ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងការប្រតិកម្មរបស់ខ្លួនទៅលើអ្នកសិល្បៈមួយចំនួនអ្នកមានក្របខណ្ឌយោធានិងមានចិត្តអាណិតទៅដល់កងកម្លាំងដែលឈរជើងចាំការពារទឹកដីពិតប្រាកដ។ ទោះយ៉ាងណាឧកញ៉ា ហេង ឡុង ស្វាមីតារាសម្តែង ចន ច័ន្ទលក្ខិណា បានចេញមកបញ្ជាក់ចំពោះរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixhORehPGIZSTXCJSaBEVrge7qHSW5tLEBOJ79CeutkrL1xco__I4DtmmnChFClgl0M6QCQ959wIvLlWun9JUnsGJKyW46sqJUPTh00PyQ4Cpgt6dyL9PE-KigsYEqyjpaHudTEZpctXA9D8Wj8JBxFLwchwzq9HbNQ5IQt7YCSFSvAqXECOkav9h5Hyla/s1280/image_2025-05-30_10-27-37%20(2).png
នៅយប់ថ្ងៃទី២៩ ឧសភា ឧកញ៉ា ហេង ឡុង បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «មានបងប្អូនខ្លះយល់ច្រឡំ បងប្អូនសិល្បករសិល្បការិនីមានក្របខណ្ឌជាយោធាមែន ប៉ុន្តែជាសក្ក័កិត្តិយសតែប៉ុណ្ណោះ មិនមានសមត្ថកិច្ចអ្វីពាក់ព័ន្ធនឹងកិច្ចការងារយោធាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK3gXRUXoY_i7BTYCCoEUNuSVo7hNVIDQEHpvUZKBdZoz_WsgBmtucUhayDgh2kAes5j40TwKIojl1uuIY9JTzZd3hcwua5eMkOgZi7NQVwBU5qLs1kzoMZ4TaypWtue79sPUcGckEjwtTDSdUmDgTdh2Hip76oVYDQZpZUAMf2KdihgTrLYCvnGmV9At-/s1440/image_2025-05-30_10-27-39.png

ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបន្ថែមនៅក្នុងផ្នែកបញ្ចេញមតិយោបល់របស់ខ្លួនថា«សុំជំរាបដល់បងប្អូនខ្មែរជាទីគោរពស្រឡាញ់ទាំងអស់គ្នាពួកគាត់ទទួលបានប្រាក់ខែមែនប៉ុន្តែពួកគាត់មានតួនាទីផ្សេងពាក់ព័ន្ធនឹងការជួយផ្សព្វផ្សាយអ្វីដែលល្អជួយដល់សង្គមជាតិយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibDP4HxByhbq0AheSqHmZajvVGuKwXU1voK9qlVijXpmhel_pSfoEH9RryV-7FcSDeofT5qC5NuobkcwZ8ajTN-YHgKFozDMthibVj4vw-CCkAYCn6eD3kCfxlzjCiukNReSCanKb5dp8m0YupW1s6PjlOMiL7SxxkymUmkcA3jAScQrjItNYZxY-GFY7Q/s737/image_2025-05-30_10-22-21.png

ទោះយ៉ាងណាការបង្ហោះរបស់ឧកញ៉ា ហេង ឡុង អំពីសិល្បករសិល្បការិនីមានក្របខណ្ឌយោធា គ្រាន់តែជាស័ក្កិកិត្តិយស ទទួលបានប្រាក់ខែបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជជែកវែកញែកយ៉ាងច្រើន៕