Home ព័ត៌មានអន្តរជាតិ តៃវ៉ាន់ប្រាប់ពលរដ្ឋរស់នៅក្រៅប្រទេស ឬធ្វើដំណើរទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជិតស្និទ្ធជាមួយចិន ឱ្យប្រយ័ត្នខ្លួន

តៃវ៉ាន់ប្រាប់ពលរដ្ឋរស់នៅក្រៅប្រទេស ឬធ្វើដំណើរទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជិតស្និទ្ធជាមួយចិន ឱ្យប្រយ័ត្នខ្លួន

53
0

តៃវ៉ាន់ ៖ ក្រសួងការបរទេសតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីដាស់តឿនពលរដ្ឋរបស់ខ្លួនរស់នៅក្រៅប្រទេស ឬធ្វើដំណើរទៅបណ្តាប្រទេសជិតស្និទ្ធជាមួយចិន គឺត្រូវប្រយ័ត្នខ្លួន ឬប្រយ័ត្នរងការគំរា.មពីចិន ឬអាជ្ញាធរចិនចាប់សួរចម្លើយយកទៅកាត់ទោ.ស ជាពិសេស ក្រុមនិស្សិតតៃវ៉ាន់ និងក្រុមសកម្មជនដែលប្រឆាំងនឹងគោលនយោបាយដាក់បញ្ចូលតៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMk3186s0Pk_1O8b4xMd0eD7wwJNUm6b_EJo0lJQxqOUJOOIb_JUXtUB4j_LEglOU7ROXoupxjx4DqIaJ6RS1_X__KzlAUzL4bK1-JG0yWlMHjq-kNeTJWL8oT-i2Zh2tKX6vBPjkDy9nAjIof1__Oroubuy6NSFAEyUSl_V6O3t-zT3h12Jqu_QZDyzfD/s1440/image_2025-03-15_09-08-35%20(2).png

កាសែត Taipei Times របស់តៃវ៉ាន់បានរាយការណ៍ដោយយោងតាមសេចក្តីថ្លែងការណ៍ជាផ្លូវការថា នាពេលថ្មីៗនេះ រដ្ឋាភិបាលតៃវ៉ាន់បានដាស់តឿនពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នការពារសុវត្ថិភាពឱ្យខ្លាំង ពេលធ្វើដំណើរទៅបណ្តាប្រទេសជាមិត្តរបស់ចិន ដូចជា ៖ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងក្រុមប្រទេសនៅទ្វីបអាហ្វ្រិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaz_HoggVNquTLxu_ioCAgtgCw1CQ6c6c2WtAPJkhe6pXlDarmsTdyVfNZ4Xc68F3d0CI1xnvB6TXTBKBI3RVbTFKFFoAG3lU-23vfxlU_TYZyfPc5NVywbABt8RtAKEWGS3IREZIl-3ktzKk67TqyDuAZ-AHn-xwbKXM2DfsMl7SJlwqc4odQ9ht87Npk/s1090/image_2025-03-15_09-08-34.png

ការដាស់តឿនពលរដ្ឋរបស់រដ្ឋាភិបាលតៃវ៉ាន់ គឺក្រោយពីរដ្ឋាភិបាលចិនបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យឯកសារ ចំនួន២២ច្បាប់ តាំងពីខែមិថុនា ឆ្នាំ២០២៤ ដើម្បីឱ្យតុលាការចិនកាត់ទោសប្រហារជីវិតក្រុមសកម្មជនទាមទារឯករាជ្យឱ្យតៃវ៉ាន់ ហើយចុងចោទពុំចាំបាច់បង្ហាញខ្លួននៅបន្ទប់សវនាការ ។ រដ្ឋាភិបាលចិនក៏បានអនុវត្តតាមឯកសារទាំង២២ច្បាប់ នៅបណ្តាប្រទេសជាមិត្តរបស់ចិនផងដែរ តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីធ្វើកិច្ចប្រជុំសម្ងាត់ ២ថ្ងៃ រវាងភ្នាក់ងារសន្តិសុខចិន និងទីប្រឹក្សាជិតស្និទ្ធបំផុតជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ព្រមទាំងសមាជិកគណៈកម្មការនយោបាយគណបក្សកុម្មុយនិស្តចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGSSg2HvK8MhQXZnUDPlHhqU6jGAvMyLAvR6uQdLOD1cY2UWq9xCeYdA9UUioy4f5XF9_JJKKCwzEj3sJU4QIWaRDEK3kouLVeuw7U4ZbspvwlSIUs-rtN-5nk1UShnDCJhrlcZuruswJOmb2ie9WxVGHa8mOrIoJmKZtD2iMLJX9E2AJQfs2Atl4izOUg/s1200/image_2025-03-15_09-08-35.png
ស្ថានទូត និងស្ថានីយប៉ូលិសចិននៅបណ្តាប្រទេសជិតស្និទ្ធជាមួយចិន នឹងបំពេញតួនាទីជំនួសរដ្ឋាភិបាលចិន ដើម្បីអនុវត្តតាមឯកសារទាំង២២ច្បាប់ ។ ហេតុនេះ តៃវ៉ាន់ចាំបាច់ត្រូវតែដាស់តឿនពលរដ្ឋដែលរស់នៅក្រៅប្រទេស ឬធ្វើដំណើរទៅបណ្តាប្រទេសជិតស្និទ្ធជាមួយចិន ឱ្យប្រយ័ត្នខ្លួន ។ រដ្ឋាភិបាលតៃវ៉ាន់បានដាស់តឿនពលរដ្ឋ កម្រិតពណ៌លឿង (គួរប្រុងប្រយ័ត្ន) និងកម្រិតពណ៌ទឹកក្រូច (គួរប្រយ័ត្នឱ្យខ្លាំង) ពេលធ្វើដំណើរទៅទីក្រុងហុងកុង និងម៉ាកាវ ។ រីឯពលរដ្ឋតៃវ៉ាន់ធ្វើដំណើរទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ទទួលការដាស់តឿនពីរដ្ឋាភិបាលដែរ ក្នុងកម្រិតពណ៌ទឹកក្រូច ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdlv9fRi4CsWFLRw1BDI7m91Oql_TQztoVAooaRLNtC1-8vra-Jlv7mv9puk-MxjAiUrbL9s0Ppc1eXsiAgvLmHgeK_TNW00oMatL-P463zpSLtrxwNuVEgRFQtFJ7LUKo6iepFHZ7NkA_zXrPCsIxJxW0NIY8f-SaIaajI0qViyXgY6d7ViJFHUDKfiZ1/s900/image_2025-03-15_09-08-36.png