Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលចិនរឹតបន្តឹងការបង្ហោះអួ.តទ្រព្យសម្បត្តិ និងជីវិតហ៊ឺហារក្នុងបណ្តាញសង្គម

រដ្ឋាភិបាលចិនរឹតបន្តឹងការបង្ហោះអួ.តទ្រព្យសម្បត្តិ និងជីវិតហ៊ឺហារក្នុងបណ្តាញសង្គម

51
0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលចិនបានហាមពលរដ្ឋបង្ហោះអួ.តទ្រព្យសម្បត្តិហូរហៀរក្នុងបណ្តាញសង្គម និងបិទគណនី Influencer ជាង៤ពាន់នាក់ ដោយសារបង្ហាញពីទ្រព្យសម្បត្តិ និងការរស់នៅហ៊ឺហារលើគំនរមាសប្រាក់ក្នុងបណ្តាញសង្គម ។ ការហាមឃាត់ពលរដ្ឋរបស់រដ្ឋាភិបាលចិន គឺក្នុងគោលបំណងកាត់បន្ថយគម្លាតសង្គម និងគម្លាតប្រាក់ចំណូលពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvVeaWbXJZoBadA1Axwtt6gpOZ7OfvdvBVlCpBokqs7ibaKOIFrTk7IXBKZBBFAMWPeu_ffNFnJOv-byl_rL1XalNGEuh6WQpiuugvG2_XMPZGcqzV_R7gEAL7qg_2p_dJoShj5DVAL4QW72LCeyvIaGHKMFFb2g9WrZMeMTbuFMahCoRi0FtEpY5hcdE0/s1200/image_2025-03-26_09-32-54.png
សារព័ត៌មាន South China Morning រាយការណ៍ថា កន្លងមក រដ្ឋាភិបាលចិនបានបិទគណនី Influencer ឬបុគ្គលល្បីល្បាញក្នុងបណ្តាញសង្គមចំ នួន៣នាក់ ដែលមានអ្នកតាមដានរាប់លាននាក់ ពីព្រោះគណនីទាំងនេះតែងតែបង្កើតមាតិកាអួតទ្រព្យសម្បត្តិសម្បូរបែបរបស់ខ្លួន ។ Influencer ទាំងនេះថែមទាំងបង្ហោះពីជីវិតស៊ីវិល័យ ហ៊ឺហារក្នុងបណ្តាញសង្គម ដូចជា ៖ Weibo, Tencent, Douyin និង Xiaohongshu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNfnK0tQocyWEXBRJ2fmEjljnooGgkD86FEJsOQpRcMPMCA9bhYL_Q8ewk4xIyurdxAH6KKn5sJX_8LmDapz2b3zfc833ZNIpyXRa58Dz4kvwjRXhpJyhjRGPSKh-SXhyphenhypheneYat0XQZlKFCu4ajGdSkfadyuL3P9Zm-0D4bZVUOsxen4LVaF2Bnc1QcrguOm/s2000/image_2025-03-26_09-32-55.png

ការបង្ហោះពីទ្រព្យសម្បត្តិ លុយកាក់ និងមាសប្រាក់ ដើម្បីក្លាយជាតារាល្បី ឬអយដលក្នុងបណ្តាញសង្គមនឹងត្រូវបញ្ចប់ ក្រោយពីរដ្ឋាភិបាលចិនបញ្ជាឱ្យបិទបណ្តាញសង្គមទាំងអស់របស់ Influencer ទាំង៣រូប ព្រមទាំងហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម ។ លើសពីនេះ គណនីបណ្តាញសង្គមរបស់ Influencer ចិនជាច្រើននាក់ទៀតត្រូវបានបិទចោលទាំងអស់ ដោយសារពួកគេបង្ហោះរូបភាពពីជីវិតរស់នៅលើគំនរមាសប្រាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxM6Be74gBBcSe4aJtk1_P2wUHtd-I_8zGR0GxVUuVBigjnDzdeYLmJeKw3yR-OM4rB7hfDnR0ne6qXVZxPIak6Hwkw5D90kefxECoId8st2D97HvS5BJtXvjkeEPM7ZjY50COgJCGDAmDrPjPedtkisRbOVPmMZ8IKSqd-pqK048bh0i6T95qE5n2oua1/s625/image_2025-03-26_09-32-56%20(2).png
រដ្ឋាភិបាលចិនបានចេញវិធានការគ្រប់គ្រងការបង្ហោះទ្រព្យសម្បត្តិក្នុងបណ្តាញសង្គម គឺក្នុងគោលបំណងកាត់បន្ថយគម្លាតសង្គម និងគម្លាតប្រាក់ចំណូល ។ វិធានការនេះពុំបានបញ្ជាក់ថា «ហាមពលរដ្ឋអួតទ្រព្យសម្បត្តិ» ទេ ប៉ុន្តែវាជាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការបង្ហោះខ្លឹមសារពុំសមរម្យក្នុងបណ្តាញសង្គមនានា ដូចជា ៖ Weibo, Douyin និង Xiaohongshu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEj_K9Zx8LImqnNfK0O0Cf1cYLmInEdpBjli-mP7DXTQUkZgq-U2zoF4Es5w-Y8xDlCwa99lHfvcN8gQi7tFJkxyd6g3b1jbEXP50FUS-N-XrPAtgEI0giHUEK6h27-wmn2f1sDO2Yc5TQSVztXPjXF1KKTcsrhoy1k1f5quk2luutnpXrXVsGxRw9n_4H/s1178/image_2025-03-26_09-32-56.png

បច្ចុប្បន្ន រដ្ឋាភិបាលចិនបានលុបចោលការបង្ហោះអួតទ្រព្យសម្បត្តិ និងបង្ហោះខ្លឹមសារពុំសមរម្យ រហូតដល់ជាង៦ម៉ឺនមាតិកា, បិទការផ្សាយផ្ទាល់ ១,១៧៤លើក និងបិទគណនី Influencer ជាង៤ពាន់នាក់ ។ រីឯកម្មវិធី Weibo បានលុបចោលការបង្ហោះខ្លឹមសារពុំសមរម្យ រហូតដល់ជាង១,១០០មាតិកា ខណៈកម្មវិធី Douyin និង Xiaohongshu ក៏បានលុបចោលការបង្ហោះខ្លឹមសារពុំសមរម្យជាច្រើន និងលុបគណនីអ្នកប្រើប្រាស់ផងដែរ ៕