Home ព័ត៌មានអន្តរជាតិ រថយន្តដែលវែងជាងគេបំផុតនៅលើពិភពលោក គឺវាវែងជាងរថយន្តកុងទឺន័រ ថែមទាំងអាចឱ្យឧទ្ធម្ភាគចក្រចុះចតពីលើបាន និងមានលក្ខណៈពិសេសៗដែលយើងមិនធ្លាប់គិតដល់

រថយន្តដែលវែងជាងគេបំផុតនៅលើពិភពលោក គឺវាវែងជាងរថយន្តកុងទឺន័រ ថែមទាំងអាចឱ្យឧទ្ធម្ភាគចក្រចុះចតពីលើបាន និងមានលក្ខណៈពិសេសៗដែលយើងមិនធ្លាប់គិតដល់

117
0

សហរដ្ឋអាមេរិក ៖ American Dream គឺជារថយន្តវែងជាងគេបំផុតលើពិភពលោក វាមានបណ្តោយវែងជាងរថយន្តកុងទឺន័រដែលកំពុងតែបើកបរតាមដងផ្លូវយើងទៅទៀត ហើយអ្វីដែលអស្ចារ្យ គឺមិនត្រឹមតែបណ្តោយនៃតួរថយន្តប៉ុណ្ណោះទេ ការរចនាតុបតែងក្នុងរថយន្តកាន់តែទំនើបអស្ចារ្យ ដែលយើងមិនធ្លាប់គិតដល់ ។ នៅក្នុងរថយន្តនេះមានស្ទើរគ្រប់អ្វីៗដែលផ្ទះល្មមៗមិនអាចមាន ទើបរថយន្ត American Dream មួយនេះត្រូវបានទទួលស្គាល់ និងកត់ត្រាដោយ Guinness World Record ថា ជារថយន្តវែងនិងទំនើបជាងគេ នៅលើពិភពលោកយើងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyszNDt96Hw5vf1DFhE4s5QInovAq-WQuV6vSIWTgaWtw8ZxlV7d017RlqFAoVla9bR3-EAXXPEg4XgQ6KC76EtOmUX5YyJrygRC8rth1h9B3YLvYXG4tCkDrp5K9jrk6UvJUoMELkGpy6uVc2dN6x-RIPWqoxSaDi8PXY8eM7rm1Jbs1uDgqp-J6lMSF/s1280/image_2025-03-17_08-36-57.png
រថយន្តឈ្មោះ «American Dream» ម៉ាក Limousine ត្រូវបានកត់ត្រាក្នុង Guinness World Record ថា គឺជារថយន្តវែងជាងគេបំផុតលើពិភពលោក និងវែងខ្លាំងអាចឱ្យឧទ្ធម្ភាគចក្រចុះចតពីលើបាន ។ វាមានប្រវែងរហូតដល់ជាង៣០ម៉ែត្រ និងអាចដឹកមនុស្សចំនួន៧៥នាក់ ដែលផ្នែកខាងក្នុងរថយន្តមានកន្លែងជប់លៀង អាងងូតទឹកក្តៅ និងកន្លែងវាយកូនហ្គោល ។ វាជារថយន្តចាស់ផលិតតាំងពីឆ្នាំ១៩៨៦ ប៉ុន្តែត្រូវបានម្ចាស់ថ្មីកែច្នៃឱ្យក្លាយជារថយន្តទំនើប និងពង្រីកប្រវែងរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjYcVf9wdF5BXyIAYvSWltgehrxWOCicyVtiZ1aXvHeot8IMP4xs6w8cNfyc2N5S5_PdPq-KeLjR9Fm-BJNUEkm3crFK62Oei6kU2gecYT0OKPbghNJ7XoPea_SDBDTQDn2UlCG-82wqqAGtzcRoTt91sNKLOTUGYkYeoSiOL__Exo3jYTjRr9exDZXyU5/s1718/image_2025-03-17_08-36-58.png

ផ្នែកខាងក្នុងរថយន្តត្រូវបានដោះកៅអីអង្គុយចេញទាំងអស់ដើ ម្បីឱ្យមានទីធ្លាធំទូលាយសម្រាប់អ្នកដំណើរជួបជុំគ្នាជប់លៀងយ៉ាងសប្បាយ ហើយថែមទាំងមានទូរទស្សន៍ ទូរទឹកកក ប្រព័ន្ធទូរស័ព្ទ និងឧបករណ៍តន្ត្រីផ្សេងៗ ។ រីឯផ្នែកខាងក្រោយរបស់រថយន្តវិញ គឺមានអាងសម្រាប់ងូតទឹកក្តៅ, កន្លែងវាយកូនហ្គោល ព្រមទាំងកន្លែងចតឧទ្ធម្ភាគចក្រ ដែលអាចទទួលទម្ងន់រហូតដល់២,២៧០គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTkx9v6OApiCcMatU_ULr7DSHD-nB3hLvARdU679E_R5pTb-T2RICU2sovHEZYccT33kolqy6B1PuTma9GCX54AOw94JtaV-xrxo5Uau4u6dtUdg3_cqnnAtKc2hSnQ4B6zeeeqHkvT_p6G42WX3L8IXRR2Ai7tFGDnSGbPLg2Mu1l7TipODlFoObH_bmM/s1920/image_2025-03-17_08-37-00.png

