ប្រទេសកូរ៉េខាងត្បូង ៖ កន្លងមក អាមេរិកបានបញ្ជូនកងទ័ពរបស់ខ្លួនមកប្រចាំការនៅប្រទេសកូរ៉េខាងត្បូងចំនួន២៨,៥០០នាក់ ដើម្បីជួយការពារកូរ៉េខាងត្បូងពីការគំរាមកំហែងរបស់កូរ៉េខាងជើង ។ ប៉ុន្តែនាពេលថ្មីៗនេះ មន្ត្រីក្រសួងការពារជាតិអាមេរិកជាច្រើនរូបនិយាយថា រដ្ឋាភិបាលអាមេរិកបានពិចារណាដកកងទ័ពចំនួន៤,៥០០នាក់ ចេញពីទឹកដីកូរ៉េខាងត្បូង ហើយអាមេរិកនឹងបញ្ជូនកងទ័ពទាំងនេះទៅប្រចាំការនៅកោះគួម (Guam) នៅមហាសមុទ្រប៉ាស៊ីហ្វិក ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvacN1nmQdUpiW_eHA3YCqO5_gjazU0MuappbwHoDQejveyFsXRUQ8ME3RyLJ1Nxnj55rYDPyzKFhlzCtk6I4lD2FkexdvGW1GnOuqIwtjZFQPOjg1RPgn01FYgkn0kWfrryThMs5JNnvEMyC626zNELS7NVmDWNm0ECj445fMEkbarQeYljwQ4f8MQpke/s1280/photo_2025-05-24_14-24-25.jpg

ចំណែកមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ថា អាមេរិកពុំបានជជែកពីការដកកងទ័ពរបស់ខ្លួនចំនួន៤,៥០០នាក់ ចេញពីទឹកដីកូរ៉េខាងត្បូងទេ ។ កាលពីឆ្នាំ២០២៤ អាមេរិក និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែងចែកការចំណាយប្រាក់សម្រាប់ជួយឧបត្ថម្ភដល់កងទ័ពអាមេរិកដែលប្រចាំការនៅកូរ៉េខាងត្បូង រយៈពេល៥ឆ្នាំ ហើយកូរ៉េខាងត្បូងយល់ព្រមចំណាយប្រាក់បន្ថែម ៨.៣% ឬស្មើ១ពាន់១រយលានដុល្លារអាមេរិក នៅឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs1i6NssC64BaY9-fpU_eCrBcYPmTUFFPP_qNBp6dLVKx8RH40ELYuMCTeGx840X_546Y2_8IJ2uwAEYPhe3ixdqLwlpqpVOX91CgFPMPw1AwQ-TmxLAaP3opKAKvXJgW48MdivGc-U4E6m-upuEvWeEFLRnkacx7oOvRL5pl1DYdjRGJUWHUqQlQk5RA7/s560/photo_2025-05-24_14-24-26%20(2).jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បាននិយាយមុនពេលឈ្នះឆ្នោតកាលពីឆ្នំាំ២០២៤ ថា បើលោកអាចត្រឡប់មកកាន់តំណែងក្នុងសេតវិមាន លោកនឹងបង្ខំឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងផ្តល់ប្រាក់ឧបត្ថម្ភដល់កងទ័ពអាមេរិករាប់ពាន់លានដុល្លារក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigoWzMl2KPpVmQjWV8ZPT3vZuTkdBXGI-WE1lkNp6wSXhHPBCkFIZF5WHLcFcJ5muaGIV1R7vG5R68P05Yik35EtIX18pFTdP9_zyulJM5HBEdZhQ510sPV512E_0gwkK2AbW3dUtztzWToFc69yTodTZYnS61HQUcvLoIeGIZkkWXcL-YUKxhfP-nJvm9/s1200/photo_2025-05-24_14-24-26.jpg

កងទ័ពអាមេរិកប្រចាំការនៅកូរ៉េខាងត្បូង គឺបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរក្សាគោលជំហររួមគ្នាទប់ស្កាត់ការឈ្លានពានរបស់កូរ៉េខាងជើង ។ ភារកិច្ចរបស់កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង បានជួយរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ យើងនឹងសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិកឱ្យកាន់តែរឹងមាំថែមទៀត ។ នេះបើតាមការលើកឡើងរបស់មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyg_GCeeiSvHGRnE-6taKnFTJ5SauPSPCLo35jedSOnunW1pv0vMytV98MzHORMvpejNNNNlfT_1GwdlMdwRf5sabguSJNzb3jZ6Ig73wZSFNYrE666TZktnRKa_9FdFRKI57y41_bdlDTETgBcxRO2y5MIBqv0K5AK4sw4Snz4jWxYan0dMyiOwHTSLpL/s700/photo_2025-05-24_14-24-25%20(2).jpg
ចំណែកកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង បានបដិសេធពុំឆ្លើយតបជាមួយសារព័ត៌មាន AFP ដែលសួរពាក់ព័ន្ធនឹងការដកកងទ័ពអាមេរិកចេញពីទឹកដីកូរ៉េខាងត្បូង ដោយគ្រាន់តែនិយាយថា មានតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ដែលដឹងរឿងនេះ ៕