យើងតែងតែចាប់អារម្មណ៍នឹងការទស្សន៍ទាយថា តើថ្ងៃអវសានពិភពលោកនឹងមកដល់ពេលណា? តើពេលណាមនុស្សនឹងពុំអាចរស់នៅលើផែនដីបន្តទៀតបាន? ហើយមនុស្សភាគច្រើនបានសន្និដ្ឋានទៅលើកត្តាផ្សេងៗដែលបណ្តាលឱ្យផែនដីឈានដល់ទីបញ្ចប់ ដូចជា ៖ សង្គ្រាមនុយក្លេអ៊ែរ, អាចម៍ផ្កាយមិនអាចគ្រប់គ្រងបាន និងបម្រែបម្រួលអាកាសធាតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkS6PRC2neFnzqUWH28wjPIbTaZNbW9JTlITi2qyGCbzwnLaokARbtrJULqFtNEtsJTpofj17AkOwjjMgVDbkrKFL-5LAuOfG1dtIrZ3ZggEwmccWpFxBXsbNi7sWpfpGt8Xs_lRI1McdFyt6oo9LsOOH_OmdOu2SrTF_I7noBriOWErSauTmI1m7BBRzM/s768/photo_2025-05-17_16-47-19%20(2).jpg
យើងបានឮការទស្សន៍ទាយជាច្រើនពីថ្ងៃអវសានពិភពលោក ក្នុងនោះលោក Elon Musk នាយកក្រុមហ៊ុនរថយន្ត Tesla, SpaceX និងជាមហាសេដ្ឋីលំដាប់ពិភពលោក ក៏ធ្លាប់បានទស្សន៍ទាយពីថ្ងៃអវសានពិភពលោកដែរ ។ លោក Elon Musk និយាយថា ពិភពលោកនឹងត្រូវដុតបំផ្លាញដោយកំដៅព្រះអាទិត្យ ហើយនេះជាមូលហេតុដែលលោកចង់ឱ្យមនុស្សរកវិធីទៅរស់នៅលើអវកាស ដោយលោកបានចូលរួមក្នុងគម្រោងអវកាសជាច្រើន រួមទាំងការបញ្ជូនរថយន្ត Tesla ទៅអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhByat3pufnAxvIrfIGN0Io-rM2HzQAghJP92v41uPdh5SJlajujoQUm3Tc9SjnGEA5a0DRVgPNZV46ZKftHNve2o8xpo7RZaPh3fovuZgEWrWj9wMcRmFG75XCi2jjrf0GtUSsHMP1x5TMAYIMxCKI1kCxn2VnUEaRz2rFRtu_4bb_Hh-GmZOB_FbN3uy5/s825/photo_2025-05-17_16-47-19.jpg

ក្នុងបទសម្ភាសន៍ជាមួយ Jesse Watters កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក Elon Musk និយាយថា ៖ «វាមិនមែនជាការឡើងទៅភពអង្គារតែមួយលើកទេ ប៉ុន្តែលោកចង់ឱ្យគ្រប់គ្នាយល់ដឹងពីចក្រវាឡច្រើនជាងនេះ និងអាចរស់នៅទីនោះយូរអង្វែង ករណីមានហេតុការណ៍អាក្រក់កើតឡើងលើផែនដី ។ យើងនឹងមានកន្លែងរស់នៅថ្មី គឺភពអង្គារ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYYzMkYPCXPtNhxNH1rCDndJxRK7AjRNAcnA22Vozqp2bNPATpJfT6N7Ku_7Ody6jiLX9h_CnvgpZPAvbBpEi0mm5SnJw_DKObtwRZP6d_lXGv-ss1xIzeRV7iLjeDdBP-tkdV8ZkT3IJyrkkIxtwZOlrr907OBevSeO_3ageZ3cpwkJOAcgIMfsnOknql/s1200/photo_2025-05-17_16-47-19%20(3).jpg
លោកបន្តថា ៖ «ផលប្រយោជន៍របស់ភពអង្គារ គឺដូចគ្នានឹងការធានារ៉ាប់រងអាយុជីវិតរួមគ្នា ពីព្រោះនៅទីបំផុត ជីវិតទាំងអស់លើផែនដីនឹងត្រូវបំផ្លាញដោយកំដៅព្រះអាទិត្យ ។ ព្រះអាទិត្យកំពុងតែពង្រីកខ្លួនបន្តិចម្តងៗកាន់តែធំ ហើយយើងនឹងរស់នៅភពផ្សេង ដោយសារផែនដីត្រូវដុតបំផ្លាញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimcvfvQQ40FxBpZayG1oMxFplHPOksfm1gccgN7BSDeBh18Cjvjz8IDZbso8zkAL9kxqojzOOSyz4DasasspuX7JN8cm9OI9rq1HtAwIib0XbNOMXotawYQw_Y94F7LvoSOTSszEZQkBmlMg5qj4NmUMK95fZcDK10jY_M7SF-cntn5Winzt497q1ExYOV/s1200/photo_2025-05-17_16-47-19%20(4).jpg

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Toho ប្រទេសជប៉ុន បានគណនាពីពេលវេលាថ្ងៃអវសានពិភពលោករបស់លោក Elon Musk ដោយប្រើប្រាស់កុំព្យូទ័រទំនើប និងគំរូបគណិតវិទ្យា ដើម្បីទស្សន៍ទាយពីការវិវឌ្ឍរបស់ព្រះអាទិត្យរយៈពេលយូរ ។ ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Nature Geoscience ដោយក្រុមអ្នកជំនាញសន្និដ្ឋានថា បើមនុស្សពុំអាចសម្របខ្លួនជាមួយបរិស្ថានថ្មីបាន គឺផែនដីនឹងក្លាយជាកន្លែងពុំអាចឱ្យមនុស្សរស់នៅរយៈពេល១ពាន់លានឆ្នាំខាងមុខ ។ អ្នកស្រាវជ្រាវជឿថា ព្រះអាទិត្យនឹងមានទំហំកាន់តែធំ និងក្តៅខ្លាំង ហើយធ្វើឱ្យសីតុណ្ហភាពផែនដីកើនឡើងខ្ពស់ និងកាត់បន្ថយកម្រិតអុកស៊ីសែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyuhO4yqqWdsLm2Awds_FZgKK4ijaxIwCAs3Uub9_dG18jYdr_K_vAA2CVN3XB49EwvPBCfEp5EisdUdF6drkWd03JtgpGxmGs-HOoLF9xVcwY9RdJXnioIfZW02HCBv4j_DzQoRCy_NYh87KwqgrZv3aBcpG4_ry1AvBn9YhuIJt2PKMpFR6rNc6DXiSm/s800/image_2025-05-19_09-22-57.png
ការស្រាវជ្រាវរបស់អ្នកជំនាញជប៉ុនបង្ហាញទៀតថា រយៈពេល៥ពាន់លានឆ្នាំខាងមុខ ព្រះអាទិត្យនឹងក្លាយជាព្រះអាទិត្យយក្សពណ៌ក្រហម ហើយវានឹងលេបភពនៅក្បែរៗ រួមទាំងលេបភពពុធ ភពសុក្រ ហើយអាចលេបផែនដី ។ យើងបានឃើញផលប៉ះពាល់ដោយសារសីតុណ្ហភាពផែនដីកើនឡើង ហើយវានឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើផ្ទាំងទឹកកកធំៗមួយចំនួនរលាយនៅថ្ងៃខាងមុខ ប៉ុន្តែត្រូវរង់ចាំមួយរយៈធំទៀត មុនពេលយើងពុំអាចរស់នៅលើផែនដីបន្តទៀត ៕