Home ព័ត៌មានអន្តរជាតិ មិនមែនកែច្នៃ ឬកាត់តទេ! បឹងពណ៌ផ្កាឈូកពិតជាមានមែននៅលើពិភពលោកយើងនេះ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង

មិនមែនកែច្នៃ ឬកាត់តទេ! បឹងពណ៌ផ្កាឈូកពិតជាមានមែននៅលើពិភពលោកយើងនេះ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង

63
0

បឹង Hillier ដែលត្រូវបានស្គាល់ថាជាបឹងពណ៌ផ្កាឈូក គឺមានទីតាំងស្ថិតនៅចំកណ្តាលកោះ Recherche Archipelago នៃភាគខាងលិចប្រទេសអូស្ត្រាលី។ បឹងនេះត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ ១៨០២ ដោយអ្នករុករកជនជាតិអង់គ្លេស Matthew Flinders ដែលបឹងនេះគឺជាបឹងទឹកប្រៃមួយក្នុងចំណោមបឹងពណ៌ផ្កាឈូកទាំងប្រាំផ្សេងទៀតនៅរដ្ឋ Victoria របស់ប្រទេសអូស្ត្រាលី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikpsS78oBQxpoMPGSCL8JOkcT5Oe3JhXdgFs4LRBT29633lU-H2uhyphenhyphen_vBvbn06sZJCNibxJgziuNBuWF2IzjFYIHk9Pgrc2Pel8jLFPz8WtrC2Wr2Fe1OG5iNV8ZqKFpr9MtlgvxbvW1pTli4AAQi5M1nK9_cIBOYZjpqNxj7Um89Sux9yuYMWsVa7tpaV/s1255/image_2025-03-08_13-39-29.png
តាមពិតទៅបឹងពណ៌ផ្កាឈូកមិនមែនជាបឹងចម្លែកអ្វីនោះទេ ដោយសារវាមាននៅជុំវិញសកលលោកតែម្តង សូម្បីតែប្រទេសម៉ិចស៊ិក និងប្រទេសសេណេហ្កាល់ ក៏មានបឹងពណ៌ផ្កាឈូកផងដែរ។ ខណៈប្រទេសអូស្ត្រាលីមានបឹងនេះរហូតដល់ ៥ កន្លែងឯណោះរួមមាន៖ បឹង Crosbie, Becking, Hardy, Kenyon និងបឹង Hillier ដែលរំលេចនូវទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុត ប្រៀបបានដូចជាឋានសួគ៌ក្រៅភពអ៉ីចឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_NOiw8PT_MxO78zYLRdp4eCr9xFyKlNhVifeToWW3Z-phtcc4XlAkGGQYqhuy5lB_69VwBO9-QLnFgdGWlngEks5CTfYvTrl4sq2e6bYvTfk1_CQLAkIeDE8NxpR3mwzVPezeRtE4My12GIe4Btit9lH3NEmos-sIK0Q_14nTsSw3QsYUukvEoJvCiRqD/s2250/image_2025-03-08_13-39-31.png
ទោះជាយ៉ាងណាក្នុងចំណោមបឹងទឹកប្រៃពណ៌ផ្កាឈូកទាំងនោះ បឹង Hillier ហាក់លេចធ្លោជាងគេ ដោយសារវាមានភាពស្រស់ស្អាត និងទាក់ទាញ ជាពិសេសវាក៏ស្ថិតនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិកទៀតផង។ ប្រសិនបើអ្នកទេសចរទស្សនាបឹងនេះពីលើអាកាស អ្នកនឹងឃើញពណ៌ផ្កាឈូកស្រាលនៃបឹង Hillier និងពណ៌ខៀវស្រទន់នៃមហាសមុទ្រ គឺមើលទៅពិតជាអស្ចារ្យខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYfFa0wcxIDWQMxXLS0UxsQMP_2ZcgrbVWtlyN-iNaiNXXcQVLumd9TjKHc2C_gRJHov7c_eSBTso5rCQsElPKDqbPvajPiznOGQQW7vGuRwCsKNzu-Dbmi_TXhkWWDJUnQlr1vJQrfWuQKTYzv2Gg4T65jKyjcp25VE7ToirpxsK7tPmPcU1wrcKAKcN4/s1900/image_2025-03-08_13-39-33.png
ជាមួយបណ្តោយប្រវែង ៦០០ ម៉ែត្រ និងទទឹងមិនលើសពី ២៥០ ម៉ែត្រ បឹង Hillier មានត្រីចម្រុះជាច្រើនប្រភេទ និងរុក្ខជាតិបៃតងអមជុំវិញយ៉ាងល្អឥតខ្ចោះ ប្រៀបដូចជាបឹងកែច្នៃ ឬកាត់តអ៉ីចឹង ប៉ុន្តែតាមពិតទៅវាជាបឹងកើតឡើងដោយធម្មជាតិនោះទេ។ ចំពោះមូលហេតុដែលបឹងនេះមានពណ៌ផ្កាឈូកគឺដោយសារវត្តមានសារ៉ាយម្យ៉ាងឈ្មោះថា Dunaliella salina ដែលសារ៉ាយនេះជាអ្នកផលិតពណ៌យ៉ាងច្រើននៅបាតទន្លេ ធ្វើឱ្យពណ៌ទឹកខុសប្រក្រតីខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័របរទេស Daily Mail៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFpx3IdYYY1ACl4xoSpZv_NJQb7of1Gh8GLe2iT1PIZn3VYTq8Bc5imNneCtPjkoedjhihzxnSsoMDLuHnxhEhSGHuqp6qFUE0vMZ5Xl3Tzmy6fvb76ODIBRyrZdtewJkhqrI0ug7wTRKO761jLETBnFAPX7eNQNTQpmsZTBddmke_gOsFW9YLURZLugN9/s1800/image_2025-03-08_13-39-29%20(2).png