ប្រទេសថៃ ៖ សមាជិកសភានៃគណបក្សប្រឆាំងរបស់ថៃម្នាក់ បានស្នើទៅកាន់នាយករដ្ឋមន្រ្តីថៃឲ្យដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយប្រើ«យុទ្ធសាស្រ្តឈ្នះដោយមិនបាច់ប្រយុទ្ធ” ជាជាងការឡើងទៅដោះស្រាយជាមួយតុលាការយុត្តិធម៌អន្តរជាតិ ព្រោះការធ្វើបែបនោះថៃអាចនឹងចាញ់ប្រៀបកម្ពុជា ហើយថៃនឹងលែងជាទីទំនុកចិត្តរបស់ឆាកអន្តរជាតិតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheZW-oxULlbyR6ai-KmBOwdclM8uTp4uXQKm1r-7Y6DTBNv7r03uxZUBsu3rFJc8C2f2KXPky-hOXMqE0xr3A883-HNHcIqWflt5ANf1004cK5qu5MxFu8Ss3Xs5XzPfLxz7TIfqYwFnGgfjFolaRsA9CmWplebo0n30C0sMiY9kETfDLzqSWl6eYMtVjI/s900/photo_2025-06-04_11-07-58.jpg
នៅថ្ងៃអង្គារ ទី៣ ខែមិថុនា លោក Rangsiman Rome សមាជិកសភានៃបក្ស «ប្រជាជនថៃ» បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ខ្លួន ទាក់ទងនឹងជម្លោះនៅព្រំដែនរវាងកម្ពុជា-ថៃ ដោយស្នើទៅកាន់នាយករដ្ឋមន្រ្តី ឲ្យប្រើប្រាស់យុទ្ធសាស្រ្តឈ្នះដោយមិនប្រយុទ្ធក្នុងករណីមានហិង្សា។ លោក Rangsiman បានលើកឡើងថា បើទោះជាថៃមានប្រៀបជាងកម្ពុជាលើការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច និងយោធាក៏ពិតមែន ប៉ុន្តែចំណុចទាំងនេះ មិនមែនជាអ្វីដែលថៃអាចយកមកប្រើដើម្បីឈ្នះកម្ពុជាបានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyZ0plNbN8LPcU4AvK7df2dz95x1PLZ1vVCn4zT1hSk3Nrt379nHM1VNP3kn-snBhOg8okLSibhh4XcTlb2sXQql5c-4YfAms9TOF6fY7QE3BXBe11_LXxMD-odGeTkrytoXKf3mcQLvH0XumS9M-JaMg3ynNLYWpQFO6qH5nTGPGskuOlkeWqIhCxRxmB/s1280/photo_2025-06-04_11-07-59.jpg

លោកពន្យល់ទៀតថា រដ្ឋាភិបាលកម្ពុជាបានដឹងច្បាស់ពីសក្កដានុពលយោធារបស់ថៃរួចហើយ ប៉ុន្តែហេតុអ្វីបានជាកម្ពុជានៅតែប្រើយុទ្ធសាស្រ្តញុះញង់ចង់បង្ករជម្លោះជាមួយថៃ? នោះក៏ព្រោះតែកម្ពុជាបានដឹងថា ជ័យជម្នះរបស់កម្ពុជាមិនមែនបានមកពីការប្រយុទ្ធគ្នានោះទេ ប៉ុន្តែបានមកពីការបំផ្លាញភាពស្របច្បាប់របស់ថៃ តាមរយៈទិដ្ឋភាពផ្សេងៗ មិនថាការទូត ប្រើប្រាស់យន្តការអន្តរជាតិ ឬស្វែងរកជំនួយពីភាគីទីបីឡើយ។ លោកអះអាងថា ៖ កម្ពុជាសង្ឃឹមថាយន្តការរបស់ខ្លួននឹងធ្វើឲ្យប្រទេសថៃក្លាយជាអ្នកខុសនៅចំពោះមុខឆាកអន្តរជាតិ។ កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពទាញយកផលប្រយោជន៍ពីបញ្ហានេះឲ្យបានច្រើន។ ដូច្នេះហើយយើងត្រូវមានការប្រុងប្រយ័ត្នបំផុត កុំឲ្យប្រទេសដទៃទៀតមើលមកឃើញថា “យើងកំពុងសម្លុតធ្វើប្រទេសតូចតាច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pwUAbJ500NozmwzZ_FjuBwG1H-d2zh-dYFEhVbQ_EZtrt8f__3XqGRzjPLsd5p-Qopd14J-uKl6g1f1vKJd9PT1Uy_-1oT8ddpaK_Cy0gyM9RDq7683a5zhohne2b8-tNpD2ETcGwRnwhm6Ru7lCcbDzgPvI8yxyOHch0sHZhr00Ozm_pOhqTyUjjjhY/s1000/photo_2025-06-04_11-07-58%20(2).jpg

ជាងនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា សូមឲ្យរដ្ឋាភិបាលធ្វើយ៉ាងណាបញ្ចៀសពីសង្រ្គាម ព្រោះបើទោះជាថៃអាចយកឈ្នះកម្ពុជាក្នុងការដោះស្រាយដោយហិង្សាបែបនេះក៏ពិតមែន ប៉ុន្តែវានឹងផ្ដល់ផលប៉ះពាល់ច្រើន ជាពិសេសគឺពលរដ្ឋដែលរស់ៅតាមព្រំដែន។ វាមិនត្រឹមបង្កការខូចខាតទ្រព្យសម្បត្តិ បាត់បង់អាយុជីវិតទាហាន និងពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះទេ ប៉ុន្តែការឈ្នះក្នុងសមរភូមិនេះ អាចជាការបើកផ្លូវឲ្យប្រទេសមហាអំណាចផ្សេងទៀតដែលជាសម្ព័ន្ធមិត្តរបស់កម្ពុជា ចូលមកអន្តរាគមន៍ក្នុងរឿងនេះផងដែរ។ ហើយវាមិនមែនជារឿងល្អសម្រាប់ថៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVAL3jkK9DjRuz6a2YJha6_OJrA7E5Q95lKioN7T9xVpAXjbmWA5RbC5jgl010b6oA6nwMv7EwDe-9n2mTuqcNhaA1DXBF8fy-84hZrjjJigbJkWE937Jk8WcmDO833JVyQMrNsj1Hyix3XUw43ShsQBDbGfhxx3TRaH_sBrIYMUUz_N46LlB0pS6OgSjI/s864/photo_2025-06-04_11-07-58%20(3).jpg
ទាំងអស់នេះគែជាពាក្យសំដីរបស់លោក Rangsiman អំពីការយល់ឃើញរបស់ខ្លួនទៅលើបញ្ហាដែលថៃនិងកម្ពុជាកំពុងប្រឈម។ ក្រៅពីនេះលោកក៏បានផ្ដល់ជាយុទ្ធសាស្រ្តណែនាំមួយចំនួន ទៅកាន់រដ្ឋាភិបាលថៃក្នុងការយកទៅពិចារណា ដើម្បីយកទៅដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិភាព។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8YN3As_o3qL9gpfpWQnX02f7xTcOxpJUEx3hX68tI0kejXJwHBUcQNHrt3cseqiq1lsix6easN-u_y-2WJrP0a-kM0oQABNS0tQcEWJX3bTZ1t2O9bVWmMssjS7eZAAsqQ6FGGY99bv6EGK2-kkeNEHy72FI8nBU3nfUxTKooml_ZiSTKOKDN9zYZB9PA/s960/photo_2025-06-04_11-07-57.jpg

    គួររំលឹកថា នាព្រឹកថ្ងៃពុធ ទី៤ ខែមិនថុនា នេះ រដ្ឋាភិបាលថៃបានចេញសេចក្ដីថ្លែងការណ៍មួយរួចហើយ ជុំវិញការប្ដឹ.ងឡើងតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជា ដោយថៃប្ដេជ្ញារថានឹងដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយកម្ពុជាដោយប្រើយន្តការច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗ ដូចជា ៖ MOU ឆ្នាំ២០០០ រួមទាំងភស្តុតាងផ្សេងៗដោយសន្តិវិធីវិញ ក្នុងឋានៈជាអ្នកជិតខាងល្អជាមួយកម្ពុជា ។ ក្រៅពីនេះ រដ្ឋាភិបាបាលទាំងពីរក៏នឹងផ្តោតសំខាន់លើការទំនាក់ទំនងល្អជាមួយពលរដ្ឋ ដើម្បីការពារកុំឱ្យមានការយល់ខុសរវាងពលរដ្ឋនៃប្រទេសទាំងពីរ៕