អ្នកជំនាញផ្នែកចំណីអាហារបានណែនាំឱ្យបរិភោគអាហារ និងផឹកភេសជ្ជៈ៥ប្រភេទនេះ ដើម្បីកុំឱ្យងងុយគេងពេលរសៀល ដោយពុំចាំបាច់ផឹកកាហ្វេដែលប្រឈមនឹងការញៀនកាហ្វេអ៊ីន ។ អាហារ និងភេសជ្ជៈទាំងនេះថែមទាំងផ្តល់នូវថាមពលដល់រាងកាយ និងល្អសម្រាប់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ff8ttz0CpX_VzmHQIqy4spU6vLyRxAJoo4yCSXEPt3MI0Qk4VDz_Ba55pfaLIlPij2Cd2W1MeeD-GexNFLIx56efgdxrw7rfgS2fbFkxFEfH-jsb7PK6KIyoQXWd-T40FUoqnjhzypNjgUNX1keFBZnyOBtFf55fXVSS4i2kQgIyCuvRSX-r80ccU0jC/s1280/image_2025-06-09_14-20-35.png

ការងងុយគេងពេលរសៀលជាបញ្ហាមួយដែលកើតឡើងលើមនុស្សភាគច្រើន មិនថាបណ្តាលមកពីការសម្រាកពុំគ្រប់គ្រាន់ ការបរិភោគអាហារ អាកាសធាតុ ផ្លូវចិត្ត ឬកត្តាផ្សេងៗ ទើបធ្វើឱ្យមនុស្សមួយចំនួនផឹកកាហ្វេកុំឱ្យងងុយគេង ។ ប៉ុន្តែបើចង់ចៀសវាងកាហ្វេអ៊ីន ឬចង់ទទួលបានថាមពលដល់រាងកាយ គួរតែបរិភោគអាហារ និងផឹកភេសជ្ជៈទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFRkWQsaQMFP2BZ6joyUlJm_Vz3bYwQ8N14efzgoOM6LQmlfTSWOb9SLXQ5Pe4WevZ7d11gF6tErdOEA18vdd993p6pkKnkHjY9NbZgSm2arnjXO7Qh6EoGHwE0oPz8mu9pa2jBtG4PI9TrQjqaRF6jYN8l3IeK9wLXDNSEUDEbULWAnuLdZ_NLQ0X_Jwf/s1024/image_2025-06-09_14-20-36.png

