ប្រទេសបារាំង ៖ ពាក្យចចាមអារាមអំពីប្រធានាធិបតីបារាំង លោក Emmanuel Macron ថាបានប្រើប្រាស់សារធាតុញៀ.ន បានចាប់ផ្ដើមរាលដាល ជាបន្តបន្ទាប់កាលពីថ្ងៃទី 9 ខែឧសភា ឆ្នាំ 2025។ ព័ត៌មាននោះកើតឡើងបន្ទាប់ពីមានការចែករំលែកវីដេអូ ក្នុងដំណើរធ្វើដំណើរដោយរថភ្លើងទៅទីក្រុង Kyiv ជាមួយនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Friedrich Merz និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim0SSw1uq6JRzTpFi_4aE3JgFc2LDVG-GsPd_Ozhf7_Cr7YlpChppbNt0HGfiTZ2JxmrzVbvFDPhkrBhswuVh1JIcRamKco63MFy8Nj7ihWhfq6VwDrCivvCWSnkRKcrxXSeb9hJ9VQEFT97ocMjghUi-z-vRwhl6OnY1w-XBTqH5-MvgwUk7pwG3lWLeT/s1600/image_2025-05-16_08-26-20.png
បើតាមប្រភពសារព័ត៌មានបរទេសបានឲ្យដឹងថា ៖ នៅថ្ងៃទី 12 ខែឧសភា ឆ្នាំ 2025 នេះ វិមានប្រធានាធិបតីបារាំង បានបដិសេធយ៉ាងខ្លាំងចំពោះការចោ.ទប្រកាន់នេះ ព្រោះរូបភាពដែលបានផ្សព្វផ្សាយនោះ គឺជាការកាត់តដែលយកមកពីរូបដើម ខណៈលោក Macron កំពុងធ្វើដំណើរដោយរថភ្លើងទៅទីក្រុង Kyiv ជាមួយនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Friedrich Merz និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmerប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTwhE7DV8-yyPVckT8WQ2mo-Rgn1m3IxicIzjrvmkfknNo4-N2AQpQB7m2_y9-OMMRmk51HXzzqSbdi8beFjMbs54xtGM2TIJTSz-6WDE2pAHjri3rn0Qa6Zca5dzDOvskgl-hsELUQyZl70M0kQl_Ea5FIxQmN8txyOz2aF0TAArUHgf1lqXs5m_04Sh_/s690/photo_2025-05-13_11-32-58.jpg
រដ្ឋាភិបាលបារាំងបានបញ្ជាក់ប្រាប់សារព័ត៌មានថា នេះគឺជាព័ត៌មានមិនពិតឡើយ (disinformation) និងបានចោ.ទប្រកាន់ថាវាមានប្រភពមកពីក្រុមដែលគាំទ្ររុស្ស៊ី ដែលមានបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងបោកបញ្ឆោតសាធារណជន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtAHN2gqEvwduTqQQCMmP3JyJh7g88Ei6_KglRRiO3KP0Nc7ABZoRlpzz8-ORxoMoij_MCRlynFEu-4PPuCOJT3aFAG2MONOINBmsQJeflR9X-mtjURx3P9P3CAqhKK1PgtVcscl5EdlUdtSfF1DYu-RFP-qGeXcAGnVyt7lTG1WWdWroEcytRvxR8dxIy/s1280/photo_2025-05-13_11-32-59%20(2).jpg

រូបភាពដែលគេនាំគ្នាចែកចាយបង្ហាញពី លោក Macron លោក Merz និងលោក Starmer កំពុងជជែកគ្នាសើចសប្បាយក្នុងសម្លៀកបំពាក់ធម្មតាជាមួយនឹងវត្ថុអ្វីម្យ៉ាងដែលត្រូវបានរមួលដោយក្រដាសជូតមាត់ទុកនៅលើតុនោះ វិមានប្រធានាធិបតីបារាំង Elysee បានបកស្រាយថាវត្ថុនោះគ្រាន់តែជាក្រដាសជូតដែលពួករមួលដើម្បីជូតច្រមុះប៉ុណ្ណោះ ហើយពុំមានអ្វីពាក់ពន្ធ័នឹងថ្នាំញៀ..នទេ។ មួយវិញទៀត ចំពោះមូលហេតុដែលមេដឹកនាំទាំង៣ ស្ថិតនៅក្នុងសម្លៀកបំពាក់ធម្មតា គឺដោយសារតែពេលនោះពួកគាត់ស្ថិតនៅក្នុងទូររថភ្លើង ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUpS0vv7VaRrWz-PdWb-cHv9cNh9DqdkLQ5pHYAS5XdFJIe9liiFkynnINbudWCRFm-T9LBBhAXkEEb9rqhXWy_aQSZvxpcvqh8YEueK64XudiI8I_10yVe17aMXdWGfen4yABS8qD8dELQV0cD8v-FJfuUgS-d4JkcpsyXeSWfDYXnf2ySjOOWDXar-ux/s664/photo_2025-05-13_11-32-59.jpg
តាមពិតនេះមិនមែនជារឿងថ្មីឡើយ ដែលមេដឹកនាំប្រទេសត្រូវបានចោ.ទប្រកាន់ថា ប្រើប្រាស់គ្រឿងញៀ.នបេបនេះ។ កន្លងមកក្រុមអ្នកឃោសនិករុស្ស៊ី ក៏ធ្លាប់ផ្សព្វផ្សាយនូវពាក្យចចាមអារាមថា ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky ប្រើប្រាស់សាធាតុកូកាអ៊ីនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSaDpk4IdhOFGSUXrUZizRPfSwZrGVit8jMyC8ezpJxVF0Q91vtHfqMwyOtTH3maBOfY5cYck6Sg9_U6Bu_K_rcdisbNW63yd6mFT9y0NeZGtSRvjJQugjuTjDg7UF6CH17dsA3L4raMLc9xFQUgr-JqluTDyAPVIizxOhILzg5ZmfMzSrUqAboTlCT68d/s1080/photo_2025-05-13_11-32-58%20(2).jpg

ករណីនេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្ករផលប៉ះពាល់ដល់ស្ថិរភាពនយោបាយនៅអឺរ៉ុប ព្រមទាំងធ្វើឲ្យមេដឹកនាំអឺរ៉ុបបាត់កត្តិយស និងឥទ្ធិពល។ ហើយបច្ចុប្បន្នប្រទេសបារាំងកំពុងចាត់វិធានការខ្ពស់ដើម្បីប្រឆាំងនឹងពាក្យចចាមអារាមទាំងនោះ ដើម្បីការពារស្ថាប័នរបស់ខ្លួន និងសម្ព័ន្ធអន្តរជាតិ៕