ប្រទេសចិន៖ នេះជាលើកទី ៣ ហើយដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានឈ្នះពានរង្វាន់ដ៏កំពូលនៅប្រទេសជប៉ុនសម្រាប់ឆ្នាំ ២ ឆ្នាំជាប់ៗគ្នា។ មានន័យថាលើកទី ១ ផលិតផលរបស់ម៉ាកយីហោនេះ គឺមិនបានជាប់ចំណាត់ថ្នាក់ទេ ប៉ុន្តែនៅលើកទី ២ និងលើកទី ៣ វិញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD បានឈ្នះពានរង្វាន់ប្រចាំឆ្នាំ ២០២៣ និង ២០២៤ នៅក្នុងប្រទេសជប៉ុន។

យោងតាមសារព័ត៌មានបរទេស CNC ដែលបានចុះផ្សាយកាលពីថ្ងទី៥ ខែមិនា ឆ្នាំ២០២៥ ថា BYD Seal បានឈរនៅចំណាត់ថ្នាក់លេខ ១ ជារថយន្តអគ្គិសនីល្អបំផុតនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៤ បន្ទាប់ពីម៉ូដែល Dolphin របស់ក្រុមហ៊ុនដែលបានផ្តល់កិត្តិយសក្នុងឆ្នាំ ២០២៣។ ជាមួយពិន្ទុ ១៩៥ ដែលបានយកឈ្នះម៉ូដែល Honda N-Van e: និង Hyundai loniq5N។
ដូច្នេះបច្ចុប្បន្នរថយន្ត BYD Seal ត្រូវបានគេចាត់ទុកថាជាម៉ូដែលល្អបំផុតទាំង ១០ របស់ប្រទេសជប៉ុន សម្រាប់ឆ្នាំ ២០២៤ និង ២០២៥។ យោងតាមលោក Liu Xueliang អ្នកគ្រប់គ្រងទូទៅនៃផ្នែកលក់ BYD អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានក្រុមហ៊ុន BYD Japan បានឱ្យដឹងថា BYD Seal បាននាំចូលទៅក្នុងប្រទេសជប៉ុននៅឆ្នាំ ២០២៤ ដោយមានប្រព័ន្ធបើកបរ កង់ក្រោយ និងប្រភេទកង់បួន។ អ្នករៀបចំពានរង្វាន់ EVsmart និងសារធារណជនជាច្រើនបានសរសើររថយន្តនេះថា “ជាឧស្សាហកម្មសម្រាប់រចនាបថ ការរចនាដ៏ស្រស់ស្អាត និងដំណើរការដ៏ទូលំទូលាយ។ .jpg)
លើសពីនេះពួកគេក៏សរសើរថា BYD Seal មិនត្រឹមតែបង្ហាញពីដំណើរការល្អឥតខ្ចោះនៃរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់ស្តង់ដារឧស្សាហកម្មជាមួយនឹងបទពិសោធន៍បើកបរដែលមានគុណភាពខ្ពស់របស់វាទៀតផង”។ BYD Seal មានប្រវែង ៤,៨០០ mm, ទទឹង ១,៨៧៥ mm, កម្ពស់ ១,៤៦០ mm និងមាន wheelbase ២,៩២០ mm គឺជារថយន្តទ្វារបួន។ ការរចនាគឺផ្អែកលើប្រធានបទ “រូបរាងរលោងនៃសត្វសមុទ្រហែលទឹកដោយសេរី”។ 
ម៉ូដែលនេះត្រូវបានបំពាក់ដោយកញ្ចប់ថ្ម ៨២.៥៦ kWh BYD Blade ហើយកំណែដ្រាយកង់ ៤ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៣.៨ វិនាទី និង ៥.៩ វិនាទីសម្រាប់កំណែដ្រាយកង់ក្រោយ។ នៅឆ្នាំនេះក្រុមហ៊ុនក៏គ្រោងនឹងដាក់លក់រថយន្ត Plug-in Hybrid ដំបូងរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ក៏ដូចជាម៉ូដែលថ្មីៗជាច្រើនទៀតរៀងរាល់ឆ្នាំនៅក្នុងប្រទេសជប៉ុនផងដែរ៕










