Home ព័ត៌មានអន្តរជាតិ ជាប់ពន្ធ.នាគារជាង៤០ឆ្នាំហើយ ទើបតុលាការរកឃើញថាគ្មានទោ.សកំហុស

ជាប់ពន្ធ.នាគារជាង៤០ឆ្នាំហើយ ទើបតុលាការរកឃើញថាគ្មានទោ.សកំហុស

87
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា លោកតា Iwao Hakamata អាយុ៨៩ឆ្នាំ ត្រូវបានតុលាការជប៉ុនសម្រេចឱ្យលោករួចផុតពីទោសប្រ.ហារ ជីវិតកាលពីឆ្នាំ២០២៤ ដោយសារតុលាការរកឃើញថា គ្មានទោសកំហុស ក្រោយពីលោកបានជាប់ពន្ធ.នាគាររហូតដល់៤៨ឆ្នាំ ដើម្បីរង់ចាំសាលក្រមចុងក្រោយរបស់តុលាការ ។ តុលាការបានផ្តល់ប្រាក់សំណងដល់លោក ចំនួន១លាន៤សែនដុល្លារ ឬស្មើ៨៥ដុល្លារក្នុង១ថ្ងៃ បន្ទាប់ពីលោកបានចំណាយពេលអស់ពាក់កណ្តាលជីវិតរស់នៅក្នុងពន្ធ.នាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCebvA_Z5TZxe4UNL8V-rxVrxRAJO0_ZbYoM2gpENTDe0HOFpSI5l35jGT6JO-5GzdunobB_bIIzacJFTeW9HpwM8-nVnVlPO_ZYy9PkQ-9mhG7_08OJ2oRcoBTXkI1nQL0IJVyqaEnBs4WxeXG9a9a8R5tx7ZjZblWGKVV9A94ff3ulcEv5rNa0GWtSGW/s646/image_2025-03-28_08-31-44%20(2).png

សារព័ត៌មាន CNN របស់អាមេរិកបានរាយការណ៍កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា លោកតា Hakamata បានទទួលប្រាក់សំណងចំនួន៨៥ដុល្លារក្នុង១ថ្ងៃ ក្រោយពីចំណាយពេលរហូតដល់៤៨ឆ្នាំ រស់នៅក្នុងពន្ធនាគារគ្មានសេរីភាព ។ ការផ្តល់ប្រាក់សំណងនេះ គឺគិតចាប់ពីថ្ងៃដែលលោកតាត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtDpvU0dGPvaCfWX5ngODiEm6sklSLVU-R6FqGrKyxdf7VDdKzhUt3_lyvBKJ-eeAQZm0KbIjqu0FnI_Fz9YEg2WqEuQ3mewUmNF1MNAQTBWQgnF2B7oK7QKpuRkQBT3R0lxdfB-8_huPyGdns4nZdoUuXahP1ckxNDjIaIXwFdGULjxOYNKbow2fh-ux/s1200/image_2025-03-28_08-31-44.png

តាមសំណុំរឿងក្តី គឺលោក Hakamata បានធ្វើការក្នុងរោងចក្រកែច្នៃសណ្តែកសៀងមួយកន្លែងនៅខេត្តឈិស៊ុអូកាក់ ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ក្រោយពីលោកចូលនិវត្តន៍ពីការងារជាអ្នកប្រដាល់ កាលពីឆ្នាំ១៩៦១ ។ រយៈពេល៥ឆ្នាំក្រោយមក សមត្ថកិច្ចក៏ចាប់ខ្លួនលោក និងចោទប្រកាន់ថា ថៅកែរបស់លោក ព្រមទាំងភរិយា និងកូន២នាក់ ត្រូវបានជនល្មើសចាក់សម្លាប់មួយគ្រួសារក្នុងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjVx-DJiEq6z8Vez6okCB8CB5ujD076gzal_LHsEAwITH-sUYjy5Ti9EU1TVdIyU_TAFHr_xqOWeLSM_zj-6qHTJ_Sta9tbhcnMqKchGj9R9dfMzIVj08gcrzHWWEkuqx-KfHzqChPZ1Jv4vvDpNQ8X_A_ILSDuFSFXbi8uALvyL-qHKEgNbqOuVf-0a4p/s646/image_2025-03-28_08-31-45.png

