Rosé សមាជិករបស់ BLACKPINK បានបន្តបង្ហាញពីឥទ្ធិពលសកលរបស់នាង ជាមួយនឹងបទ «APT» ដោយសារតែភាពជោគជ័យលើបទនេះហើយនាងទទួល បានប្រាក់ចំនួន យ៉ាងច្រើនរហូតទៅដល់ជិត១០លានដុល្លារពីការស្រ្ទីមចម្រៀងលើ អនឡាញក្នុងរយៈពេលត្រឹមតែ២សប្តាហ៍បន្ទាប់ពីការចេញផ្សាយ។
នៅក្នុងកម្មវិធីកម្សាន្តមួយរបស់ KBS ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ១៦ កន្លងទៅនេះ បានបង្ហាញពីបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងប្រាក់ចំណេញដ៏ច្រើន សន្ធឹកសន្ធាប់ ត្រូវបានណែនាំក្រោមប្រធានបទ «Money Smells Polpaul~ Hit-Tsong» ហើយក្នុងនោះក៏មាន Rosé ផងដែរ។ តាមរបាយការណ៍បានឱ្យដឹងថា បទចម្រៀង «APT» របស់ Rosé រកបាន ១៣.៣ ពាន់លានវ៉ុន ប្រមាណ ៩.៧លានដុល្លារពីការស្ទ្រីមត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការ ចេញផ្សាយនៃប្រភពតន្ត្រី ដែលមានដូចជា YouTube , Spotify និងកម្មវិធីផ្សេងទៀត។ .png)
«APT» បានចេញក្នុងខែតុលា ឆ្នាំ២០២៤ដែល Rosé សហការជាមួយនឹងតារាប៉ុប Bruno Mars ។ បទចម្រៀងដែលត្រូវបានបង្កើតឡើងពីហ្គេមកម្សាន្ត ពីគ្រឿងស្រវឹងរបស់កូរ៉េនេះ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកូរ៉េ និងនៅទូទាំងពិភពលោក សូម្បីតែក្មេងតូចៗក៏វក់នឹងចម្រៀងនេះដូចគ្នា។ 
ភ្លាមៗបន្ទាប់ពីការចេញផ្សាយ «APT» ទទួលបានការចាប់អារម្មណ៍ដោយការបង្ហាញខ្លួន ជាលើកដំបូងនៅលេខ ៨ នៅលើតារាង Billboard របស់សហរដ្ឋអាម៉េរិក Hot 100 ។ ភាពល្បីល្បាញរបស់បទនេះក៏ជំរុញឱ្យ Rosé ត្រូវបានជ្រើសរើសជា «មនុស្សមានឥទ្ធិពល បំផុតទាំង 100 ប្រចាំឆ្នាំ» ដោយទស្សនាវដ្តីប្រចាំសប្តាហ៍របស់សហរដ្ឋអាម៉េរិក Time៕










