Home ព័ត៌មានអន្តរជាតិ យុទ្ធនាការកាត់បន្ថយខេត្ត និងស្ថាប័នរដ្ឋមួយចំនួនរបស់វៀតណាមដើម្បីសម្រេចបំណងទាំងនេះ

យុទ្ធនាការកាត់បន្ថយខេត្ត និងស្ថាប័នរដ្ឋមួយចំនួនរបស់វៀតណាមដើម្បីសម្រេចបំណងទាំងនេះ

75
0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមមានគម្រោងកាត់បន្ថយខេត្ត និងស្ថាប័នរដ្ឋនៅតាមបណ្តាខេត្ត ចំនួនពាក់កណ្តាល ឬស្មើ៥០% ព្រមទាំងកាត់បន្ថយមន្ត្រីធ្វើការនៅមូលដ្ឋានចាប់ពី៦០% ទៅ៧០% តាមផែនការកំណែទម្រង់ដែលមានទិសដៅកាត់បន្ថយការចំណាយថវិការាប់លានដុល្លាររបស់រដ្ឋាភិបាល ខណៈវៀតណាមទើបកាត់បន្ថយក្រសួងនាពេលថ្មីៗនេះ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFD_Yc7gyewMewIMPZzAS9loSiJPT76jiI6wrEolG6z2QbslEN2oukznBdZeeVUE3tkhOQeP2AB1rVv5eiZTpzH61UQI-AWT4tKOAPWK4gLf01nkakJDjKcf8FIO6WjiDAbbQQd5BY9gEcr1KLFrpW26odafh2Yth_15sOt6CH9eO0CtTlDiyU0w3XCxq6/s880/image_2025-03-27_13-51-12%20(2).png

កាលពីខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាវៀតណាមបានអនុម័បង្កើតផែនការកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងប្រទេស រួមទាំងការរំលាយស្ថាប័នរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារស្រដៀងគ្នា ឱ្យក្លាយជាស្ថាប័នតែមួយ ។ ការកាត់បន្ថយចំនួនក្រសួង, ស្ថាប័នតាមបណ្តាខេត្ត និងចំនួនខេត្ត គឺក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការ, កាត់បន្ថយការចំណាយថវិការាប់លានដុល្លាររបស់រដ្ឋាភិបាល និងជំរុញសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKoNM5urOSEM_-yCtpEFx_UsTnaYxTWUHHBNlwyBnOZpncOg3lN6qydEvQ2xjOS_kIq4OsCkCRlpGiiY3Ld0oS_1A7t4R8dMBUqPN1DV4dtzfmAvXe8VWj_TLQyHJQdK6kcqHdihMRLFfc4yuTkuGW-wK7AgvipWqF2VgXgYCvLA2TqFN85qg7vnaMuN5n/s1080/image_2025-03-27_13-51-12.png
តាមសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គឺលោកស្រី Pham Thi Thanh Tra រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា គម្រោងកាត់បន្ថយចំនួនខេត្ត និងស្ថាប័នរដ្ឋតាមបណ្តាខេត្ត គឺធ្វើឡើងនៅមុនខែសីហា ឆ្នាំ២០២៥ ។ វាធ្វើឱ្យក្រសួង និងស្ថាប័នផ្សេងៗរបស់រដ្ឋ នឹងកាត់បន្ថយពី៣០ស្ថាប័ន មកនៅត្រឹមតែ២២ស្ថាប័ន ។ រីឯមន្ត្រីធ្វើការនៅមូលដ្ឋាន ម្នាក់ក្នុងចំណោម៥នាក់ នឹងត្រូវបញ្ឈប់ពីការងារ នារយៈពេល៥ឆ្នាំខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieuww5DaHM3SXwGUyWn8rQ91nbqIHy2Bt-aSqdY60KBM0y8-z1oIKIMX1QH5PoYp1ZK1n7IWRJGb_EyyPb5I3c9xe5hOQdWJZMHiBMEur-k3Mn1mpd1MK21UYWJlHLIaI0XNSYVYA2t0E_SCNx0b3vi5r3QKs49Xi0r6pzeAsiq0cFQyEbchyphenhyphenmM9YXN4qt/s1280/photo_2025-03-27_10-33-34%20(4).jpg

