សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកមួយចំនួនមិនសូវពេញចិត្តនឹងដ្រូនបំពាក់ដោយកាមេរ៉ា មកហោះហើរលើដំបូលផ្ទះរបស់ពួកគេជាច្រើនលើកទេ រហូតដល់ហ៊ានបា.ញ់ទម្លាក់ដ្រូនទៀតផង ។ កន្លងមក មានយុវជនម្នាក់នៅរដ្ឋផ្លរីដា បានប្រើប្រាស់កាំជ្រួចបា.ញ់ដ្រូនដឹកជញ្ជូនទំនិញរបស់ផ្សារ Walmart ធ្លាក់ចុះមកក្រោម និងត្រូវបានសមត្ថកិច្ចចា.ប់ខ្លួន ។ ប៉ុន្តែពលរដ្ឋនៅរដ្ឋផ្លរីដា ដែលបា.ញ់ដ្រូន នឹងពុំត្រូវសមត្ថកិច្ចចា.ប់ខ្លួនទៀតទេ ដោយសាររដ្ឋនេះគ្រោងអនុវត្តច្បាប់ថ្មីហាមដ្រូនហោះហើរលើដំបូលផ្ទះពលរដ្ឋ និងទីកន្លែងមួយចំនួន ចាប់ពីខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMk9dGahO9791Ga0J9YWRiQoDD4hD7eu-jUnT6n1CYFGMOrcZdL4onCDs-ITetkk3HRXLU7_crjSnzIcBP7oLclultNSh2ToaMmAtFHOBCFpA2DFs9cr0hFyxP5TeB7pE4rz9OpNP8CYLu0GjRn5kGh-36nVcj5qptRAeeVI9H9MnMKxLywhR0cwQvxWkX/s1280/image_2025-05-07_13-02-08%20(2).png
បច្ចុប្បន្ន បច្ចេកវិទ្យារីកចម្រើនយ៉ាងខ្លាំងធ្វើឱ្យម្ចាស់អាជីវកម្ម និងហាងលក់ទំនិញជាច្រើនបានប្រើប្រាស់ដ្រូនដឹកជញ្ជូនទំនិញទៅឱ្យអតិថិជនដល់ផ្ទះ ដោយសារវាមានភាពងាយស្រួល និងឆាប់រហ័ស ។ ប៉ុន្តែពលរដ្ឋអាមេរិកខ្លះបែរជាពុំពេញចិត្តឱ្យដ្រូនដឹកទំនិញហោះហើរទៅមកលើដំបូលផ្ទះទេ ដោយសារពួកគេចាត់ទុកថា នេះជាការរំលោភភាពឯកជន ហើយដ្រូននីមួយៗសុទ្ធតែបំពាក់កាមេរ៉ាថតរូប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7n-Xfih0o8oTkZwYZHtZMI_14-k9BVe9XfULs_dL350pEOHtVim4SXO7cKCqpOKNuozxBomFS3htXw9VbRLtrXaqKas6lCQ7a8MRh2Z2y1qTJ1Wo8ONHnMRpy5jRmLQjV3y-19o2pbasfyqBy0TCFYh6JTArvGdrlTJ8rcj8MiePRQQ9p74RTagZOXOn8/s960/image_2025-05-07_13-02-08.png
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ព្រឹទ្ធសភារដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានធ្វើសេចក្តីព្រាងច្បាប់ SB1422 ដើម្បីកំណត់តំបន់គ្មានការហោះហើររបស់ដ្រូន ដូចជា ៖ ហាមដ្រូនហោះហើរលើពន្ធនាគារ និងអាកាសយានដ្ឋាន ព្រមទាំងហាមដ្រូនហោះលើដំបូលផ្ទះពលរដ្ឋនៅរដ្ឋផ្លរីដា ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdwLuoZsEnQCKqqEwvtIqc9u588p_lATyq1x_IXouXDhLCftVQHDn9iVpIqwGrpi2pMyF_DIjZ-nKP-kkGp9uEkDN_AV8k-WFovfgzF9yhsmFU4VC0Ka2VtWx1twvm6pD2Ki3hiBa73nzvA1JiOEJdq5eg5c5TAz0Kcv6CrIRTkp_kbyibxQxdf8ax_do/s725/image_2025-05-07_13-02-09.png

