ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា ក្រុមបណ្តាញនិស្សិត និងពលរដ្ឋថៃសម្រាប់កំណែទម្រង់ប្រទេសថៃបានប្រមូលផ្តុំគ្នាម្តងទៀត ដោយធ្វើដំណើរចាកចេញពីស្ពាន Chamai Maruchet ទៅកាន់បរិវេណខាងមុខស្ថានទូតកម្ពុជា ដើម្បីបង្ហាញពីគោលជំហរការពារទឹកដីថៃ ។ ក្រុមអ្នកតវ៉ាទាំងនេះបានលើកស្លាកផ្សេងៗដែលសរសេរថា ៖ ទឹកដីថៃនឹងពុំព្រមបាត់បង់ទៅឱ្យប្រទេសណា, ប្រទេសថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ និងរដ្ឋាភិបាលថៃបេះដូងខ្មែរ Get Out ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPPlmptNtkvvUs-RmGx2bbmhVvWuFhpiDaJ4ZqxMFU6gmVKb9iNDnoWFwlvm_MEWzNc0pJI04kqEEqUrqKFpU7gx3pBDYJpvghL9KAY9Dd_7s-d6Fb65uG3aDfH7CsiqfZvJRtF-_hYJXraRoI9bVoxio3Z3dCL4IliZX99Db8RpHlVeYWczjFkAd6aE0n/s959/photo_2025-06-06_12-01-28.jpg
ពីដំបូង ក្រុមបណ្តាញនិស្សិត និងពលរដ្ឋថៃសម្រាប់កំណែទម្រង់ប្រទេសថៃបានជួបជុំគ្នានៅខាងមុខក្រសួងការពារជាតិ ដើម្បីស្នើឱ្យលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិយប្រញាប់ដោះស្រាយជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ ។ ក្រុមអ្នកតវ៉ាទាំងនេះបញ្ជាក់ថា រដ្ឋាភិបាលថៃត្រូវតែផ្តោតសំខាន់លើសន្តិសុខជាតិជាចម្បង ហើយលោក Phumtham ត្រូវហ៊ានសម្រេចចិត្ត ពន្លឿនការដោះស្រាយបញ្ហាព្រំដែនយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi27HdA5tkn-PBzJXC4wRwg63_2jd4nj5HH6GfuXWw-AV9dFflEK3KTv9N8wr57-QGt6kunRLRzBx1cc-D1TEyyjvF_KK_ePDZL-bBQ6WJUiSdgy0Bc8ZLx7rOOOw8lMkAw9fqr0odEIPW3xlyVCF0K6jzAbWN1ioG4H9dB9T1Ek5AjPiw3q6iOotQ8lnBf/s1280/photo_2025-06-06_11-54-23.jpg

នៅព្រឹកថ្ងៃដដែលនេះ (ថ្ងៃទី៦ ខែមិថុនា) ក្រុមបណ្តាញនិស្សិត និងពលរដ្ឋថៃសម្រាប់កំណែទម្រង់ប្រទេសថៃក៏ បានប្រមូលផ្តុំគ្នាម្តងទៀតនៅស្ពាន Chamai Maruchet ដោយក្រុមអ្នកតវ៉ាភាគច្រើនជិះម៉ូតូ និងមានរថយន្តដាក់មេក្រូធ្វើដំណើរទៅកាន់មុខស្ថានទូតកម្ពុជានៅទីក្រុងបាងកក ដោយមានស្លាកសញ្ញា និងលើកទង់ជាតិថៃបង្ហាញគោលជំហរការពារទឹកដីរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvzYF8ljVWsqa_eQrppKe9L7p_KmvIaagMNUIdO1rxut5adbovZcDsepNWHcvtGMPi69QbeyzgJXXjOTIcwKRT7jfpFJwHFvkeGiccP5pdPL-WcGpwYgN2HziDN5txQSjQXU0wKjeCZW7qrcQrdp4VpzgFvkDus6oaLO7VuyMlTmG1TXRf00a0qOZDjmYP/s959/photo_2025-06-06_12-01-28%20(2).jpg
ក្រុមអ្នកតវ៉ាភាគច្រើនបានលើកទង់ជាតិថៃ និងបង្ហាញស្លាកសញ្ញាការពារអធិបតេយ្យរបស់ប្រទេសថៃ ថែមទាំងនិយាយដាក់មេក្រូពីបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ ។ សមត្ថកិច្ចថៃបានចាត់កម្លាំងប្រមាណ១០០នាក់ការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅមុខស្ថានទូតកម្ពុជា ព្រមទាំងដាក់របងការពារកុំឱ្យក្រុមអ្នកតវ៉ាឡើងលើរបងស្ថានទូតកម្ពុជា និងអាចកើតហេតុការណ៍អាក្រក់ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរវាងប្រទេសទាំងពីរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6c0WqiXnZgns17w1U_H8_sGqXPMf7QHzyNix1OwdSTWJ3Qc8OKTeQvndNkE5uBSrLIywrrZRBwZgq_wnKA5uE4j_bgoUFhncPkDM0gxVNO0lbyGkdZs_C6cy3D6fLb_qWqDKfc5kdpsabD9cSqzyr5zOzHj78phyphenhyphenHTjZNZVinCER3vWYMAAEvm4sC7WvL/s959/photo_2025-06-06_12-01-28%20(3).jpg