សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីអាមេរិក និងជាម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk បានសម្រេចចិត្តលាឈប់ពីការងារទាំងអស់ក្នុងរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Donald Trump នៅថ្ងៃទី៣០ ខែឧសភា ក្រោយពីលោកបានបានគ្រប់គ្រងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) រហូតបង្កបញ្ហាដល់ពលរដ្ឋអាមេរិក ប៉ុន្តែលោកនៅតែពុំអាចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលតាមគោលដៅ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZgwKwRb0h8h9rsWt9LUCjkVyYxDTdorFmobeenw034Y051eaq0UrJJb2NHYG888sOULO9tPFftqW3kzhNQ5std_G-rBoyM0Dpc0HdRKRC0bOGAf29Vk5_fXJDi4l9MabyLM_yYLPot8by9KJV4NWAfw_9XarCQlyDVL-p56437RT9YA_B50GgsppoeBjY/s770/image_2025-05-30_08-41-32.png
មន្ត្រីសេតវិមានម្នាក់បាននិយាយមកកាន់សារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែឧសភា ថា លោក Elon Musk នឹងដកខ្លួនចេញពីការងារទាំងអស់ក្នុងរដ្ឋាភិបាលអាមេរិក នៅចុងខែឧសភានេះ ។ លោក Elon Musk បានសរសេរក្នុងបណ្តាញសង្គម X នាពេលកន្លងមក ដោយលោកបានអរគុណលោកប្រធានាធិបតី Donald Trump ដែលឱ្យលោកបំពេញតួនាទីជាមន្ត្រីពិសេសរបស់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZXqyYzn4Em6yHDEBKfP13RhM3jPh5z7DijB3KWV_-rIf9f9Ujzb7TFQjaCuvUsLJHiY9DtK_0UmGVXzbE6Q6PNNSmIaynjb-I7_503nVrMsgDU1LKpoWmDg5yxLlO46haSapPwxX4C-Sz477xB2T27SYIy48oMQCAjJXr68BtsdMN-ZCHt9SW0oO-Zt13/s1581/image_2025-05-30_08-41-29.png

លោក Elon Musk បានលាឈប់ពីការងារក្នុងរដ្ឋាភិបាលយ៉ាងឆាប់រហ័ស ដោយគ្មានការរៀបចំពិធីអ្វីទាំងអស់ ហើយលោកបានពុំជជែកជាផ្លូវការជាមួយលោក Trump មុនពេលលាឈប់ពីការងារទេ ដែលនេះគ្រាន់តែជាការសម្រេចចិត្តរួមគ្នារវាងលោក Elon Musk និងមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ ។ ទោះជាការលាឈប់ពីនេះគ្មានភាពច្បាស់លាស់ ប៉ុន្តែលោកបានលាឈប់១ថ្ងៃ ក្រោយលោករិះគន់ច្បាប់ថវិកា «One Big Beautiful Bill» របស់លោក Trump ថា ចំណាយថវិកាច្រើនពេក ហើយច្បាប់នេះជាឧបសគ្គដល់ការធ្វើការរបស់លោកនៅក្រសួង DOGE ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFmr15N8nXBozI6XWkOlMFi_i1XVjgLQZTGnMSaEd2JsXx6IMVnCHtBspEFSzUX5tbOIkn4Ktq9mGy6TzA2ZCsD-EjwTqnglL5-jNs7D8a64kR78XyY4mZiioS4Ea3EbXzQtF-KA0rRiR7ai_Di11JjNLtIdxVjkY8QUxMgOIlDpkEdYhQvY14hm0YZP3w/s1500/image_2025-05-30_08-41-30.png
ពេលរកសំឡេងឆ្នោត លោក Elon Musk និយាយថា ក្រសួង DOGE នឹងអាចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល យ៉ាងហោចណាស់ ២លានលានដុល្លារ និងអាចលុបចោលសិទ្ធិពិសេសការធ្វើការពីផ្ទះ (Work From Home) ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាលដាល ។ ក្រៅពីនេះ លោកនឹងធ្វើឱ្យមន្ត្រីរាជការអាមេរិកលាឈប់ពីការងារដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMrD1K-iohZCQuR_NXWY3N7KJmF9pJcavOUUttgVLSLoNOpUnPI5aNNsHzy_n6BQ44K6Loq0Jesvx6t8w8x9Yz5MXOe2Z5X0lb6BszQclXGLnqDOKs-SiZVXw4BB4jWA8PtzQ7Wog2nJzFM4xjAy_T5HOh4tJPINcbew0hnv5Aep6xqgv0Ouc7mVF1Xtc/s1280/image_2025-05-30_08-41-31.png

ប៉ុន្តែថ្មីៗនេះ លោក Elon Musk និយាយថា តួនាទីរបស់លោកក្នុងរដ្ឋាភិបាលនឹងឈានដល់ទីបញ្ចប់ឆាប់ៗ ហើយលោកខកចិត្តជាច្រើនលើក ដោយសារពុំអាចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលតាមគោលដៅ ។ ការប្រជុំរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃទី២២ ខែមេសា កន្លងមក លោក Elon Musk បញ្ជាក់ថា នឹងកាត់បន្ថយតួនាទីយ៉ាងច្រើនក្នុងរដ្ឋាភិបាលដើម្បីត្រឡប់មកគ្រប់គ្រងការងារ Tesla ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx7v4n7pcS87Sq0aCms3EVvdkte60e2nEcyOFFM7jZuxWkXZ3lW7AR26lEs0RLcxcTY_bbhVmO2Wz-_Y63KXOqsbuVHA3G0KGF8vM25P5twQQWz73_tRLRN56LxKZCDRrMHTYlQBQahHLRdrOSST6PPGJukLUttQsVhNKqX4no19tfCIDo6NAgdsDZ7atE/s1200/image_2025-05-30_08-41-32%20(2).png
លោក Elon Musk បានបំពេញតួនាទីជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលមេរិករយៈពេល១៣០ថ្ងៃ ដោយលោកនឹងឈប់ពីការងារទាំងអស់នៅថ្ងៃទី៣០ ខែឧសភា ។ រីឯមន្ត្រីរដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ក្រសួង DOGE នៅតែមានភារកិច្ចរៀបចំរចនាសម្ព័ន្ធឡើងវិញ និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ៕