ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា យុវជនម្នាក់នៅប្រទេសអៀរឡង់ខាងជើង ឈ្មោះ Ryan Luney បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបំបែកកំណត់ត្រាពិភពលោក (Guinness World Records) ដោយការលោតបង្វិលក្បាលចុះក្រោមពេលភ្លើងកំពុងឆាបឆេះពេញខ្លួនប្រាណ ចំនួន៧លើក និងចំណាយពេលត្រឹមតែ៣០វិនាទីប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLv9nOi2opYooE_4g8vBwVSTSPVQ2kPUnHTAewEki5V7Rg-AHyTTd3OARiaQN13pmjdfSEqKzShZPJicBYKLesMJJ2sr055lybDjKflhLwQVvh7bRvhw7f77wnKh9jQPTeTBImsSkUT4KmJIosuzaKmOrq20euTdBdTCUyOPNMCKxXbEWVrb99q0qA4L7G/s684/image_2025-05-31_13-19-31.png
លោក Ryan Luney អាយុ២៨ឆ្នាំ បានបំបែកកំណត់ត្រាពិភពលោកជាច្រើនលើក ដោយការស្លៀកឈុតការពារខ្លួនជាច្រើនជាន់ មុនពេលដុតភ្លើងលើរាងកាយ បន្ទាប់មក លោកក៏លោតបង្វិលក្បាលចុះក្រោមយ៉ាងឆាប់រហ័ស ។ លោកនិយាយមកកាន់ Guinness World Records ថា ៖ «ខ្ញុំបានយកសម្លៀកបំពាក់ជាច្រើនជាន់ទៅត្រាំក្នុងជែល និងយកវាទៅក្លាសេ ប្រមាណជាង២៤ម៉ោង ទើបខ្ញុំយកឈុតនេះមកស្លៀកដើម្បីការពារកំដៅ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga1F_HkRDc6V-RF8k6q3GVEjUOxMQXOG61l64i63IcDpmPh4khs73EWuZZi_jgJpndwEbwZtq3MpGbUc1CGvLLr4mXsAL6KTR7VmWfNjQm0OoQsNL4HHMiOdb6WihsKYM9BI8WqZ_yWrRH8Cs9GMnzaCuuc832qMrMtSYq5iGn83rGomgWWlAYG5qAG9wC/s684/image_2025-05-31_13-19-30.png

ពេលត្រៀមខ្លួនរួចរាល់ហើយ ក្រុមការងារជំនាញក៏យកភ្លើងមកដុតលើខ្លួនលោក Ryan Luney ហើយលោកក៏ចាប់ផ្តើមលោតបង្វិលក្បាលចុះក្រោមឱ្យបានលឿនបំផុត និងតស៊ូជាមួយអណ្តាតភ្លើងដែលកំពុងឆេះរាលដាលពេញខ្លួន ។ លោកផ្តោតតែម្យ៉ាងគត់ គឺកម្រើកខ្លួនឱ្យបាន ហើយបន្តកម្រើកខ្លួនជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស ពីព្រោះបើនៅស្ងៀមអាចពិបាកដកដង្ហើម និងពិបាកធន់ជាមួយកំដៅភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsOgPpcUoLb5fMA_HOtY3Rf0vDoMGkQha_9SCKxcbva5AciN0Itowkhop3Nzq5OQl7o112NB5aEkpg6ljotSJGQmDtIArIkfDt9RcvwOdR8RvXemGNV1Kv_Xo0GyQ7eVKSFRpJpEzMhGvoW_ciYCFvUe-TVqK6c4fgLWfgFaJeEnAkbQrK3dJ3wU0exz7k/s600/image_2025-05-31_13-19-31%20(3).png
នៅទីបំផុត លោក Ryan Luney ក៏អាចបំបែកកំណត់ត្រាពិភពលោកដោយជោគជ័យ ដោយការលោតបង្វិលក្បាលចុះក្រោម ចំនួន៧លើក ពេលភ្លើងកំពុងឆេះពេញរាងកាយ និងចំណាយពេលត្រឹមតែ៣០វិនាទីប៉ុណ្ណោះ ។ ក្រោយមក ក្រុមការងារជំនាញក៏យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លើង និងយកកន្សែងមករុំលើខ្លួនលោកភ្លាមៗ សំណាងល្អ លោក Ryan Luney ពុំរងរបួសធ្ងន់ធ្ងរទេ បើទោះជារាងកាយទាំងមូលត្រូវភ្លើងឆេះក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4tbQDyvKtw0tNbmNvzuZAi9ip3yRQg9zofjr20NuQFGtNNbF1oHUXoptLzRCQK7rpnnJqauLajOuImC0TAd7aSDBgDggcLdWCrncPXUdIIstFMTDzUzA31FXFphvbv_sj6V7rwiUk0XspDUgypX9mV1UFW2n16kjYUDJ_BGkaa6WnoKSVLzhy11nCnwY/s684/image_2025-05-31_13-19-31%20(2).png
នេះជាការបង្ហាញសមត្ថភាពយ៉ាងក្លាហាន ប៉ុន្តែវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត ។ ភាពក្លាហាននេះពុំគួរយកគំរូតាមដាច់ខាត ពីព្រោះបើខ្វះចំណេះដឹងពីវិធីការពារខ្លួនឱ្យមានសុវត្ថិភាព ឬធ្វេសប្រហែសតែបន្តិច គឺប្រឈមនឹងការស្លាប់ ៕