd0v8BK1zSCJuQNCRSIgbzhyzb2DrLOMOcv4MTElolG6e77TpFdD9BhQaffayEq41VRkhLDJWyxbeIGa-oNn1qKxrvsDFCJpvChyTMHxQi78eCw1te2q_PGn808DUZ-qa4n9lLB6pm3XU9r99ezS1xalFz/s2048/image_2025-07-01_14-16-08.png

ងាកទៅកាន់ Marie Thach វិញបានបង្ហាញអារម្មណ៍ចង់បានយុត្តិធម៌សម្រាប់លោក ទ្រី ស៊ីថេង និង លោក Nick ។ នាងបានសរសេរយ៉ាងដូច្នេះថា «រឿងដំរី lucky គឺជារឿងដែលពិបាកនិយាយ តែអ្វីដែលសំខាន់បំផុតគឺ បង TRY Sitheng មិនមែនគ្រាន់តែជាអ្នកមើលថែដំរីទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf068zS9YdTISjlYV6KJYhZMSs_CSsT-Py9RG5SNyLXRP494Hy1SN6j0_x0RyOvLc2vIU9a7bWKTj_TEU60DwPhr9wgQowdq7dBhjNt9dSKuaMS-eV-q96KwJz30BUawrJD4FvLJjhf19bV5AAUQjYX3AND_qO3dCO9yOIlBztqyoW8pjIqjNvVvu-SjeA/s2048/image_2025-07-01_13-52-33.png

គាត់គឺជា ហ្មដំរី ដែលដំរី lucky ជាអ្នកជ្រើសរើស មិនមែនគ្រប់គ្នាអាចធ្វើជាហ្មដំរីបានទេ ហើយដំរីក៏មិនមែនជាសត្វស្រួលមើលថែដែរ តាមិនត្រូវចិត្តជាន់ងាប់ ។ រឿងវាវែងឆ្ងាយ ប្រជាជនកម្ពុជា មិនពេញចិត្តនឹងការចាកចេញរបស់ អ្នកដែលបូជាជីវិតដើម្បីសត្វព្រៃទេ ជាពិសេសលោក Nick ! មានទេយុត្តិធម៌សំរាប់ពួកគាត់ ? ការងារជួយសត្វ និងថែរក្សាសត្វមិនមែនគ្រាន់តែជាការងារយកប្រាក់ខែទេ គឺយកបេះដូងមកធ្វើ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYXrMdfvDO_TO5_QYvPnOcUTCTzVXTGzK2JRRiG7SiDswCMhUN9LyDNv7UMiBDHQQP777gO-pID03GV7ptaRlNnD6huRNsZbxq9U4ahKcHzQuV75u9x-3vejrHlpXZLTSwyf1aAWNDlU3qP5WBCzW1REQG05NpmlOruXVt0p-XhJ-OgJqqbiEWu_ViSqO8/s737/image_2025-07-01_13-53-21.png
គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី៣០ ខែមិថុនា លោក ស៊ីថេង បានបង្ហោះវីដេអូមួយដែលគេបានឃើញដំរី lucky រត់តាមកាក់ម៉ូតូមិនចង់ឱ្យលោកឃ្លាតឆ្ងាញនោះទេ។ លោក ស៊ីថេង ក៏បានសរសេរនៅលើវីដេអូដែរថា «បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoU-y8p_96qYkbNvsmKCLOZ-4Z43-7pEW_TNn6pzDwKGLQ4ss4yu4_-haKXx1eDl_H3UzETZpnosswHHYBq6ae0na9gFzfqh1WDEiPbLK5ED12Fho7Y0flQtgKC_vbJqvqAHzaDwfpKS27gXgcRATbCiadB7LWc-dD9bESVh6Lo7qE3RzKShV-ajriYpl_/s732/image_2025-07-01_13-53-21%20(2).png

មុនការចាកចេញពីសួនសត្វភ្នំតាម៉ៅ លោក ទ្រី ស៊ីថេង បានបង្ហាញឱ្យដឹងថាលោក នៅជាមួយសត្វព្រៃរយៈពេល៣០ឆ្នាំមកហើយតាំងពីឆ្នាំ១៩៩៥ ហើយបានមើលថែ lucky តាំងពីឆ្នាំ១៩៩៩៕