១-ស៊ុត ៖ ស៊ុតផ្តល់នូវប្រូតេអ៊ីនខ្ពស់ដែលជួយឱ្យឆ្អែតបានយូរ និងរក្សាកម្រិតថាមពលថេរពេលរសៀល ។ ប្រូតេអ៊ីនក្នុងស៊ុតនឹងធ្វើឱ្យកម្រិតស្ករធ្លាក់ចុះ ក្រោយពេលផឹកកាហ្វេដាក់ស្ករច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCeXEvhU45Troprxvh_iYEzimXwCBvDsIg1adEucxUjgLbtHWdnU5PF891Op8PnxyuqIwcpkk-2s_VBhYmT23QrH3F0dh8cKt37ym-Tww3skliLFCO77lDSyyYO0rTElY1QxWH4sUdYF2-SCn06lLjZc1_epNP-o40dIl5DxSWEzX6Wy-a2Y73-8Kamzcd/s1000/image_2025-06-09_14-20-37.png
២-ចេកអំបូង ៖ ចេកអំបូងសម្បូរកាបូអ៊ីដ្រាតធម្មជាតិ វីតាមីន និងសារធាតុរ៉ែ ជាពិសេស វាមានប៉ូតាស្យូមជួយដល់សាច់ដុំ និងប្រព័ន្ធប្រសាទ ។ រីឯស្ករក្នុងចេកអំបូងជាប្រភេទស្ករតែមួយដែលរាងកាយប្រើប្រាស់សម្រាប់ថាមពលយ៉ាងឆាប់រហ័ស ហើយវាស័ក្តិសមនៅពេលត្រូវការបង្កើនថាមពលបន្ទាន់ ថែមទាំងងាយដាក់តាមខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeuRLSpcod3afUu3MJOF9GqyU0MH8fzKo1IBxmWJD08b8kbqJkvjfntfdqx5rTsrsFowADHJe-ExgMAEbR30i165DxqlSgFoBSreILej8H9w84wiz64NYlXcRs7O_zjKucjVciNrosvGR-J5z6zxlPVgyvBrJN5d6ELZcLOpLNldQADosSAkGEN8AG3g-M/s700/image_2025-06-09_14-20-37%20(2).png
៣-យ៉ៅអ៊ួគ្មានជាតិផ្អែម និងគ្រាប់សណ្តែក ៖ ប្រូតេអ៊ីនខ្ពស់ក្នុងយ៉ៅអ៊ួ និងកាបូអ៊ីដ្រាតមានជាតិសរសៃបានពីគ្រាប់សណ្តែកនឹងជួយឱ្យឆ្អែតបានយូរ មានកម្លាំងថាមពល រួមទាំងទទួលជាតិខ្លាញ់ល្អពីគ្រាប់សណ្តែកបានក្លាយជាជម្រើសល្អសម្រាប់សុខភាពពោះវៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDz5aW_5bhp4RFDtsWFtsMaE5IdHs9GJ4TqVBCFEnt6sGqj7mO-XwApYilgLKZP3rKiZQFQX9dMpDO9M8rEXXqy_jTOFvzQkom6F_wuNWPMEUfXwuzfF0F0uZnfFD9d9YNNjHTJdUlyq-rJolACR56JhkjeRbS2a4-4F1aLadVHklWFNzlY_3CKs7CEqg/s2560/image_2025-06-09_14-20-38.png

៤-ទឹកធម្មតា ៖ ការខ្វះខាតជាតិទឹកតែបន្តិចបន្តួច គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យនឿយហត់ និងខួរក្បាលមិនដំណើរការ ។ ការផឹកទឹកជាបន្តបន្ទាប់ពេញមួយថ្ងៃអាចជួយឱ្យរាងកាយស្រស់ថ្លា ខណៈសរីរាង្គផ្សេងៗដំណើរការបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR_5JKbpQ4hcRNxDYvEB7IS3L2FmVfflHC87OmWguG89aRJhUi-HJcOEUm6B7DaMitfMhWv_hWZ6ZlAGezYqIZnNoOLjGGj_6n5g62Zm0Z2vPkV5hsBWVw33e-L6CThetCr1JOYw4DNyhwSpW9QfvjGKsEEttWIZzu1NlZ3CfKOaaDN1-ZyMUGpd6Hi5KM/s2560/image_2025-06-09_14-20-39.png

៥-តៃបៃតង ៖ តែបៃតងមានជាតិកាហ្វេអ៊ីនខ្លះ ប៉ុន្តែក្នុងបរិមាណតិចជាងកាហ្វេ រួមទាំងមាន L-Theanine គឺជាអាស៊ីតអាមីណូជួយឱ្យមានអារម្មណ៍ធូរស្រាល មានសមាធិ និងមិនធ្វើឱ្យញ័រខ្លួនដូចកាហ្វេ ។ ក្រៅពីនេះ តែបៃតងថែមទាំងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ដែលល្អសម្រាប់សុខភាពទូទៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgok6QO9VxWTYaT4yxR5b1yav7Gnkj9bP3hISCR4k3bgE0UgzXwtrjHcbbUh0sXioPpbtwDCzOVUFwsJqZyWf1kLpCFxVM6VnMp42STK14aJ4iaiANh9qq85qtxisi0aNJducnoV9auBuyDjrHqu1ViH7GcQ44ns5D5wiKjWoKcSkRsJV2sVTO3RjBRP0t/s1600/image_2025-06-09_14-20-41.png