តារាចម្រៀងរ៉េបវ័យក្មេង អូជី ហ្គូលឌិន បានបង្កឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិ វែកញែកជាថ្មីបន្ទាប់ពីម្ចាស់ពានរូបនេះបង្ហោះវីដេអូមួយជាមួយនឹងសម្តីកាប់ចាក់គ្នាដោយសារតែមនុស្សស្រី។ ជារឿយៗសកម្មភាព អូជី តែងតែរងនូវមតិប្រតិកម្មចម្រុះពី សាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht6O_o9FCeBDKDtIeb-vWgb_3Wo1-a9yhNZtElDzUNOMoia1yylOHE4seeoI4K_j3rlAgAQ7lTLeN04JeE9Q_-nPaBLK5fUHBi0NtGckaeMTQ5p8cYzYce0sColdqylTAvuWTUDyh7PQVJr4nPjgPCs7wQZQ91jTPPHnxDoRN-cU_j9wxWq1UWjlFm7Dvl/s1320/image_2025-03-12_08-44-55.png

កាលពីពេលថ្មីៗនេះ អូជី ហ្គូលឌិន បានបង្ហោះវីដេអូរាំមួយនៅលើបណ្តាញសង្គមទិកតុក ដោយបានដាក់អក្សរនៅលើវីដេអូថា «ស្រលាញ់ក៏ស្រលាញ់ទៅ កុំស្រលាញ់សង្សារអញ ប្រយ័ត្ន៣៦ (រូបEmoji ពូថៅ) ចូលដល់ផ្ទះ។ ចំណែកឯចំណងជើងការបង្ហោះវីដេអូនេះ អូជី បានដាក់ថា «ស្រួលបួលលូវកាចហា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm92rM84VgXKGSscXyvBHnbg5mQ0FLXHaROh6Yqzi0Hxd5WGsFapYlHJ_UI6xr4n6oz0xMKWbuq6OT5TBU4h6GMC-c_eclL8pToJ8y6VY0LmK7jV-eEl0acLojmn7QmJTDnUCxpN8T1ah7-dGhwx1Ob7e0RybsTDh91Dvn_xdBAXdAeu7YApig_xObTNKk/s1640/image_2025-03-12_08-45-02.png

ពាក្យសម្តីរបស់តារារ៉េបវ័យក្មេងជាម្ចាស់ពាន RAPPER FIGHTER បានធ្វើឱ្យអ្នកលេង បណ្តាញសង្គមជាច្រើនរិះគន់ អូជី ចំពោះសកម្មភាពនិងពាក្យសម្តីរបស់តារារ៉េបរូបនេះ។ គណនីទិកតុកជាច្រើនបានលើកឡើងថា «មិនសមម្ចាស់ពាន, OG យើងឡើងខ្ពស់ ហើយបើចង់ឱ្យគេចូលចិត្តច្រើនគួរប្រយ័ត្នពាក្យសម្ដី, ចង់បានបាន OG ពីមុនវិញ, គាំទ្រយូរៗទៅដូចមិចៗទេ និងមានមតិយោបល់ផ្សេងៗទៀតទាំងការខម្មិនលេងសើច និងការរិះគន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsWLiM1Qs4mn3S7xM6cQPNvajR0Qo_wfsGY6E13CARy102CAOFCKSu99y-qnbwVjrT44S67iG7X_th0JaWCw9bDYS_MxX4qtgBgSnQFRCt94hfp_MH4WGmiYzoHZbhBPBkTSk8ABkkERKWoHkIj6ClPeRw90jZGq-KDVuqQsGYx1KkuVtn6cbRi-aNQ4EM/s960/image_2025-03-25_13-26-30.png

បន្ទាប់ពីវីដេអូរាំរបស់ខ្លួនអមដោយពាក្យសម្តីកាប់ចាក់នេះ អូជី បានខម្មិនបញ្ជាក់នៅក្នុង វីដេអូរបស់ខ្លួនថា «សកម្មភាពនេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR04V1J-XSHbu7_zb6mKCFXkoPv8idyheyW3JCyLt4yoskp7goIDwaifzkcYt98w-61NDmYPrncrFJwQWRaKxxeK4rLuIUwXoTGj7B1nLuysEwcTF7LBuc9EXiAqICyVF5HObi99luwYizZ4QP_9bO_X5dengRrIwh7RqVETPut4Xb1AM1ZXpUmausup2-/s1740/image_2025-02-04_14-41-12.png

គួរឱ្យដឹងថា ក្នុងនាមជាម្ចាស់ពានក្នុងរយៈពេលប៉ុន្មានខែមកនេះ អូជី ហ្គូលឌិន តែងតែ រងនូវរឿងអាស្រូវចម្រូងចម្រាសជាបន្តបន្ទាប់៕