ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីនរាយការណ៍ថា ភ្នំភ្លើង Bulusan ក្នុងខេត្តស៊ុសសូកូន ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានផ្ទុះបញ្ចេញផ្សែងឡើងលើមេឃកម្ពស់ជិត៥គីឡូម៉ែត្រ និងផ្ទុះរហូតដល់២៤នាទី ដែលធ្វើឱ្យអាជ្ញាធរបង្កើនការជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នា.ក់ ។ លើសពីនេះ វាបានបញ្ចេញផ្សែងទៅភាគខាងត្បូង និងភាគនិរតី ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPpBtHDM08nEcekKOaRF1Z8LXm6L0VMpt2hWBQpbwboYXv8seCCG-kJcK5snHxsbNZceo5E6nf3qlpXhI0W9F-9T3Jm7Y2C9wvi98e903cSBm2BcrvjCQsBg7jddao3yJbU3I_LEs6E8LeDlqxvnLeWFjiZLBRf9vwgv8tbK_NBJZTVyRQoNAjSCQs74H/s968/image_2025-04-28_16-25-32.png

តាមរបាយការណ៍របស់វិទ្យាស្ថានភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីន គឺក្រោយភ្នំភ្លើង Bulusan ផ្ទុះ ក៏មានគ្រោះរញ្ជួយដីកើតឡើងរហូតដល់ជាង៥០លើក ត្រឹមតែរយៈពេល២៤ម៉ោង ។ បច្ចុប្បន្ន អាជ្ញាធរហ្វីលីពីនបានតាមដានស្ថានការណ៍ថា តើភ្នំភ្លើងនឹងផ្ទុះខ្លាំងជាងនេះទៀតដែរឬទេ? ការផ្ទុះលើកចុងក្រោយរបស់ភ្នំភ្លើងនេះ គឺនៅខែមិថុនា ឆ្នាំ២០២២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuECbYmnGBF8L5W5YcXAwtFH9mheSZ5_EtA1XP00JkZPIlokdCcMk94-4-x5c496YYPEiCIVC1YSQ6unc-qlpdWvbxBxOE6JNYba1vpFjV59n0I6K0Gpxnz3UCbXKqJINemGfl6JNCLxYaiJH6lAOQm9fy-2KfBVBjY8LgzaGCbkvh-ipT2mKPSmT8EbaF/s960/image_2025-04-28_16-25-31%20(2).png
ភ្នំភ្លើងបានបញ្ចេញផេះ កំទេចថ្ម ធូលី និងសារធាតុរ៉ែ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ដូចជា ៖ រលាកភ្នែក ច្រមុះ និងបំពង់ក ហើយអាជ្ញាធរបានណែនាំឱ្យពលរដ្ឋពាក់ម៉ាសការពារប្រភេទ N95 ឬពាក់ម៉ាស់ពេទ្យ ។ ក្រៅពីនេះ អាជ្ញាធរបានហាមឃាត់ពលរដ្ឋនៅឱ្យឆ្ងាយពីតំបន់គ្រោះថ្នាក់ចម្ងាយ៤គីឡូម៉ែត្រ ជាពិសេស ហាមចូលក្បែររណ្តៅភ្នំភ្លើងនៅភាគខាងត្បូង និងភាគអាគ្នេយ៍ ដោយសារអាចមានគ្រោះថ្នាក់ផ្សេងៗដោយសារភ្នំភ្លើង ដូចជា ៖ ថ្មធ្លាក់ បាក់ដី និងគ្រាប់កាំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioOEhfzunpUk2pyHgnjGL_G3mx3UGL06DFEGomJZJ3zNYcW3JlCVTGQ-EYv-_yg4rPDZqrgAuyHeM71du8VoJ-KYVzLZDjf6NKua8JlG1Wg1kSZ4FtAUphJL-TcQRLCJSD7K5BknZ_yrZ0vNfYe657wlnLrNy4KZT4kZfRHQHGj-u0iqhyphenhyphenMwgGmFv8kD2E/s1200/image_2025-04-28_16-25-31.png

កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ភ្នំភ្លើង Bulusan ធ្លាប់បានផ្ទុះរយៈពេល១៧នាទី បញ្ចេញផ្សែងខ្មៅពាសពេញអាកាស ហើយផ្សែងខ្មៅបានគ្របដណ្តប់លើតំបន់ព្រៃ និងលំនៅឋានពលរដ្ឋនៅក្បែរៗ ។ ពេលនោះ អាជ្ញាធរហ្វីលីពីនបានប្រកាសអាសន្នពីគ្រោះថ្នាក់ ក្រោយភ្នំភ្លើងបញ្ចេញផ្សែងពណ៌ប្រផេះឡើងលើមេឃកម្ពស់១គីឡូម៉ែត្រ ដែលប៉ះពាល់ដល់ទីក្រុងចំនួន២ ក្នុងខេត្តស៊ុសសូកូន ស្ថិតនៅឆ្ងាយពីទីក្រុងម៉ានីល ទៅភាគខាងត្បូង ប្រមាណ៥០០គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHJa1Yywk-89XyeSkwYmJG6cTjzz9t-1iES0nfYuvF4MYrlviasjCfR08Vp6ZbSE3BQURw-IUnu8bxoCW9mzi0qtablf4DqrYTFD4l_A4VXE-JRRJ9VNaefBSmBEwQWm6L0GNCugMq5T_i7-QmCIi3qZkNOd6QYW8md1GHneALU55CDmPIpk2oPTGhCBX/s938/image_2025-04-28_16-25-32%20(2).png

ចំណែកការផ្ទុះលើកនេះរបស់ភ្នំភ្លើង Bulusan គឺពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សរងរបួស និងស្លាប់ទេ ប៉ុន្តែអាជ្ញាធរបានហាមឃាត់ពលរដ្ឋដែលរស់នៅក្បែរជ្រលងភ្នំ ត្រូវប្រុងប្រយ័ត្ន ពីព្រោះចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ភ្នំភ្លើងនេះបានផ្ទុះចំនួន១២លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxr6JhNfCu9_3iLOzFVKhHMAfHyzax-MzWM5FFqM6IYTtOX9tP7thBTR_8BDwgDDVj37pcnyyI1Q3cAKRW9Q3OhJd__7hLjXyDUDpHM7BR3xq4JcwsMOg4fU8VIBAwkCeW-WrtWBVDscYrGb7hgqAmEnbsMa1gYVf-ySsLF9wJXIsJLRA6b8a0dkBpOtsp/s770/image_2025-04-28_16-25-32%20(3).png

គួរបញ្ជាក់ថា Bulusan គឺជាភ្នំភ្លើងមួយស្ថិតក្នុងចំណោមភ្នំភ្លើងសកម្ម ចំនួន២៤ របស់ហ្វីលីពីន ដែលតែងតែផ្ទុះជាបន្តបន្ទាប់ ខណៈប្រទេសហ្វីលីពីនស្ថិតនៅលើខ្សែបន្ទាត់ភ្នំភ្លើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាតំបន់មានភ្នំភ្លើងផ្ទុះ និងរញ្ជួយដីជាញឹកញាប់ ៕