យោងតាមខ្លឹមសារសេចក្តីព្រាងច្បាប់បញ្ជាក់ថា បើមានដ្រូនហោះហើរលើដំបូលផ្ទះ គឺម្ចាស់ផ្ទះអាចចាត់វិធានការដើម្បីការពារមិនឱ្យដ្រូនហោះលើដំបូលផ្ទះ ដែលជាការបំពានភាពឯកជនរបស់ម្ចាស់ផ្ទះ ។ ក្រៅពីនេះ ដ្រូនត្រូវហោះក្នុងកម្ពស់ទាបជាង១,៥០0ម៉ែត្រពីដី ប្រសិនបើដ្រូនហោះខ្ពស់ជាងនេះ ឬហោះលើដំបូលផ្ទះពលរដ្ឋ គឺម្ចាស់ផ្ទះអាចចាត់វិធានការដ្រូនយ៉ាងម៉ឺងម៉ាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHv-aqi3RliVLb400xFezRi8V7cKgeXYpLU4mc4yNfK5eNPwAk3_NOhYd7q03GCduDbRgSqmdTqyPhBTFkDksJ228fHB5kCD2E9bqz2A_ub8n2LKe_IBaj-nhFDG15RvyA6VVv-rFFjGDGrd5OtLCeguTiQa37C3_QqPAxHvvdFmQNdMWERckkQAJwMB-p/s1000/image_2025-05-07_13-02-09%20(2).png

សេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់ការអនុម័តពីគណៈកម្មការជាច្រើនរួចហើយ ព្រមទាំងបញ្ជូនឱ្យព្រឹទ្ធសភាអនុម័តច្បាប់ ។ ប្រសិនបើសេចក្តីព្រាងច្បាប់ត្រូវបានអនុម័តរួចរាល់នោះ គឺរដ្ឋផ្លរីដា នឹងអនុវត្តច្បាប់នេះចាប់ពីខែតុលា ឆ្នាំ២០២៥ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx_ZxjV8kz1ujMGHW088k_c_UtjewcBPtTLpAXgsxv6SMEV1-hKuv-EDMTIdgBMRuzJpBWHeLQfIwhnhM9KzbzSNREr3m_IomxyFWnPQHCjhqCKX49yifOEVsHzf9GSsblA2h4hBhufwp5APVm9FgIwOwQqOdQdkBFESDurxSFdC3vEBCM-hNWJ4LHpB37/s1600/image_2025-05-07_13-02-10%20(2).png

ប៉ុន្តែរដ្ឋបាលអាកាសចរណ៍ជាតិអាមេរិក (FAA) ពុំឯកភាពនឹងច្បាប់កំណត់តំបន់ហោះហើររបស់ដ្រូនទេ ។ មន្ត្រី FAA និយាយថា តាមធម្មតា បើពលរដ្ឋអាមេរិកណាម្នាក់បាញ់ទម្លាក់ដ្រូន គឺនឹងមានទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ឬបង់ប្រាក់ពិន័យមិនលើស២៥ម៉ឺនដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEHSTa584xmwnGI22wE4Ae-_WNafwx8mDaCIyewe-h5o8xVKYR1Q-cMp_6ggXQEAfp_AFT5XbRj83HmXrFDV9XUYNFdauLW7-wePuIM0faBwyOgWuJLNJxsRcI_VD09IZI66RBRcwohqheIvxo-kcsHzJCLP5WyvZpyPW93L48j7h1hKM89VW8WgT2l3Ru/s1140/image_2025-05-07_13-02-10.png

ហេតុនេះ យើងនឹងរង់ចាំតាមដានព័ត៌មានបន្តទៀតថា តើរដ្ឋផ្លរីដា នឹងអនុវត្តច្បាប់នេះនៅខែតុលា ដែរឬយ៉ាងណា ដោយសារមានការជំទាស់ពីរដ្ឋបាលអាកាសចរណ៍ជាតិអាមេរិក ៕