វៀតណាមមានមន្ត្រីរាជការសរុបជិត២លាននាក់ បើគិតត្រឹមឆ្នាំ២០២២ ហើយរដ្ឋាភិបាលវៀតណាមប្រកាសថា នឹងបញ្ឈប់ការងារមន្ត្រីរាជការ ចំនួន១សែននាក់ ឬស្នើឱ្យពួកគេចូលនិវត្តន៍ពីការងារមុនអាយុ ដើម្បីឱ្យស្របតាមផែនការកំណែទម្រង់ ។ រហូតមកដល់ខែមីនា ឆ្នាំ២០២៥ រដ្ឋាភិបាលវៀតណាមបានឱ្យមន្ត្រីរាជការចូលនិវត្តន៍មុនអាយុ ស្មើជាង២ម៉ឺន២ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6yVGkzULEOvE0N4hlY2hp85ZqwICS4NYUGkwsrEPhfenZl0KbrqTEQgqOrNIXOcXLcU56qhx3kkguIz7RibFqaPR31TJ-UbEkkR03eGY9TcDYHR280yzOqxCH0FYmapHdYIATBHYh3b0aHKqmXigDIRPYA80CvMJER35gvAYBSs6onIklxOs5y4baCwK3/s1280/photo_2025-03-27_10-33-34.jpg

មតិមួយចំនួនបារម្ភថា ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលវៀតណាមអាចបង្កភាពចលាចលរយៈពេលខ្លី និងកើតបញ្ហាផ្សេងៗក្នុងស្ថាប័នរដ្ឋតាមបណ្តាខេត្ត ព្រមទាំងដំណើរការងារក្នុងស្ថាប័នរដ្ឋនឹងយឺតយ៉ាវ ដោយសាររដ្ឋាភិបាលកាត់បន្ថយមន្ត្រីរាជការ ។ ប៉ុន្តែមន្ត្រីក្រសួងការបរទេសវៀតណាមឱ្យដឹងថា កំណែទម្រង់នេះនឹងគ្មានផលប៉ះពាល់ចំពោះការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeKpWoYXV9gdR7Q1DpZ__kYCpZTGEzrIZvBNJFx5pYDFagDJr8neDol38pyX-vY9adl816Q_MMqfqfhwuQRo4tT4UOK8N1mcSe5Ee4jf7FLLKcnQVt4BGBqQtu48y_xqLox6yapTvUkAU_YaPOI4Fjl9Gb0z3WDLesNicTMHukLxhIjVRmY_m8RS6xlFjL/s700/photo_2025-03-27_10-33-34%20(3).jpg

ប្រទេសវៀតណាមដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្ត បានបែងចែកខេត្តជា៦៣ខេត្ត ហើយវៀតណាមមានអង្គភាពរដ្ឋបាលថ្នាក់ស្រុកប្រមាណ៧០០អង្គភាព និងអង្គភាពរដ្ឋបាលថ្នាក់ឃុំ ជាង១ម៉ឺនអង្គភាព ។ ប៉ុន្តែពុំទាន់មានការប្រកាសជាផ្លូវការថា តើរដ្ឋាភិបាលវៀតណាមនឹងកាត់បន្ថយ ឬរួមបញ្ចូលខេត្តនៅពេលណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPCtiAus9jxWmdhJlbLQE5Od4lXREpMkiewfd1JEAxHEEgrI_ERJORUkupTw0MWGZXRD_IXO_7xF0RK4y_-nxPe8tdfRPwFCbgIL1J4p8Kw8xcDuTPrtmcQcU5HmQEl0YDKd7r8ZFzq_OYekB4w1xeIG96L5zG9YuhnNznXxzov7u0gp3apExKJ7yFHXOd/s1200/photo_2025-03-27_10-33-34%20(2).jpg

លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីខែធ្នូ ឆ្នាំ២០២៤ ថា ស្ថាប័នរដ្ឋពុំគួរក្លាយជាកន្លែងរបស់មន្ត្រីរាជការគ្មានសមត្ថភាព បើយើងចង់បានសុខភាពរាងកាយរឹងមាំ ពេលខ្លះ យើងត្រូវតែលេបថ្នាំល្វីង និងអត់ធ្មត់ជាមួយការឈឺចាប់ដើម្បីកម្ចាត់សាច់មិនល្អ ៕