ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍ថា កងទ័ពថៃបានពង្រឹងកម្លាំងនៅបរិវេណព្រំដែនជាប់ប្រទេសកម្ពុជា ក្រោយពីមានការប៉ះទង្គិចដោយគ្រាប់កាំភ្លើ.ង ប្រមាណជាង១០នាទី រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាជធានី ប្រទេសថៃ ។ ការប៉ះទង្គិចនេះពុំបណ្តាលឱ្យកងទ័ពថៃណាម្នាក់រងរបួស និងស្លា.ប់ទេ បច្ចុប្បន្ន ស្ថានការណ៍ធូរស្រាលហើយ ដោយភាគីទាំងពីរនឹងចរចាគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhvHIAJMU2F3dwfQM12uLYooBOwkCcU2dpt8_RGVP6zH4mQv0XbOWE8Oi3zR1o53Tex2Kysg0pTzmro2sPGu1rCYXlhX7NMX32DLvkNWY09bVRFf_QLjzmqJJrs1j3wgt_IBA5kgdxS2JuhH2T0cj4CbcWtYSz5AL9RV9Doj9L4m11dH9964EsMoWIK8ko/s1280/photo_2025-05-29_11-49-01%20(2).jpg

លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពជើងគោកថៃនិយាយថា បានទទួលសេចក្តីរាយការណ៍ពីកងទ័ពថៃ អំពីស្ថានការណ៍ប៉ះទង្គិចនៅបរិវេណព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧប៊ុនរ៉ាជធានី កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងមក ។

កងទ័ពថៃរាយការណ៍ថា កងទ័ពកម្ពុជាចូលមកពង្រាយកម្លាំងនៅតំបន់ដែលថៃអះអាងជាទឹកដីរបស់ខ្លួន ដោយពុំគោរពតាមកិច្ចព្រមព្រៀង ។ ដូច្នេះ ភាគីថៃក៏បញ្ជូនក្រុមសម្របសម្រួលដើម្បីចរចាជាមួយកម្ពុជាដូចដែលធ្លាប់អនុវត្តកន្លងមក ប៉ុន្តែពេលក្រុមសម្របសម្រួលថៃមកដល់តំបន់នោះ ស្រាប់តែកងទ័ពកម្ពុជាយល់ខុស ហើយចាប់ផ្តើមប្រើប្រាស់អាវុធមុន ទើបកងទ័ពថៃប្រើប្រាស់អាវុធវិញ ហើយការប៉ះទង្គិចនេះប្រព្រឹត្តទៅប្រមាណជាង១០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAruXImexcsxHZLKcPatPUROICUj9BQTF7zSHbmzBOfujP4FZ5V13QUs6-xPMXT6UxRSG3jmfXfHyEJ3CHFhvGyCd4miH2_eQlCKC7Ehyphenhyphenk2_LwxokYYqI6JB6PhwEpHJwpukPK1XRgTT1zodAjTGDWhDnHuLWMTi4bZZ-VKXyy0rUs4103fiaapU7rq2H/s1280/photo_2025-05-29_11-49-01.jpg

បន្ទាប់មក នៅវេលាម៉ោង៥និង៥៥នាទីថ្ងៃដដែល មេបញ្ជាការកងទ័ពកម្ពុជាបានទូរស័ព្ទមកកាន់លោកវរសេនីយ៍ឯក ប៊ុនសើម ប៊ុនបំរ៉ុង មេបញ្ជាការរងកងកម្លាំងសុរ៉ាណារីថៃ ដើម្បីឱ្យកងទ័ពកម្ពុជា និងថៃឈប់ប៉ះទង្គិចគ្នា ។ ហេតុនេះ ភាគីទាំងពីរក៏បានព្រមព្រៀងឈប់បាញ់ និងរក្សាភាពស្ងៀមស្ងាត់ក្នុងតំបន់ ។

ភាគីទាំងពីរនឹងចរចារកដំណោះស្រាយបញ្ហានៅតំបន់នេះ និងកំណត់គោលការណ៍អនុវត្តដោយសន្តិវិធីយោងតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ។ កងទ័ពជើងគោកថៃបញ្ជាក់ថា កងទ័ពថៃមានសុវត្ថិភាព គ្មានកងទ័ពថៃណាម្នាក់រងរបួស ឬស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចជាមួយកងទ័ពកម្ពុជាទេ ហើយកងទ័ពថៃនឹងរាយការណ៍ស្ថានការណ៍បន្ថែមដើម្បីឱ្យពលរដ្ឋជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOng6HWmR0U1KLOJx_Od2PZhfIkCwB-nw1ecpalW7vPEMH0XN2WRARi9InAz12i4fCxqqCfqWr42AGzF9eupMsBrk2l13K_2WuUNNQ7ekAZ5lB2iaUHtc4z4cbi8YcxNp0zCVQK5M4sp9DFN75_WZJR2Lwwo9Tx7ww5ZJUmEqW3Ekg2LR3y_LyLj7q-yX8/s1280/photo_2025-05-29_11-49-02.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺប្រទេសកម្ពុជា និងថៃ មានជម្លោះទឹកដីជាយូរមកហើយ ជាពិសេស នៅបរិវេណជុំវិញប្រាសាទព្រះវិហារ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ កាលពីឆ្នាំ២០០៨ ហើយតុលាការយុត្តិធម៌អន្តរជាតិនៃអង្គការសហប្រជាជាតិបានប្រគល់អធិបតេយ្យភាពតំបន់នេះទៅឱ្យកម្ពុជា ៕