Home ព័ត៌មានអន្តរជាតិ ចិនកុំចង់ចំណេញពីអាមេរិកឱ្យសោះ ពេលនេះក្រុមហ៊ុនចិនជាង៥០ ជាប់ក្នុងបញ្ជីខ្មៅហើយ

ចិនកុំចង់ចំណេញពីអាមេរិកឱ្យសោះ ពេលនេះក្រុមហ៊ុនចិនជាង៥០ ជាប់ក្នុងបញ្ជីខ្មៅហើយ

83
0

សហរដ្ឋអាមេរិក ៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានចុះបញ្ជីខ្មៅក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនបន្ថែមទៀតស្មើជាង៥០ក្រុមហ៊ុន រួមមាន ៖ ក្រុមហ៊ុនផលិត និងអភិវឌ្ឍន៍បច្ចេកវិទ្យា AI រហូតដល់ក្រុមហ៊ុនផលិតកុំព្យូទ័រទំនើបល្បឿនលឿន ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងនេះដំណើរការខុសពីគោលនយោបាយសន្តិសុខជាតិ និងគោលនយោបាយការបរទេសអាមេរិក គឺយកបច្ចេកវិទ្យាអាមេរិកទៅប្រើប្រាស់ក្នុងផ្នែកកងទ័ព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAoWV4m3vaurd-ZiMvH0o9I1ywLFuHEdY8RcjDD4vD54vqLeGRuFk-Vqsino_n4RVunhngwrHHfPOByfbeCmVuQEkzknkjHIrEVUwWvN6bIlwjKJ7U69xOrGJMa2qzN4a7AgGDvb3yzHDv7g0bZW6qnkIOhzbEJn19vnt1howcZdqaa1cnx3QRBlXiKvJ/s1182/image_2025-03-28_08-36-27%20(2).png

ទូរទស្សន៍ CNBC របស់អាមេរិកបានផ្សព្វផ្សាយដោយយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យឧស្សាហកម្ម និងសន្តិសុខ ស្ថិតក្រោមក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី២៥ ខែមីនា កន្លងមក បញ្ជាក់ថា អាមេរិកបានចុះបញ្ជីខ្មៅក្រុមហ៊ុនបរទេសសរុប៨០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចិន ជាង៥០ក្រុមហ៊ុន ។ រីឯក្រុមហ៊ុនអាមេរិកត្រូវបានហាមបញ្ជូនផលិតផលពាក់ព័ន្ធនឹងបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ បើពុំទទួលការអនុញ្ញាតពីរដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAL3CkYVbStx0bH36ZchrPHSQ-bzl1l-eQuiYDzE4BFluyggzFsnIPy6nVjV3L8vfdqrokI0fd01i03iETy2G0D4mjhW4OFeTAGnmIRc1Phc-hvSPcxDStcDVCeyDNuUdk1HKLpbLpSoy-ftu0rpERI5xwudVuSWSQEuTg6_fufZsu-NPrbZuefqLKFuXN/s900/image_2025-03-28_08-36-27.png

ក្រុមហ៊ុនចិន៥០ នៅក្នុងបញ្ជីខ្មៅ គឺមាន២៧ក្រុមហ៊ុនបានបញ្ជូនផលិតផលបច្ចេកវិទ្យាពីអាមេរិកទៅគាំទ្រការលើកកម្ពស់សមត្ថភាពកងទ័ពចិន ។ ក្រុមហ៊ុនចិន៧ទៀតបានគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាកុំព្យូទ័រ Quantum របស់ចិន ខណៈក្រុមហ៊ុនចិន៦ទៀតប្រកបអាជីវកម្មទាក់ទងនឹង Inspur Group របស់ចិន ដែលផ្តោតលើការផលិត និងអភិវឌ្ឍន៍ប្រព័ន្ធ Cloud computing, Big data, Applications servers និងបច្ចេកវិទ្យា AI ។ ក្រុមហ៊ុនចិនទាំងនេះត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក Joe Biden ធ្លាប់ចុះបញ្ជីខ្មៅកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGn1oaA_UOjAAS5UO_uCxRHMEyvrlhNc8eavAXIywUvATb_yJuY9yLO-lF4nIvUZtobcWruFudZD4BIjevlz9rXXZrnm5ziBbQi-7vZevw5JManzt-dou1lmVR2pA2K_Es-JTdvt6fHD0r1gLOYKUnItaaNgEpvRSUNA80ueF1HqgCFUHpHFAlq23M_mwu/s2048/image_2025-03-28_08-36-28.png