ពីដំបូង លោក Hakamata សារភាពថា លោកជាជនល្មើសសម្លាប់ថៅកែរបស់ខ្លួន ប៉ុន្តែក្រោយមកទៀត លោកសារភាថា លោកពុំមែនជាជនល្មើសទេ ព្រោះលោកត្រូវបានសមត្ថកិច្ចធ្វើបាបរាងកាយ និងគំរាមបង្ខំឱ្យលោកសារភាពទទួលកំហុស ។ តុលាការបានកាត់ទោសប្រហារជីវិតលោកនៅឆ្នាំ១៩៦៨ បើទោះជាលោកប្រាប់តុលាការជាច្រើនលើកថា លោកជាមនុស្សស្អាតស្អំ ហើយសមត្ថកិច្ចធ្វើភស្តុតាងក្លែងក្លាយទម្លាក់កំហុសលើលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiria_QsaUmRsxemM92c0-EG39l5c8_iuJlH84-hiLYG7Yb9j1t1MzLYj6NEek7JM59IrO5QCxWPtQdVClpPaiFLLP4nfOUroBd0QsowOzX_acNnXAbxvqI_08s7fY5SZfdUmIz1N3105K9CDp4Rrtwb4sqvTi4Qrqbls7prsHpkmI8Q-fK4B_U3XijCU-n/s1198/photo_2025-03-27_14-37-59.jpg

ក្រោយពីតុលាការកាត់ទោសប្រហារជីវិត លោកត្រូវបានគេបញ្ជូនទៅពន្ធនាគារ និងរស់នៅក្នុងពន្ធនាគាររហូតដល់ពាក់កណ្តាលជីវិត ដើម្បីរង់ចាំសាលក្រមចុងក្រោយរបស់តុលាការ ។ រហូតមកដល់ឆ្នាំ២០២៤ តុលាការបានសម្រេចឱ្យលោករួចទោសប្រហារជីវិត ក្រោយពីទទួលបានភស្តុតាងថ្មី គឺលទ្ធផលការពិនិត្យ DNA ស្នាមឈាមលើសម្លៀកបំពាក់សាកសព ឃើញថា គឺជាស្នាមឈាមដែលគេលាបពីលើក្រោយកើតហេតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5G_QxuYe1PJ8kKEB39DmInd5TRUJhGmnxIuTu8nMkXmIte1t58yJuiln7qSuq7hHIRHvZmZyDsjPeTSlZeN2xJzhgZrZzduniAZz1iHkfdqXzwR80dlReGLho6ruu1hpXErAoT3fsfN1aZ9TTa4k-2T-nO3QVB72T95WSy-BPY0ucYMJMyL13iz3qagu1/s1280/photo_2025-03-27_14-38-02.jpg
ករណីរបស់លោក Hakamata ធ្វើឱ្យមហាជនរិះគន់តុលាការ និងអំពាវនាវឱ្យលើកលែងទោសប្រហារជីវិតនៅប្រទេសជប៉ុន ។ មេធាវី និងប្អូនស្រីរបស់លោកជឿថា ប្រាក់សំណងដែលលោក Hakamata ទទួលបាន ពុំអាចជំនួសពេលវេលាដែលលោកបាត់បង់ក្នុងពន្ធនាគារឡើយ បើទោះជាប្រាក់សំណងនេះច្រើនក្តី បើធៀបនឹងអ្នកទោសផ្សេងទៀតនៅជប៉ុនដែលត្រូវតុលាការវិនិច្ឆ័យខុស ៕