ឆ្លើយបតទៅកំណើនភ្ញៀវទេសចរ មកកម្សាន្តក្រុងកំពតកាន់តែកើនឡើង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បាននឹងកំពុងរៀបតំបន់ទេសចរណ៍ថ្មី មានឈ្មោះថា “វិថីអាហាររចនាបទខ្មែរ” ដែលមានរំលេចវប្បធម៌ប្រពៃណីជាតិ។.png)
វិថីអាហារនេះ មានទីតាំងចាប់ពីផ្សារក្រណាត់ រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត ដែលត្រូវបានរៀបចំឡើង ដើម្បីកែលម្អសោភ័ណភាពក្នុងក្រុងឱ្យបានស្អាត។
ការបង្កើត”វិថីអាហារដែលមានរចនាបទខ្មែរ” ដើម្បីទាក់ទាញ ភ្ញៀវទេសចរបន្ថែម ក៏ដូចជាបង្កើនប្រាក់ចំណូល ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍ផងដែរ។
បើតាមរដ្ឋបាលខេត្តកំពត វិថីអាហារនេះ នឹងចាប់ផ្តើមសាងសង់នៅរយៈពេលដ៏ខ្លីខាងមុខនេះ ដោយតម្រូវឱ្យអាជីវករដែលលក់ដូរទាំងអស់ស្លៀកពាក់តាមបែបប្រពៃណីជាតិ ដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ដ៏ផូរផងរបស់ខ្មែរទៅកាន់ភ្ញៀវទេសចរបរទេស ពិសេសជាគម្រូដល់យុវជនជំនាន់ក្រោយ។
គួរបញ្ជាក់ថា ខេត្តកំពត បាននឹងកំពុងក្លាយជាខេត្តឈានមុខគេមួយនៅក្នុងប្រទេស ក្រោយពីបានបង្កើតតំបន់ទេសចរណ៍កែច្នៃជាច្រើន៕