ចំណែកប្រវត្តិរថយន្ត American Dream គឺត្រូវបានផលិតឡើងតាំងពីឆ្នាំ១៩៨៦ មកម៉្លេះ ដោយជនជាតិអាមេរិកឈ្មោះ Jay Ohrberg គឺជាអ្នកប្រមូលរថយន្តចាស់ៗ និងអ្នកកែច្នៃរថយន្តឱ្យមានរូបរាងពិសេសសម្រាប់ប្រើប្រាស់ក្នុងការថតភាពយន្ត និងបង្ហាញក្នុងកម្មវិធីទូរទស្សន៍ ។ ក្រោយពីរថយន្តនេះបានបង្ហាញរូបរាងក្នុងភាពយន្តមួយចំនួន វាក៏ត្រូវបានគេឈប់ប្រើប្រាស់ និងបញ្ចូលក្នុងឃ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។ រហូតដល់ឆ្នាំ២០១៩ គេក៏បានយកវាមកដេញថ្លៃ និងលក់ឱ្យលោក Michael Dezer ជាម្ចាស់សារមន្ទីររថយន្ត និងសួនកម្សាន្ត Dezerland Park Orlando នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ8PHaCuAUsIyABbrsJi-OF4CtlyH4Au1p4seCS1suOQWgc46pgIGTA1sszqhpPiYPVYAFldP4ifnVsgTE3jrX4fvDcl0hBEIFSUZ-wHVrcnLOuw3rY-mt3Qnq3EO4KLXJYFVBhbUAnaY0nr0OchhTgytQr2CMVz2_oxzCV6E05-Li4YDOGVVR2OBdWy2F/s1920/image_2025-03-17_08-37-01%20(2).png

បន្ទាប់ពីបានទិញរថយន្តចាស់ លោក Michael Dezer ក៏បានជួសជុលរថយន្តនេះអស់រយៈពេលជាង២ឆ្នាំ និងចំណាយប្រាក់អស់ចំនួន២៥ម៉ឺនដុល្លារអាមេរិក ដើម្បីឱ្យវាដំណើរការគ្រឿងម៉ាស៊ីន និងអាចបើកបរឡើងវិញ ព្រមទាំងពង្រីកប្រវែងរថយន្តថែមទៀត ។ លោកបានតាំងចិត្តកែច្នៃរថយន្តចាស់ម៉ាក Limousine ឱ្យក្លាយជារថយន្តប្រណីត និងវែងបំផុត ហើយត្រូវបាន Guinness World Record កត់ត្រាថា វាជារថយន្តវែងបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL990Q_iApMrZXxINnyslsfp7DjOb9dVZt5OdT49ObPS5L5jr5Mzac3Zk6YPg0qCKJD2dG3_ROyX8JrVPdRou62LsiPcAmB8tNyILXd6zXX8EGJbaa4UKvrr_jl0Q6T1b-wfsJ3AyrmcaqMNhfZAEltWxcLAfjMAvUqnCb0W65Wbr6maDqDcBicr5THZbi/s1080/image_2025-03-17_08-37-01.png

ក្រៅពីនេះ រថយន្ត American Dream ក៏ត្រូវបានយកទៅបង្ហាញក្នុងសារមន្ទីររថយន្ត Dezerland Park នៅទីក្រុង Orlando រដ្ឋផ្លរីដា ផងដែរ ដើម្បីឱ្យមនុស្សទូទៅបានទស្សនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE2aOLyfqpipz1m86srpgTjyHXceAy3GMzCBf7gKq9kPhEfAJMNa6645BEdn9fQcDqefL0FmI7jIkKrSUFPa4nZfti6pkBJcPbaCkVzvJ4WxX6vvOc7KDvMnbovfhqN8tovnW46gJTRs_6WB5t0Iu8IKiHrroeDRr2FTi5_umot3uyP3MA97j8kAKnE0ZQ/s2212/image_2025-03-17_08-37-03.png

តើអ្នកយល់យ៉ាងណាដែរ ប្រសិនបើនៅកម្ពុជាយើងមានអ្នកចង់បាន តើយើងអាចកែច្នៃរថយន្តធម្មតាៗទៅជារថយន្តដែលទំនើបវែងជាងនេះ ជាមួយតម្លៃសមរម្យ តើលោកអ្នកនឹងទិញប្រើដែរឬទេ ពីព្រោះស្តាប់ទៅ កម្ពុជាយើងក៏មិនខ្វះអ្នកជំនាញកែច្នៃរថយន្តដែរ ។ បើអ្នកចង់បាន អាចបញ្ចេញមតិនៅខាងក្រោមដើម្បីលើកទឹកចិត្តឱ្យជាងមានជំនាញ ហើយសង្ឃឹមថា នឹងផលិតវាឡើង ក្រោមស្នាដៃកូនខ្មែរ ៕