Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរទៅលេងថៃត្រៀមខ្លួន! ថៃគ្រោងប្រមូលប្រាក់ពីភ្ញៀវទេសចរក្នុងម្នាក់៣០០បាត ថ្លៃជាន់ទឹកដី

ភ្ញៀវទេសចរទៅលេងថៃត្រៀមខ្លួន! ថៃគ្រោងប្រមូលប្រាក់ពីភ្ញៀវទេសចរក្នុងម្នាក់៣០០បាត ថ្លៃជាន់ទឹកដី

47
0

ប្រទេសថៃ ៖ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ លោក សារ៉ាវង្ស ថៀនថង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងប្រមូលប្រាក់ពីភ្ញៀវទេសចរបរទេស ក្នុងម្នាក់ចំនួន៣០០បាត (ឬស្មើជាង៣ម៉ឺនរៀល) ថ្លៃជាន់ទឹកដី ហើយថៃនឹងអនុវត្តចាប់ពីចុងឆ្នាំ២០២៥ ។ ការប្រមូលប្រាក់ពីភ្ញៀវទេសចរនឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រដ្ឋាភិបាល ខណៈកន្លងមក រដ្ឋាភិបាលបានចំណាយប្រាក់ផ្តល់ជំនួយសង្គ្រោះភ្ញៀវទេសចរពេលពួកគេមានគ្រោះថ្នាក់នៅថៃ ហើយថៃនឹងយកប្រាក់នេះសម្រាប់ថ្លៃធានារ៉ាប់រងសុខភាពភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEK7h5q-Xq7P9A_xOy2POibHadE77yzVPh0oxCp4XaweBMpsptw6Jwu5cDo6LuZEzQuvHDHbv5-7Pa171WkveonJA0KYsF9FM9RJi7XT0kTLmqqQH0WW82YhXhZnj70GKA7SqzIoAR9EAEdBRHxqUxI4qBppsNPMWRxUPXNC35Mmz-kcQ4BiJ4aS3bcrrw/s860/image_2025-03-07_08-26-40.png

លើសពីនេះ ប្រាក់ដែលប្រមូលបានពីភ្ញៀវទេសចរ គឺរដ្ឋាភិបាលថៃនឹងចំណាយលើការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងប្រទេសថៃ ។ មិនមែនមានតែថៃមួយទេដែលប្រមូលប្រាក់ពីភ្ញៀវទេសចរថ្លៃជាន់ទឹកដី គឺប្រទេសជាច្រើនទៀត ក៏បានប្រមូលប្រាក់ពីភ្ញៀវទេសចរដូចគ្នាដែរ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ថៃនឹងចាប់ផ្តើមប្រមូលប្រាក់ចាប់ពីចុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsSID7zUGptIlFnMACxL4NAlUdcfDkRX85h05daa_atLL2MSzURw-8uwy7zRFGZikAfE5iwfPz2jmzXFAvl_D8-7ARdAmkKMxgObO-ckMxKobbCdaAkYIkw1XOL1ib0hnw-jpGI_-D58zvhSjMihyphenhyphenglZJzO_0Yuj8VEftWcSLyO0GsWSsh6J5I4iCfsI-i/s1536/image_2025-03-07_08-26-41%20(2).png

បច្ចុប្បន្ន រដ្ឋាភិបាលកំពុងរៀបចំឯកសារលម្អិត ហើយសង្ឃឹមថា ពេលរៀបចំឯកសាររួច ថៃនឹងអាចចេញសេចក្តីប្រកាសប្រមូលប្រាក់ពីភ្ញៀវទេសចរ នៅខែមីនា ឆ្នាំ២០២៥ ។ បន្ទាប់មក ត្រូវរង់ចាំពី៥ខែ ទៅ៦ខែ ទើបចាប់ផ្តើមប្រមូលប្រាក់ពីភ្ញៀវទេសចរដែលធ្វើដំណើរមកថៃតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នៅចុងឆ្នាំ២០២៥ ពីព្រោះវាជាពេលដែលភ្ញៀវទេសចរជាច្រើនមានគម្រោងធ្វើដំណើរមកលេងថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5wpNvtwD7jFLnYjcW2Bez36Aq_1zskaNcrTaqN8g79qqfeDz53-rMZYw7eLzBk1z3v8JJ6arkNVtF9nMJEmm2aXiC90-ZXtBjqlU86fHYYRKkUPSwkQKWOPNQQmN9d55l1wK52PzZg0224-Sh47hyphenhyphen5lABgN_H2MoGlbXFExfuAb7tSjpP0GHuPsCqB0u0/s1120/image_2025-03-07_08-26-41.png
ប្រាក់ដែលភ្ញៀវទេសចរត្រូវបង់ពេលពួកគេធ្វើដំណើរមកដល់ថៃ (ឬប្រាក់ថ្លៃជាន់ទឹកដី) គឺថៃនឹងយកតាមការសម្រេចរបស់គណៈកម្មការគោលនយោបាយទេសចរណ៍ជាតិ មិនថាភ្ញៀវទេសចរធ្វើដំណើរតាមយន្តហោះ ផ្លូវគោក និងផ្លូវទឹក រួមមាន ៖

-បើភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវយន្តហោះ គឺត្រូវបង់ប្រាក់ចំនួន៣០០បាតក្នុងម្នាក់ សម្រាប់ការធ្វើដំណើរ១លើក
-បើភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ត្រូវបង់ប្រាក់ចំនួន៣០០បាតក្នុងម្នាក់ដូចគ្នា ប៉ុន្តែអាចចេញ-ចូលថៃបានច្រើនលើក ក្រោមរយៈពេលកំណត់ចាប់ពី៣០ថ្ងៃ ទៅ៦០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVf6CPrlm9S9iBsgOywg-DovO-Z25basnPx0oWibJaw95mJU-ZleA5nlWIRqci6HjDlHGWujx473KSrj3LE44VXIvzNt-YJ1zAwg6i0niB3ze3ce24oYuFuzgxHwGC7oZzYaA34ukT28t0_N3AIv5ziNBRF6yT2XFX19MrpqeMA7ACsYhuqp1PXJBmDxr5/s860/image_2025-03-07_08-26-43.png

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា យើងនឹងរង់ចាំការបញ្ជាក់ជាផ្លូវការម្តងទៀតពីរដ្ឋាភិបាល ពីព្រោះការប្រមូលប្រាក់ពីភ្ញៀវទេសចរនេះ គឺសម្រាប់ចំណាយថ្លៃធានារ៉ាប់រងសុខភាពភ្ញៀវទេសចរ ករណីពួកគេជួបគ្រោះថ្នាក់នៅថៃ ៕