លោក Joe Biden បានចុះបញ្ជីខ្មៅក្រុមហ៊ុនចិនផលិតបន្ទះឈីប និងផលិតកុំព្យូទ័រល្បឿនលឿន ដើម្បីទប់ស្កាត់ការបញ្ជូនផលិតផលបច្ចេកវិទ្យាពីអាមេរិក ពីព្រោះក្រុមហ៊ុនចិននឹងយកបច្ចេកវិទ្យាអាមេរិកទៅប្រើប្រាស់ក្នុងផ្នែកកងទ័ព ។ ក្រុមហ៊ុនអាមេរិក២ បាននាំចេញផលិតផលបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនចិន ហើយរដ្ឋាភិបាលលោក Biden ក៏ដាក់ទណ្ឌកម្មក្រុមហ៊ុនចិន គឺ Huawei និង HiSilicon ដែលផលិតឈីប ។ ការចុះបញ្ជីខ្មៅក្រុមហ៊ុនចិននៅឆ្នាំ២០២៥ គឺដើម្បីទប់ស្កាត់ក្រុមហ៊ុនបរទេស ដែលស្វែងរកប្រយោជន៍ពីបច្ចេកវិទ្យាអាមេរិក ។ នេះបើតាមមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFr1jD7TTdND_P7lv2CzifUyYyFS-NpPqMtGTY4U64flmmIzeEENxDwfRrIhQUz5bNpUWO4AbXhRJGSyIKHdYY0ECqF-sIGaO9tTNjXleKHptbZ6MSnoniNNeafLOOZbfSdkDsV_FVEGohh7Fi8XKjQl8WyIMi9DCvG40GATwG1YCgo1_VVSshw9-ln77g/s750/image_2025-03-28_08-36-30%20(2).png

រដ្ឋាភិបាលលោក Trump នឹងការពារក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដើម្បីកុំឱ្យនាំចេញផលិតផលបច្ចេកវិទ្យាទៅចិន ពីព្រោះចិននឹងយកបច្ចេកវិទ្យាអាមេរិកទៅផលិត និងអភិវឌ្ឍន៍មីស៊ីលលឿនជាងសំឡេង, យន្តហោះសមយុទ្ធ និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ។ ប៉ុន្តែការចុះបញ្ជីខ្មៅក្រុមហ៊ុនចិនធ្វើឱ្យពាណិជ្ជកម្មអាមេរិក និងចិន កាន់តែតានតឹង ព្រោះលោក Trump ទើបតែដំឡើងពន្ធទំនិញចិន ស្មើ២០% ព្រមទាំងដំឡើងពន្ធការនាំចូលដែក និងអាលុយមីញ៉ូមចិន ២៥% ចាប់ពីថ្ងៃទី១២ ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Py3wr-n8RSyNmydIt5GP3lVBrPa-2u0z1lMLPfPKpBd5bF_DXEwTWPXq1n7tkP4NoqFokx7J2rItL43ZQ4atPFAE68lQvlPrBZzmNP-KAjfG0u8Q6Ef5mDkkgDaGsJQUtBaH7YxAhSfsKp5m3jdF-FVJSOj4ZvfoR-SgxbJyD5qfevd4NX9KbYFz1Egg/s800/image_2025-03-28_08-36-30.png

ដោយឡែក ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែមីនា ថា ការបន្ថែមក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅរបស់អាមេរិក គឺធ្ងន់ធ្ងរណាស់ ។ ចិនសូមអំពាវនាវឱ្យអាមេរិកឈប់យកបញ្ហាសន្តិសុខជាតិមកធ្វើជាលេសដើម្បីទប់ស្កាត់ក្រុមហ៊ុនបរទេស ៕