នៅក្នុងទស្សនាវដ្តី GQ នៅថ្ងៃទី២៨ ខែឧសភា តារាសម្តែង Brad Pitt មានបទសម្ភាសន៍ អំពីខ្សែភាពយន្តថ្មីនិងជីវិតផ្ទាល់ខ្លួន។ នៅក្នុងផ្នែកមួយ Brad Pitt ត្រូវបានសួរ ថាតើលោកមានអារម្មណ៍ «ធូរស្រាល» នៅពេលដែលលោកនិងអតីតភរិយាជាតារាសម្តែង Angelina Jolie ឈានដល់កិច្ចព្រមព្រៀងមួយនៅចុងឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZUqiHre_mrYegL4TMqVwCY5TrePnTqHIC-ih00txALE8WHpwDKNuIer3NNx5yeVf7vHDAzakQXpKWFNKi85XMrbRL-88eOqeqO-uj4xIIbx4Ops3VpIgrKN1rciTldEc-MLwaOWdaKuFFr1qB1VbCHWMQW2kXtO3yddCKbdi6wDrViIKK0rQ6zcQ6W70I/s1020/image_2025-05-30_15-43-05.png

តារាសម្តែងរូបនេះបានច្រានចោលសំណួរដោយនិយាយថាវាមិនមែនជារឿងធំនោះទេ។ Brad Pitt បានបន្ថែមថា សម្រាប់លោក នេះគ្រាន់តែជាជំហានចុងក្រោយដើម្បីដោះស្រាយតាមផ្លូវច្បាប់»។ Brad Pitt បាននិយាយថា ជីវិតឯកជនរបស់លោកតែងតែមានក្នុងសារព័ត៌មានអស់រយៈពេល ៣០ ឆ្នាំមកហើយ។ បើតាមតារារូបនេះ ការស្ថិតនៅក្នុងការចាប់អារម្មណ៍គឺជាភាពរំខានដែលលោកត្រូវប្រឈមនឹងកម្រិតខុសៗគ្នា ទោះបីជាធ្វើអ្វីដែលខ្លួនចង់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkuXPEFMHHc1utQz-zrs-9u6CmMy8i-YcJZbfxRTYdXuJpkUuVXri-k1mUTbarFDx8dfZEeZoIEjtaOhJwcCdA5yNzrWNuISxcbh6bNZ4bd16zoSGjSZaOTCy1AXqazzSNGfFDUyBNbvsUldfL9Fax1JdJRK4d9gXLm5HwAs8noe_39-01lR_7PJT8ycZ8/s1530/image_2025-05-30_15-43-04.png

«បញ្ហានេះគឺដូចជារឿងដែលអូសបន្លាយ និងត្រូវការពេលវេលា ប្រសិនបើយើងអនុញ្ញាតឱ្យវាប៉ះពាល់ដល់យើង។ ខ្ញុំមិនប្រាកដទេ។ ខ្ញុំស្ទើរតែមានអារម្មណ៍ថាជីវិតរបស់ខ្ញុំមានភាពឯកជន។ ខ្ញុំមានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាពជាមួយមិត្តភក្តិ មនុស្សដែលខ្ញុំស្រលាញ់ គ្រួសាររបស់ខ្ញុំ និងដឹងថាខ្ញុំជានរណា»។ នេះជាការលើកឡើងរបស់ Brad Pitt លើកដំបូងអំពីពាក្យបណ្ដឹងរបស់ខ្លួនជាមួយនឹងអតីតភរិយា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYA4PopZ3jMa7cxeM_kcoLaCPNe_KuzYm8UIOhxwBZrPdtyJa984MneFKq1K2GBl9xVkYruardCvJxeh7xjGF49-BfYMq5wuRszhuHdJ6tHBW-XyqPi94WumIzLkpJBOEb8rhyphenhyphenSMX8PecJwy8SMkud08YmLFTVSEPGv_Pry8Ta40W0QTcBcKZewn49GBIy/s1020/image_2025-05-30_15-43-04%20(2).png
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថាអ្នកទាំងពីរបានបញ្ចប់ការប្រយុទ្ធលែងលះគ្នានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ នៅពេលនោះមេធាវីរបស់ Angelina Jolie បាននិយាយ ថា Angelina និងកូនបានលះបង់ទ្រព្យសម្បត្តិរួមរបស់ពួកគេជាមួយ Brad Pitt ដោយសារតែពួកគេចង់ស្វែងរកសន្តិភាព និងការព្យាបាលសម្រាប់គ្រួសារ។ នេះគ្រាន់ តែជាផ្នែកនៃដំណើរការដែលបានចាប់ផ្តើមកាលពី ៨ ឆ្នាំមុនប៉ុន្តែនាងបាន ហត់នឿយ ហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDPcL80m1i1dcsDSvHKUXhiBsV53gPA8W-9De8i6vW1b4an1Y_qAMbp-0Kbn8MOS6cruKmxLpPv7mhG2uMqfhEUTLI1j9P_YG3HJYvxy63Z7x1WK18TnVU7zEB5PXjZ2Jte8aAwkHuYNtsOGNar8xkH5m1Xvane6JFybziMDdBdhUhWGaUZUSmnwPGQJXp/s1020/image_2025-05-30_15-43-07.png
នៅពេលនោះ អ្នកតំណាងរបស់ Brad Pitt បានបដិសេធមិនបញ្ជាក់ឬធ្វើអត្ថាធិប្បាយ លើការបញ្ចប់នីតិវិធីនេះទេ។ ប៉ុន្តែនៅក្នុងខែមីនា ប្រភពជិតស្និទ្ធនឹង Brad Pitt បាន ប្រាប់ People ថាតារាសម្តែងរីករាយដែលការលែងលះបានបញ្ចប់ហើយថាទំនាក់ទំនង របស់លោកជាមួយមិត្តស្រីដែលជាអ្នករចនាគ្រឿងអលង្ការគឺល្អខ្លាំងណាស់៕