ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង នីកូ បានទម្លាក់បទថ្មីជាពិសេសគឺបានសហការជាមួយនឹងតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញលោកជំទាវ ហ៊ឹម ស៊ីវន។ តារាចម្រៀងពីរជំនាន់ចាប់ដៃគូជាមួយគ្នាលើកដំបូងនេះបានធ្វើឱ្យទស្សនិកជនកោតសរសើរថាពីរោះប៉ុន្តែមានបំណងចង់ឱ្យចេញ Version ថ្មីមួយនេះដែលលោក នីកូ បកស្រាយចម្រៀងមិនរដឺនយកសំឡេងធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO-LdSzOjXBB98KeF01a8-VOhqGlTuRsXVpGr80y9mrd0WU8rWZvsk7ybB3bBaK8_uipupQoQkpvnA5M8SSeIxex9s0NFas0xptE6CtdxDt8chy3yhjGUE7icQDH-ctACSbw6E_uINgy4aPzyO3mGM3tH1ZG3WHuZ-lo7arFiSrHOipgCtp3vJkavQQD4R/s2048/image_2025-04-09_15-29-17.png
អាចនិយាយបានថានេះជារឿងដ៏ពិសេសមួយដែលតារាចម្រៀងល្បីឈ្មោះលោកជំទាវ ហ៊ឹម ស៊ីវន មានការសហការជាមួយនឹងអ្នកចម្រៀងជំនាន់ក្រោយដែលចេញបទចម្រៀងលើទីផ្សារបើទោះបីជាតារាចម្រៀងល្បីឈ្មោះរូបនេះនៅបំរើការងារសិល្បៈក្តី។ ទោះយ៉ាងណា តារាចម្រៀង នីកូ បានធ្វើឱ្យមានរឿងរំភើបកើតឡើងហើយអាចរាប់បានថាជារឿងពិសេសមួយដែលលោកមានការសហការជាមួយនឹងរៀមច្បង ហ៊ឹម ស៊ីវន ចេញបទចម្រៀងដ៏មានអត្ថន័យក្នុងរដូវកាលចូលឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9lHv1OMQP6chQ72_HlPOdm1RZFX8ZZImIFiz5qM8n72myHE24s9JeU1oWq533jRhfPp7mq_OzIbZS-PL2Arb6Xy622DFfmpnFIIkuXFwJ4g_j3DF6D73Por2a7kvs3ovMISxp_yXfHa539NAZXsJ2Y67mF5f1IaHSsSewqy5YoyooJUZjOIP5yOICXcup/s979/image_2025-04-09_15-29-25.png

នៅថ្ងៃទី៦ មេសា តារាចម្រៀង នីកូ បានទម្លាក់បទថ្មីមានចំណងជើងថា «ចាំឆ្នាំក្រោយ»ដោយមានការសហការជាមួយរៀមច្បង ហ៊ឹម ស៊ីវន។ បទចម្រៀងនេះទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនដោយសារតែអត្ថន័យរបស់បទនេះរវាងកូនហើយនឹងម្តាយ។ ទស្សនិកជនខ្លះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាបន្ទាប់ពីស្តាប់បទនេះហើយគឺមានអារម្មណ៍ថានឹកដល់ឪពុកម្តាយនៅឯស្រុកខណៈពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតមកដល់ធ្វើឱ្យមានអារម្មណ៍កាន់តែនឹកស្រុកកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWKxIFHh1xT7FiEb-tJI06nnX3pMnJU4c9x95VB5PhidMQQyHi9rFglioS-nuIHh4gRXftGBP2rL4x0D09oGHm9-LSMxiu-qaiobiXcSGm1ucxUzZoya3ZqdrY9wOCXKVufN8J6hAyZdk_9IGktAzdKAZLEE7KiPEg1bKRXTO2Ax7jE_jD5pf2uoy-Tf4R/s2048/image_2025-04-09_15-29-16.png

ជាមួយនឹងមតិសរសើរថាបទនេះពីរោះប្លែកនិងមានអត្ថន័យ ទស្សនិកជនក៏បានទទូចសំណូមពរឱ្យតារាចម្រៀង នីកូ ទម្លាក់មួយ Version ដែលលោកច្រៀងមិនរដឺន ច្រៀងតាមសំឡេងធម្មតារបស់លោកគិតថានឹងកាន់តែពីរោះជាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibplR-sr1CKurG0WKZasTE3TzXiDmOMaFrewgLW9z7SDwGqqKlfh4v1pE8P_jcGlMY-eSAdPr4V_7fUJGjvmy9J6aZjZyjdmqr7Hw4DzsgcZ1hsxgIhN3fFhMyez5F8NqkLHbWx0B09cDgJYpUAEhXvFztZ_0mYPEkBcd6a3k25nmBusw8-FDf0LIczzRH/s2048/image_2025-04-09_15-29-25%20(2).png
គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលចូលឆ្នាំនេះបទរបស់លោក នីកូ មានចំណងជើងថា «រាំតាមខ្ញុំ» គឺមានសន្ទុះគាំទ្រខ្លាំងពីសំណាកទស្សនិកជនខណៈបទនេះមានការស្តាប់នៅលើយូធូបលើសពី១លានដងហើយ។ នៅលើបណ្តាញសង្គមទិកតុកវិញមួយបទនេះគឺមានការលេងរាប់ម៉ឺនវីដេអូឯណោះ៕