Home ព័ត៌មានអន្តរជាតិ Trump បញ្ជាឱ្យទម្លាក់រូបគំនូរលោកចេញពីជញ្ជាំងអគារ Capitol និងថាវិចិត្រករមានស្នាដៃអន់

Trump បញ្ជាឱ្យទម្លាក់រូបគំនូរលោកចេញពីជញ្ជាំងអគារ Capitol និងថាវិចិត្រករមានស្នាដៃអន់

466
0

សហរដ្ឋអាមេរិក ៖ រូបគំនូររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេបំពាក់នៅលើជញ្ជាំងអគារ Capitol រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក ព្រមជាមួយរូបគំនូរអតីតប្រធានាធិបតីអាមេរិកជាច្រើនរូបទៀត ប៉ុន្តែលោក Trump បែរជាពុំសប្បាយចិត្តនឹងរូបគំនូររបស់ខ្លួនទៅវិញ ។ លោកក៏បញ្ជាឱ្យអភិបាលរដ្ឋខូឡូរ៉ាដូ ទម្លាក់រូបគំនូរលោកចុះ ដោយសារវាអាក្រ.ក់ ខ្លាំងជាងរូបពិត លោកពុំអាចទទួលយកបានទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqM-sTnSxjy2Rb-tzKvQLaDcTlTLXJE8hDKLTwjTNmD8s0ZmqDBJ6gErXnaGBFsz43KJ3yFPd_4cgjye0kTsw1Op6aksPysc-k-0fcgOTIN8ubzApxwLvcEvQO5SF6ShdLB2QxBIxapdY44qZHnljsK5i7NG2TWBD8-LCzwDo-9Vwk6RevZ7yYmSnAA-4p/s1500/image_2025-03-27_08-44-12.png
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លោក Trump និយាយថា រូបគំនូររបស់លោកនៅរដ្ឋខូឡូរ៉ាដូ ពិតជាអាក្រក់មើលជាងរូបភាពពិត អ្នកគូររូបនេះមានចេតនាធ្វើឱ្យវាអាក្រក់ ហើយសូម្បីតែខ្លួនលោក ក៏ពុំអាចទទួលយកបានដែរ លោកពុំធ្លាប់ឃើញរូបបែបនេះពីមុនមកទេ ។ រូបគំនូររបស់លោក គឺជាស្នាដៃរបស់វិចិត្រករឈ្មោះ សារ៉ា ប៊តមេន ដែលលោកស្រីបានគូររូបលោក Trump តាំងពីឆ្នាំ២០១៩ ។ ក្រៅពីរូបគំនូរលោក Trump លោកស្រីក៏បានគូររូបអតីតប្រធានាធិបតីអាមេរិកជាច្រើនទៀតបំពាក់លើជញ្ជាំងអគារ Capitol រដ្ឋខូឡូរ៉ាដូ ដូចជា ៖ លោក បារ៉ាក់ អូបាម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipo77pAz7Bb6TCzgFZ58TLUQacxhmn4QeMnDvqH5iHWr2TzbH_XanXVessc-qJxRHL3VJfnam60KbHRgrFhKqlQAgKWbU088t91H2kPr2BcZ8uzDi7-Ht9Fiat0B9lasdjwCZB-tFlzZN1YIYmW0Ms_aQiENYYqjw8IKiQ3woW4NKGtHMtfFvvPYhDxSBf/s2048/image_2025-03-27_08-44-11.png

លោក Trump និយាយថា រូបគំនូររបស់លោក បារ៉ាក់ អូបាម៉ា មើលទៅល្អណាស់ បើធៀបនឹងរូបរបស់លោក ពីព្រោះរូបលោកអាក្រក់មើលខ្លាំងណាស់ ។ អ្នកស្រី សារ៉ា ប៊តមេន ជាវិចិត្រករគូររូបបានបាត់បង់ថ្វៃដៃ ដោយសារអ្នកស្រីមានអាយុកាន់តែច្រើន ទើបលោកបញ្ជាឱ្យអភិបាលរដ្ឋខូឡូរ៉ាដូ ទម្លាក់រូបលោកចុះជាបន្ទាន់ ។ អភិបាលរដ្ឋខូឡូរ៉ាដូ គួរតែមានអារម្មណ៍ខ្មាស់អៀនចំពោះទង្វើរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatPFGk4tX-vlljbR9cRw0B2b_QcMHgc84EOkcCg5RwW5jgT30-1NKfWjzcxwLY6TOAqojN_fYNnt99GrDdZLxaxr8oIJDq5m0wIULyEaIq2G9wlJQ697DG-C9CnwynUGC07D5DGJPzAZvhLg17pphq0SxkUeLhdezv1sbWg-NMkZmxzVK8EApDQ53Y6Us/s2000/image_2025-03-27_08-44-09%20(2).png
លោក Trump ថែមទាំងបានសរសេរក្នុងបណ្តាញសង្គមអំពីរូបគំនូរថា គ្មានអ្នកណាចូលចិត្តរូបមិនល្អរបស់ខ្លួនទេ ហើយលោកពុំចង់ដាក់រូបគំនូរលោកលើជញ្ជាំងអគារ Capitol ជាមួយអតីតប្រធានាធិបតីអាមេរិកផ្សេងទៀតទេ ។ ក្រោយពីលោកបញ្ជាឱ្យអភិបាលរដ្ឋខូឡូរ៉ាដូ ទម្លាក់រូបលោកចុះ ធ្វើឱ្យពលរដ្ឋអាមេរិកជាច្រើននាក់នាំគ្នាមកទស្សនា និងថតរូបគំនូររបស់លោក មុនពេលទម្លាក់ចុះ ។ រូបលោក Trump ដែលគេដោះចេញពីជញ្ជាំងអគារ Capitol រដ្ឋខូឡូរ៉ាដូ គឺនឹងយកទៅដាក់នៅកន្លែងសមរម្យមួយ ហើយរង់ចាំការបញ្ជាពីលោក នាពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj08vTHv1VbsoDUGRvpDhqAvBKsb0exhW7d_4q64g_k0BdY4M4JOr7xLRjhZSoF-MFjd8K9zoQK6ESVUGaYn4Ach10pznx6JwilIZ4elI0oz1UbVrq15gBc3bAY4l4LkpZbCAkECOa9Ut6j2OXdHmiQVFfL_mya-xHaZFW9LvMUF1FwVuqmSV8X5O88GaK0/s599/image_2025-03-27_08-44-09.png

ចំណែកលោកស្រី សារ៉ា ប៊តមេន ជាវិចិត្រករគូររូបលោក Trump ពុំបាននិយាយអ្វីទេ ពាក់ព័ន្ធនឹងលោក Trump រិះគន់ថា ថ្វីដៃគូររូបអន់ខ្លាំង ។ ប៉ុន្តែលោកស្រីធ្លាប់និយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយនាពេលកន្លងមកថា វាមានសារៈសំខាន់ណាស់ ដែលរូបគំនូររបស់លោក បារ៉ាក់ អូបាម៉ា និងរូបលោក Trump ពាក់ព័ន្ធនឹងរឿងនយោបាយ ៕